ភាគទី ១៧ : បោចសក់ បោកនឹងដីបន្តិច ក៏អង្គុយយំ...

110 16 0
                                    

___________________

    +មួយសប្តាហ៍ក្រោយ//

    កន្លងទៅអស់មួយសប្តាហ៍ នៅខាងមុខខុនដូមួយកន្លែង ដែរមានមនុស្សប្រុសស្រីមួយគូរកំពុងតែឈរឈ្លោះប្រកែកគ្នាយ៉ាងតានតឹង!

« យ៉ាងមិច? មានគេយូរហើយមែនទេ? កហុកខ្ងុំល្មមគ្រប់គ្រាន់ឬនៅ? សប្បាយចិត្តដែរបោកប្រាស់ចិត្តខ្ងុំណាស់ឬ? រីករាយណាស់មែនទេ?? » លីមីន ក្តាប់ដៃទាំងកំហឹង ស្រែកសួរទៅលីជេន ជាសង្សារក្បត់របស់ខ្លួនទាំងនៅឈឺចិត្ត។

« មែនបងសប្បាយចិត្ត បងមានគេយូរហើយ ហើយមិច? ឈឺចាប់ហ្ហេស?? » នាយសង្ហាហាក់មិនខ្វល់ច្រើន និយាយសម្តីអត់ចេះគិត ចេញមក បានឮហើយវាសែនឈឺ ឈឺអើយសែនឈឺ។

« ហ្ហឹស! ត្រូវហើយខ្ញុំវាឈឺ លោកដឹងទេ ថាខ្ងុំស្រឡាញ់លោកប៉ុណ្ណា? ខ្ងុំទុកចិត្តលោកប៉ុណ្ណា? តែចុងក្រោយខ្ញុំបានអ្វីមកវិញ?? »លីមីន សម្រក់ទឹកភ្នែកចុះម៉ាត់ និយាយដោយសំឡេងខុលៗ តឹងទ្រូងតឹងច្រមុះ។

« នឹងក៏មកពីអូន! អូនល្ងង់ខ្លួនឯងតើស៎! មកបន្ទោសបងវាមិនត្រូវនោះទេ! » លីជេន ចាប់ផ្ដើមចម្អកឪ្យ អ្នកជាសង្សារដែរល្ងង់ឪ្យខ្លួនបោករហូតមក។

« បាន! តទៅនេះខ្ងុំនឹងឆ្លាតជាងមុន ទុកថានេះ ខ្ញុំវាជ្រុលខ្លួនមួយពេល ល្ងង់មួយពេលចុះ បានហើយ ចាប់ពីពេលនេះ តទៅ ខ្ញុំនឹងលោក គឺជាអ្នកដ៏ទៃ! » ថាចប់ លីមីនក៏យោងខ្លួន ដើរចេញពីមុខលីជេន ដោយឈឺចុកមិនស្បើយសោះ។ វាពិតជាឈឺណាស់ នាងបានប្រើពេលអស់1អាទិត្យកាត់ចិត្តហើយ តែនៅតែមិនអាចកាត់បាន ។

_________________

   +ជីមីន//

   នៅក្នុងហាងកាហ្វេ របស់ណាមជូន នាយតូចអង្គុយតែម្នាក់ឯង ញ៉ាំកាហ្វេដែរខ្លួនចូលចិត្តនឹងចុចទូរស័ព្ទលេង ទាំងមានក្តីសុខ ព្រោះវាជាចំណង់ចំណូលចិត្តរបស់នាយតូចរូបនេះ ។

« ហេក៎! អាល្អិត!! »កំពុងតែញញឹមម្នាក់ឯងសុខ ក៏មានកម្លោះម្នាក់ដើរមកហៅរាងតូច ។

« លោក! »នាយតូច សម្លឹងមើលទៅអ្នកកម្លោះទាំងស្រឡាំងកាំង តិចគេថើបខ្លួនទៀតទៅ??

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now