២៦+២៧

92 3 0
                                    

ភាគទី២៦

គ្រួសារអាថ៌កំបាំង

អេឌែន លេងមួយក្បាច់នេះ អ្នកនាងមាឌតូចឡើងទ្រោមងើបពីគ្រែលែងរួច ទោះបីអេឌែន និយាយចូលនាង ក៏នាងគ្មានកម្លាំងនិយាយចូលវិញដែរ មិនត្រឹមតែប៉ុណ្ណោះនាងធ្វើមុខខឹងទៀត ។

“ខេត! ងើបឡើងទៅងូតទឹក” អេឌែន រៀបចំខ្លួនរួច ក៏ដើរមកអើតមើលនារីមាឌតូច ដែលក្រាមមុខនឹងពូកដោយការបារម្ភ ។ ឃើញស្មានាងសរលោង និងក ក្រហមជាំ គេនឹកដឹងខ្លួនខុស ដែលខ្លួនឯងលែងជ្រុលដៃ ។ គេគិតតែពីខ្វល់តែនាង តែសភាពគេក៏យ៉ាប់ដូចតែគ្នាហ្នឹង របួសមិនទាន់ជាល្អ មាត់ក៏ត្រូវបែកដោយសារខេតខាំ ខ្នងខាងក្រោយក៏ផ្សា ព្រោះស្នាមក្រចកទៀត ។

“បងទៅក្រុមហ៊ុនហើយ…នៅក្បែរនេះទេ! បើខេតត្រូវការអី ខលទៅរកបងបាន…ជុប!” អ្នកប្រុស ថើបស្មានាងបន្តិច តែនាងក៏ក្រញែងខ្លួនឃ្លុំភួយវិញ ។ អេឌែន ដឹងថានាងចិត្តច្រើន ក៏ញញឹម រួចក៏ចេញទៅសិន ចាំនាងចិត្តត្រជាក់ ចាំមកនិយាយគ្នាម្ដងទៀត ។

“ហ៊ឺៗៗ!” គ្រាន់តែគេចេញទៅបាត់ នាងក៏ក្រោកអង្គុយស្រែកយំខ្លាំងៗ

“អាឆ្កួត! ឯងលេងអាក្រក់ណាស់….ចាំមើលយើងគ្មានថ្ងៃឲ្យឯងប៉ះសាច់យើងបានទៀតទេ-ហ៊ឺៗ!....ស្បែកយើងខំថែ ខំលាបឡេ ខំខាត់ស្បែក សុទ្ធតែរបស់ថ្លៃៗ…ហ៊ឺៗ-ហ្ហឹកៗ!….តែអាចង្រៃឯងបែរជាធ្វើឲ្យជាំសាច់គេអស់….ដល់ពេលម៉ោងឆ្កួត និយាយស្អីក៏មិនស្ដាប់…ដល់ម៉ោងជា ក៏មកលួងលោម…លើកនេះ-ហ្ហឹកៗ! ហ្ហឹក! នឹងធ្វើឫកខ្មឺតឲ្យឯងលួងយើងឲ្យងាប់ម្ខាងៗ…អាតាកញ្ចាស់!”

អេឌែន មាត់បែកឈាម ដើរញញឹមញញែមចូលក្នុងក្រុមហ៊ុមគួរឲ្យសង្ស័យ ។ បុគ្គលិកដឹងថាអេឌែនមកវិញខំយកនំ របស់អ្វីផ្សេងៗ ដែលជារបស់ខេតធីលាក់ទុកអស់ ក្នុងចិត្តពួកគេត្រៀមហើយថានឹងត្រូវមាត់ តែវាផ្ទុយពីការគិតព្រោះលោកចៅហ្វាយមិនថាអ្វីឡើយ ។

“រីយូ!” ចូលមកដល់ក្នុង អ្នកប្រុសបានឈប់នៅតុទទួលភ្លៀវ ហៅរីយូបុគ្គលិកស្រី ឯនាងខំភ័យឡើងស្វាយមុខ ។

“ឯណារបស់អ្នកស្រីនាង?” កាលពីយប់ពេលគេមកមើល ឃើញរបស់ច្រើនណាស់ តែមកលើកនេះស្រឡះថេង អ្នកណាមិនឆ្ងល់ ។

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now