ភាគ១៥ : ចង់យកខ្លួនប្រាណមកលួងយើង??

95 14 0
                                    

___________________

    ដល់ពេលល្ងាច ជ្រេរចូលម៉ោង4 នាយសង្ហាទាំង3នាក់ក៏ធ្វើដំណើរមកដើរលេង នៅសមុទ្រជិតៗកន្លែងដែររាងក្រាស់នឹងរាងតូចស្នាក់នៅ។

« ហ្វូ~ខ្យល់ត្រជាក់ស្រួលដល់ហើយវើុយ!! » ជីនត្រដាងដៃ រត់វឹងប្រលែងអស់ភាពស្មុកស្មាញ់ ទៅលើមាត់ឆ្នេរដែរមានពន្លឺព្រះអាទិត្យចាំងពីលើផ្ទៃមេឃមក ក្រហមរងៀល តែមិនជាបញ្ហាអ្វីឡើយមើលទៅវាស្រស់ស្អាតណាស់។

« យូរៗបានមកម្តង មោះអាហូប ចុះលេងទឹកបន្តិចទៅ! » ណាមជូនហៅ ជេហូប ដែរដើរជ្រែងហៅប៉ាវខោធ្វើមិនដឹង។

« លេងជាមួយជីនទៅ យើងមិនលេងទេ យើងទៅខាងនោះបន្តិច! » នាយសង្ហា ជេហូបពាក់វែនតាខ្មៅថាចប់ហើយ ក៏ដើរតាមឆ្នេរមើលនេះមើលនោះតែម្នាក់ឯងទៅ ដើម្បីរំសាយអារម្មណ៍តានតឹងខ្លះ។

    ដើរសុខៗនាយសង្ហាក៏ប្រទះភ្នែកឃើញមនុស្សប្រុសមួយគូរ កំពុងតែបណ្តើរគ្នានៅលើឆ្នេរនោះដែរ នាយសង្ហាប្រញាប់ដោះវ៉ែនតាចេញប្រឹងសម្លឹងមើលម្តងហើយម្តងទៀត មានអារម្មណ៍ថាប្រហែលៗមនុស្សដែរនាយធ្លាប់ស្គាល់។

« ថេហីុ! លោកចន!? » ជេហូប កាន់តែច្បាស់ក៏ពោលហៅឈ្មោះអ្នកខាងមុខខ្លួន

«បងហូប!!? » ត្រូវហើយម្នាក់នោះគឺថេហីុ ហើយម្នាក់ទៀត គឺជុងហ្គេននឹងឯង!

« អរ៎! សួស្តី លោកជុង ជេហូប! »ជុងហ្គេន ញញឹមមុននឹងនិយាយរាក់ទាក់នាយកម្លោះដែរឈរធ្វើមុខស្លើ។

« អ្នកទាំង2មក.មកដើរលេង ជា.ជាមួយគ្នាហ្ហេស?? » ជេហូបនិយាយរដិបរដុប ហាក់ដូចមិនចង់ជឿនឹងភ្នែក ថាពួកគេមកដើរលេងតែ2នាក់ តែបើមិនជឿក៏មិនកើតដែរ បើស្រស់ៗនៅនឹងមុខបែបនេះ។

« បាទ! មែនហើយ អាចថាមកដំណើរកម្សាន្តជាគូរស្នេហ៍ក៏ថាបាន!»នាយសង្ហា ញញឹមនិយាយបង្កប់ន័យបញ្ឃឺរអ្នកកម្លោះ រួមទាំងលូបដៃទៅក្រសោបចង្កេះរាងតូចជាប់នៅនឹងមុខជេហូបបញ្ជាក់ឪ្យនាយឃើញ។

« បងមកដើរលេងដែរមែនទេ?? »ថេហីុ ក៏ចាប់ផ្តើមសួរទៅ ជេហូបពេលឃើញទឹកមុខនាយហាក់ស្រពាប់ស្រពោន។

« នឹងហើយ បងមកដើរលេង! »ជេហូបងក់ក្បាលនឹងនិយាយទាំង ញញឹមបន្លំភាពឈឺផ្សារ។ មុនដំបូងនាយមិនសូវជឿឡើយថា ពួកគេទាក់ទងគ្នា តែពេលនេះច្បាស់ហើយ ច្បាស់ចេសដូចថ្ងៃមានព្រះអាទិត្យប្រាំពីរពណ៌កំពុងតែរះ។

💐គ្រងបេះដូង♡CEOសង្ហា✨Nơi câu chuyện tồn tại. Hãy khám phá bây giờ