ភាគទី៦: រឿងយើង ឯងកុុំចេះមកពាក់ព័ន្ធ!

90 15 0
                                    

___________

    +ផ្សារទំនើប...មនុស្សជាច្រើនដើរខ្វាត់ខ្វែងនៅពេញផ្សារទំនើប ក៏មានរាងតូចរូបស្រស់ ថ្ពាល់ប៉ោងៗម្នាក់ ដើរតួរអីវ៉ាន់រយីងរយោងតែឯងយ៉ាងលំបាកលំបិន!!

« ហ្ហឺយ~ហត់ណាស់ៗ មិនដឹងជាស្អីណាស់ណាទេ អីវ៉ាន់ប៉ុណ្ណឹងសោះ ស្អីក៏ធ្ងន់មេសវុើយ!! »ជីមីន ឈប់ងក់មួយកន្លែង ទម្លាក់អ៊ីវ៉ាន់ចោលអស់ ឈរច្រត់ចង្កេះរអ៊ូទាំងហត់នឿយ!

« ត្រូវការឪ្យយើងជួយឯងទេ?? »សំឡេងមួយបន្លឺឡើងក្រោយខ្នង រាងតូចៗ មិនបង្អង់យូរក៏ងាកទៅរកមើលម្ចាស់សំឡេង

« លោកគឺ...! » រាងតូចស្រពិចស្រពិលពេលឃើញមុខ បុរសម្នាក់ដែរឈរនោះ នាយសង្ហាខ្ពស់ស្រឡះ សម្បុរសដូចសំឡី មុខមាំក្របដណ្តប់ដោយភាពកាចឃោឃៅ ដើរតម្រង់ទៅរកជីមីន មុននឹងឪនប្រថាប់ស្នាមថើបលើថ្ងាស់រាងតូច កណ្តាលវាលមនុស្សក្នុងផ្សារ ឪ្យងាកមើលលាន់!

« ចាំយើងបានឬអត់ ផាក ជីមីន!? » នាយសង្ហាញញឹមបន្ដិច មុននឹងសួរបន្ត ក្រោយឃើញអ្នកម្ខាងទៀងមុខក្រហម លាយលំជាមួយទឹកមុខងឿងឆ្ងល់

« លោក យ៉ុនហ្គី! »ជីមីន

« អរគុណ ដែរចាំយើងបាន យើងឃើញឯងយួរឥវ៉ាន់ ដូចវេតនាណាស់ បើឯងអនុញ្ញាត យើងនឹងជួយឯង!! » នាយសង្ហា យ៉ុនហ្គី ញញឹមស្រស់ដាក់ជីមីន និយាយទៅរាងតូចដោយសម្តីទន់ភ្លន់ ជាធម្មតានាយមិនមែនបែបនេះឡើយ តែលើកលែងចំពោះក្មេងប្រុសម្នាក់នេះ!

   វាមិនមែនជាលើកទី1ទេ ដែរជីមីនបានជួបនាយ គ្រាន់តែយូរៗជួបគ្នាម្តងដោយចៃដន្យ ឪ្យតែពេលជួបគ្នា យ៉ុនហ្គី តែងថើបថ្ងាស់រាងតូចរហូត ដែរនាំឪ្យវាជាទម្លាប់មួយដែរកើតឡើងរាល់ពួកគេជួបគ្នាទៅហើយ! បើសួរថា ជីមីនដែរប្រកែកទេ? គឺពិតជាប្រកែកនឹងហើយចំពោះការថើបមិនច្បាស់លាស់នេះ ក៏ប្រកែកតែពេលដំបូងប៉ុណ្ណោះ!

« ហ្ហឺយ~ហេតុអ្វីលោកតែងថើបថ្ងាស់របស់ខ្ងុំបែបនេះ? ធ្វើមើលតែខ្ញុំជាសង្សារលោកទៅហើយ! »ជីមីន

« ពេលនេះមិនមែនទេ តែពេលក្រោយអាចនឹងមែន! »យ៉ុនហ្គី ញញឹមបន្ដិចនិយាយញរាងតូចលេងកណ្តាលផ្សារ

💐គ្រងបេះដូង♡CEOសង្ហា✨Unde poveștirile trăiesc. Descoperă acum