ភាគទី ៧ : ...ថាយើងចង់ថើបឯងម្តងទៀត!!

107 12 0
                                    

________________

« អ្អាយ~លោកឯងចង់នាំខ្ងុំទៅណាហ្ហាស! » ថេហីុ ស្រែកចាច៎ខណះដែរអ្នកម្ខាងទៀតក៏ចាប់គេញាត់ចូលឡាន!

« នាំទៅរំលោភទេដឹង!?» ជុងហ្គេន និយាយដោយទឹកមុខមាំ ក៏បានធ្វើឲ្យអ្នកម្ខាងទៀតភ័យស្លន់ស្លោតែម្តង!

« អត់ទេ! ខ្ញុំមិនទៅទេ ទួសខ្ងុំស្រឡាញ់លោកខ្លាំងយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនបណ្តោយឪ្យលោករំលោភខ្ញុំឡើយ!! ហ្ហឹកៗ » ថេហីុ យំសស្រាក់និយាយចេញមកដោយមិនដឹងខ្លួន

« ហ្ហាស! ឯងនិយាយស្អីមុននេះ?? » នាយក្រាស់ ដែររៀបនឹងបឆ្ឆេះឡានទៅហើយ ក៏ភ្ញាក់ព្រឺតពេលឮពាក្យសារភាពរបស់រាងតូចក៏ងាកមកសួរបញ្ជាក់ សាមីខ្លួនវិញក៏ប្រញាប់លើកដៃខ្ទប់មាត់ ដឹងខ្លួនថា ថ្លយមាត់បាត់ទៅហើយ!

« គឺ...គឺខ្ងុំថា ខ្ញុំមិនព្រមឪ្យលោករំលោភនោះទេ ទួសខ្ងុំនឹងលោក ស្គាល់គ្នាក៏ដោយចុះ! »ថេហីុ និយាយរកលេស ធ្វើយ៉ាងណាមិនឲ្យនាយក្រាស់ចាប់បានឡើយ តែវាធ្វើឲ្យអ្នកម្ខាងទៀតកាន់តែសង្ស័យថែម!

« តែយើងមិនបានឮបែបនេះទេ! យើងឮពាក្យផ្សេង! »ជុងហ្គេន ច្រលោមុខទៅជិតថេហីុ នាយឮច្បាស់ណាស់មុននេះ

« បើចឹងត្រចៀកលោក មានបញ្ហាហើយ! គេនិយាយផ្សឹង លោកឮផ្សេង! »ថេហីុ និយាយហើយក៏គេចមុខចេញ ឯផ្ទៃថ្ពាល់សរលោងក៏ប្រែជាក្រហមព្រឿងៗរបៀបកំពុងតែអៀន!

« ហ្ហឹសៗ តែយើងឮច្បាស់ណាស់ និយាយចឹងហេតុអ្វី ឯងបដិសេធយើង ទាំងដែរព្រមព្រៀងគ្នារួចហើយ!! » និយាយដល់ត្រឹមនេះ ជិងហ្គេមក៏ផ្តើមក្តៅត្រចៀកសារជាថ្មី!

« ក៏មកពីលោកតើស៎! លោកមកចោលខ្ងុំធ្វើអ្វី? »ថេហីុ

« នឹងក៏មកពីឯងដូចគ្នា ដែរធ្វើរឹកខ្មើតដាក់យើងមុន!! » ជុងហ្គេន នរណាប្រើគេឪ្យមកខ្នើតដាក់នាយមុនធើអី? ហើយចង់មកបន្ទោសនាយយ៉ាងមិច?

« ហ្ហឹស! » ថេហីុ ខាំមាត់សម្លក់នាយក្រាស់បន្តិចមុននឹងងាកមុខចេញមើលអ្វីផ្សេង! បន្ទាប់ពីនេះ សភាពក្នុងឡានក៏ស្ងៀមស្ងាត់ពុំមាននរណានិយាយអ្វីបន្តឡើយ ឡានចេះតែបន្តដំណើរទៅមុខ ខណះដែរថេហីុកំពុងតែមានចម្ងល់ ព្រោះនាយក្រាស់បើកឡានទៅណាក៏មិនដឹង!

💐គ្រងបេះដូង♡CEOសង្ហា✨Where stories live. Discover now