ភាគ៤ : សម្តែងជាគូស្នេហ៍របស់ខ្ងុំ ឯងគិតយ៉ាងមិចដែរ?

153 14 0
                                    

_________

+ប្រលានយន្តហោះ សេអ៊ូល.
នៅប្រលានយន្តហោះ មានតួស្រីស្អាតម្នាក់ដែរឈររ៉េរ៉ោៗនៅមុខក្លោងទ្វារប្រលាន នាងល្អិតថ្ពាល់ប៉ោង ធ្វើមុខដូចតានតឹងនឹងការរងចាំនរណាម្នាក់មកទទួលនាង!

« ហ្ហឺយ~ ហើយកាលមកទៅ ឪ្យឯងនៅឈរចាំ ធ្វើដូចសិលាចាំប្តីទៅហើយ »នាងល្អិត មុខក្រញូវរអ៊ូរង៉ូវៗទាំងធុញទ្រាន់ នាងចុះពីយន្តហោះប្រហែល30នាទីទៅហើយ តែនៅមិនទាន់ឃើញអ្នកជាសង្សារនាងមកទទួលនាងសោះ!

ងឺុត~សំឡេងជាន់ហ្រ្វាំងឡានបន្លឺឡើងនៅមុខនាងល្អិត វាជាឡានរបស់មិត្តប្រុសនាងដែរមកទទួលនាងនឹងហើយ! នាយសង្ហារចុះពីលើឡាន រួមជាមួយបាច់ផ្កាមួយបាច់ជូនម្ចាស់ចិត្ត ទាំងញញឹមបិទមាត់មិនជិត

« មិចក៏យូរម្ល៉េះ? »នាងល្អិត សម្លក់ទៅមិត្តប្រុស ដោយមិនខ្វល់ពីអ្វីទាំងអស់ សំខាន់នាងហត់នឿយនឹងរងចាំគេមុននេះ

« អួយ* សុំទោសអូនសម្លាញ់ បងរវល់បន្តិចនឹងណា នេះជូនអូន ជាការស្វាគមន៍ណា beby!! »នាយកម្លោះ ឪនមុខចុះបន្តិច ទើបនិយាយទៅកាន់មិត្តស្រីដោយសម្តីផ្អែមល្ហែមនឹងឪ្យបាច់ផ្កាទៅនាង!

« ហិហិ អរគុណហើយ»នាងញញឹម រីករាយទន់ចិត្ត លែងខឹងលែងមួម៉ៅ ទទួលយកបាច់ផ្កាទាំងសប្បាយចិត្តមុននឹងចូលទៅអោបនាយកម្លោះ នាងទាំងនឹក ទាំងស្រឡាញ់នាយខាំ្លងណាស់!

« តោះ! ទៅcondoរបស់បង »បញ្ចប់ប្រយោគតែប៉ុណ្ណេះ អ្នកទាំងក៏ចេញពីប្រលានទៅcondo!

នាងល្អិតមានឈ្មោះថា ផាក លីមីន ជាសិស្សវិទ្យាល័យ ក៏ត្រូវជាប្អូនជីដូនមួយរបស់ជីមីន នឹងជាមិត្តម្នាក់របស់ ថេហីុផងដែរ! នាយកម្លោះជាងសង្សាររបស់នាង ឈ្មោះ យ៉ុន លីជេន ក៏ជាសិស្សវិទ្យាល័យដូចគ្នា ពួកគេទាំង2 ទាក់ទងគ្នាបានជិត1ឆ្នាំហើយ!!

_____________

+វិមានគីម...
នៅឯវិមានគីមដែរល្បីថាមានអំណាច នឹងមានកូនប្រុសម្នាក់ដែរជាតារាល្បីឯណេះវិញ រាងតូចថេហីុនៅក្នុងបន្ទប់ សង្ងំគេងយ៉ាងស្កប់ស្កល់!មិនដឹងជាសុបិន្តទៅដល់ណាហើយទេ

តុក*តុក*

« ថេយ៍ បើកទ្វារឪ្យម៉ាក់បន្តិចមកកូន» អ្នកស្រីគីម ឈរនៅមុខទ្វារបន្ទប់រាងតូច ដោយរងចាំឪ្យអ្នកជាកូនបើកទ្វារ

💐គ្រងបេះដូង♡CEOសង្ហា✨Dove le storie prendono vita. Scoprilo ora