ភាគទី២: មួយរាត្រី

192 6 0
                                    

ង៉ូងៗៗ!> ឡានប្រណាំងពណ៌ក្រហម ត្រូវបានបើកមកដល់ទីជ័យជំនះមុនគេ ព្រមទាំងចាប់ហ្វ្រាំងឡើងរេចង្កូតវៀចខ្លួន ហុយដីទ្រលោម ។

ប្រេដ ម្ចាស់ឡាន បានបើកទ្វាចេញមកក្រៅជាមួយស្នាមញញឹម ដែលប្រគល់ទៅឲ្យសង្សារតែម្នាក់គត់ ។ មនុស្សនៅទីនោះទាំងអស់សាទរ ទៅកាន់ ប្រេដ គ្រប់គ្នា ក្នុងនោះទឹកមុខយូរិៈ នារីសក់សេះ ហាក់បង្ហាញថាខ្លួនមានល្បិចអ្វីមួយខណៈដៃកំពុងតែទះអបអរគេ ។

“បងមិនអន់ទេ!” ខេតធី ចូលមកក្បែរគេ និងពោលសរសើរញញឹមបែបហីៗ មិនសូវខ្វល់ខ្វាយច្រើន ។

“កុំភ្លេចរង្វាន់បងឲ្យសោះ” ប្រេដ លខ្លួនឱនមកខ្សឹបក្បែរត្រចៀកនាងក្រមុំ តែនាងនៅតែធ្វើឫកធម្មតា មិនបង្ហាញប្រតិកម្មអ្វីទាំងអស់ ។

ស្របពេលនោះហ្សូតិច មេការគ្រប់គ្រងការប្រកួតដើរចូលមក ជាមួយនិងប្រាក់មួយកញ្ចប់ដែលគេបានឈ្នះ

“នេះរង្វាន់លោក!”

“……” ប្រេដ ឈ្លើយមែន គេកញ្ឆក់យកលុយពីដៃហ្សូរិចដោយមិននិយាយអីទាំងអស់ ។

មិនបានប៉ុន្មានវត្តមានរបស់បុរសម្នាក់ទៀត ស្លៀកពាក់អាវស្បែករលោងពណ៌ខ្មៅពីក្រៅអាវយឺតពណ៌ស កម្ពស់គឺខ្ពស់ជាងប្រេដបន្តិច ទាំងទឹកមុខ និងក្រសែភ្នែក មើលក៏ដឹងថាគេជាមនុស្សស្ងប់ស្ងាត់ដូចទឹកក្នុងបឹង ច្បាស់លាស់ដូចតុលាការដែរ ។

“លោកអេឌែន!” ហ្សូរិច ឱនគំនាបអេឌែន ក្នុងនាមអ្នកប្រុសជា’មេ’ របស់គេ ។

អេឌែន? អេឌែនជាអ្នកគ្រប់គ្រងទីលានប្រកួននេះដែរអត់? ហើយអាចជាអេឌែនម្ចាស់ក្រុមហ៊ុនផលិតឡាន និងម៉ូតូប្រណាំង នឹងដែរឬអត់ទេ?

អ្នកនាងតូចខេតធី ដឹងដល់វត្តមានបុរសសង្ហារនេះភ្លាមនាងគិតរាប់រយសំណួរក្នុងខួរក្បាល ទាំងដែលនាងកំពុងតែឈរឱបដៃ ក្រលៀសត្រឹមកន្ទុយភ្នែកមើលគេប៉ុណ្ណោះ ទោះអ្នកនាងចាប់អារម្មណ៍ ក៏ដាច់ខាតមិនបង្ហាញអារម្មណ៍មុនដាច់ខាត ។

“លោកជាមនុស្សពូកែជាងគេ ក្នុងចំណោមអ្នកប្រកួតផ្សេងទៀត” អេឌែន ម្ចាស់ទីលាន ញោចចុងមាត់បន្តិច ។ គេបានអង្គុយមើលការប្រកួតនេះតាំងពីដំបូង ដល់ចប់ ឃើញថាមានតែប្រេដទេដែលស្វាហាប់ជាងគេ ។

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now