ភាគទី៨: ការស្មាន មិនដូចការពិត

116 4 1
                                    

ដឹងនៅថាកំពុងតែលេងជាមួយអ្នកណា?🤣
#ម្ចាស់គ្រងបេះដូងភ្លើង
ភាគទី៨: ការស្មាន មិនដូចការពិត

អេឌែន បានរត់មកពួននៅកន្លែងធ្វើការរបស់គេ អង្គុយគិតហើយ គិតទៀត តើគេគួរតែធ្វើយ៉ាងណាជាមួយនឹងខេតធី? នាងជាមនុស្សជិតស្និតនឹងគ្រួសារគេ គេកាន់តែពិបាកក្នុងការសម្រេចចិត្ត ។ ណាមួយនាងបានធ្វើឲ្យគេបំបែកច្បាប់ខ្លួនឯង ដែលថា ‘គេនឹងមិនបំផ្លាញមនុស្សស្រីណាម្នាក់ឡើយ’ ។

“នាងចូលមកក្នុងជីវីតខ្ញុំ ធ្វើឲ្យខ្ញុំពិបាកសម្រេចការងារណាស់! លើកនេះវាកាន់តែពិបាក ព្រោះខ្ញុំបានក្លាយទៅជាសត្រូវជាមួយនឹងគោលដៅមុនបាត់ទៅហើយ” អេឌែន ដែលអង្គុយលើតុ មើលទៅក្រៅបង្អួចនោះ យកដៃច្បូតមុខ ក្នុងចិត្តគិតច្រើន ម្ខាងជាគោលដៅដែលអ្នកកម្លោះនឹងត្រូវកម្ចាត់ឲ្យបាន ម្ខាងជាឧត្តមគតិ ទៅលើនារីម្នាក់ដែលគេបានប៉ះពាល់រាងកាយ ។ ទោះគេបានប៉ះពាល់នារីច្រើនក៏ពិតមែន តែខេតធី នាងខុសគេ គេមិនចង់បំផ្លាញនាងទេ ណាមួយគេក៏មានប្អូនស្រីដែរ កាន់តែមិនចង់ឲ្យកម្មពៀរទាំងអស់ធ្លាក់លើប្អូនស្រីគេដូចគ្នា ។
"ខេតធី កូនឆ្មាតូចអើយ! ខ្ញុំគួរធ្វើយ៉ាងណាចំពោះនាងទៅ? នាងនេះឡប់ហើយ នៅតែអាចឲ្យខ្ញុំគិតច្រើនបានទៀត...បើទាក់ទងជាមួយនាងដូចអ្វីដែលនាងចង់ ច្បាស់ជាថ្ងៃណាមួយនាងទាត់ក្បាលខ្ញុំចោល ដូចសង្សារទាំង៩៨ នាក់នាងអ៊ីចឹង" គិតទៅអនាគត គេមិនខុសអីឆ្កែអង្កែស៊ី ដែលនាងលេងឆ្អែតឆ្អន់ក៏បោះបង់ចោល ។

……….
អ្នកនាងខេតធី រូបស្រស់ បានមកជាន់ទឹកដីនៃត្រកូលយ៉ាម៉ាហ្សាគិៈទៅហើយ នាងមើលទៅរពិសណាស់ ដើររើកកកាយពេញផ្ទះ អាងខ្លួនមានខ្សែធំ ស្របពេលដែលចាស់អង្គុយជជែកគ្នា នាងឆក់យកឱកាសនេះ ដើរមើលរូបថតនៃគ្រួសារ ហើយនាងក៏បានឃើញរូបមួយផ្ទាំងធំ ដែលមាន ឪពុក-ម្ដាយ និងកូនៗបីនាក់ ។ កាន់តែធ្វើឲ្យនាងភ្ញាក់ផ្អើលទៀតនោះគឺរូបនេះមាន អេឌែន ដែរ ។
មិនឲ្យចម្ងល់រុំខ្លួនយូរ នាងក៏អូសយកកៅអីមកដាក់ក្បែរជញ្ជាំង និងឡើងទៅដោះរូបថត រត់ទៅសួរចាស់ៗដែលអង្គុយជុំគ្នា
“អ្នកមីង! រូបនេះជារូបអ្នកណា?” ខេតធី ទម្លាក់រូបថតលើតុ ងាកសួរលោកស្រីឆេយ៉ុង ដោយទឹកមុខចង់ដឹង ចង់ឮ ។

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now