៣៧(ជំពូកបញ្ចប់)🥳

180 3 0
                                    

ភាគទី៣៧

(ជំពូកបញ្ចប់)

សេចក្ដីសុខ ក្នុងបេះដូង

“អ្ហាយ៎!!!!” ខេតធីស្រែកឡើងគាំង បើកភ្នែកធំៗមើលទៅសមុទ្រ ដង្ហើមដកមិនដល់គ្នា យំ​អណ្តឺតអណ្ដក ទឹកភ្នែកហូរសឹងក្លាយទៅជាស្ទឹង ។ គ្រាប់បែកពីរគ្រាប់មុននេះបានផ្ទុះហើយ ចុះមួយគ្រាប់ទៀតបានមកពីណា?

“ខេត-ខេត!” លោកឡេម័រ បានចូលមកឱបក្មួយស្រី តែនាងមិនព្រម បានរើខ្លួនចង់ចូលទៅក្នុងសមុទ្រតាមអេឌែនមកវិញ តែក៏ត្រូវលោកពូឱបនាងជាប់មកឲ្យកម្រើក

“ហ្ហឹកៗ-អេឌែន!បងបោកអូន….ហ្ហឺៗ!ហ្ហឹក!...ឯណាថានឹងរៀបការនឹងគ្នាម្ដងទៀត?....ហ្ហឺៗៗ! ហ្ហឹកៗ….ឯណាថានឹង-ហ្ហឺក-កំដរអូនទៅមើលការបង្ហាញម៉ូដនៅញ៉ូយ៉ក….ហ្ហឹកៗ-ហ្អា៎!!-អេឌែន-សុំអង្វរ-សុំអង្វរ-សុំបងកុំកើតអី…ហ្ហឺៗ..ហ្ហឹកៗ….សុំបងត្រឡប់មករកអូនវិញណា…អូនសុំអង្វរបង-ហ្ហឹកៗ-” នាងអង្គុយចុះម្ដងទៀតយំនៅក្នុងទ្រូងរបស់លោកពូ យំខ្លាំង ដល់ថ្នាក់លោកពូឈួលទឹកភ្នែក មនុស្សគ្រប់គ្នា  ឈរឱនមុខចុះ សោកស្ដាយ បានត្រឹមតែសោកស្ដាយ។

ភៀល៍ និងហ្សូរិច បានលុតជង្គង់នៅមាត់ឆ្នេរ ភៀល៍ យំឡើងលែងចង់ចេញទៅភ្នែកទៅហើយ ដោយឡែកហ្សូរិចវិញ គេលួចបានហូរទឹកភ្នែកដោយស្ងប់ស្ងាត់ ពេលសម្លឹងមើលទៅផ្ទៃសមុទ្រ ពណ៌ខ្មៅអាប់អួល គួរឲ្យស្អប់ ។

“សុំទោស!លោកអេឌែន”

ពេលនេះក្រុមអ្នកជ្រមុជទឹកបានមកដល់ហើយ ពួកគេបានជ្រមុចរក នៅទីតាំងរបស់អេឌែនដែលបានផ្ទុះនោះអស់រយៈពេល៤ម៉ោងទៅហើយ តែនៅតែរកមិនទាន់ឃើញ ។ ដោយឡែកអ្នកនៅលើគោកឯនេះ យំឡើងខ្សោះអស់ពីខ្លួន ខេតមិនអាចទ្រាំទ្របានក៏សន្លប់បាត់ស្មារតី ដែលអាចឲ្យលោកពូឡេម័រយកនាងទៅសម្រាកបាន ។

ភៀល៍វិញ នាងបានឃើញការស្លាប់របស់ល្វីស៍ នៅនឹងមុខ នៅនឹងមាត់ បងប្រុសមិនដឹងស្លាប់រស់ឬយ៉ាងណា ដល់ថ្នាក់ពេលនេះនាងបាត់មាត់ បាត់.ក ធ្វើពុតជាបិទភ្នែកសន្លប់ដែរ ព្រោះអ្វីដែលកំពុងតែជួបវាអាក្រក់ឃោឃៅពេកហើយ ។

ព្រឹកថ្មី ថ្ងៃថ្មី សង្ឃឹមថាអ្វីៗនឹងល្អ តែអត់ទេគឺមានតែសម្លេងយំពេញមន្ទីពេទ្យ ។

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now