១៦+១៧

185 3 0
                                    

ភាគទី១៦

ងក់ងរ

ខេតធី ត្រូវបានលោកពូអេនឌី មកជួយសង្គ្រោះហើយ នាងគឺមិនត្រូវបានអនុញ្ញាតឲ្យបើកឡានឡើយ ប្រសិននាងគ្មានបណ្ណ័បើកបរ ដូច្នេះ មានតែត្រូវឲ្យលោកពូអេនឌី ជូននាងមកកន្លែងរបស់អេឌែន ។

នាងរៀបការជាមួយគេរួចហើយ នាងក្លាយទៅជាប្រពន្ធគេពេញសិទ្ធ តែគេមិនមកជួយនាងពេលនាងមានបញ្ហា ថែមទាំងឲ្យអ្នកណាមិនដឹងមកជួយនាង ដោយនាងមិនស្គាល់គេទាល់តែសោះ ។

“ខេតធី! ក្មួយកុំខឹងនឹងអេឌែនអី…គេមិនបានមកព្រោះគេមានបញ្ហាផ្ទាល់ខ្លួន” លោកពូអេនឌី កំពុងតែបញ្ជាចង្កូតឡានតាមសងផ្លូវ  ឃើញថាស្ងប់ស្ងាត់រកពាក្យនិយាយ ធ្វើឲ្យក្មេងស្រីមុខស្អុយឆេះកំហឹងភ្លាម ។

“លោកពូ! មិនដែលមានទេ ដែលប្រពន្ធមានរឿងចូលប៉ុស្ត៍ សួរនាំមួយម៉ាត់ក៏គ្មាន! ទោះរវល់យ៉ាងណាគួរតែឆ្លៀត!”

“វាអាចមានរឿងដែលក្មួយស្មានមិនដល់ណាខេត…អេឌែនអាចមានបញ្ហាមិនអាចនិយាយបាន”

“លោកពូជាគ្នារបស់គេ ជារឿងត្រឹមត្រូវហើយដែរ ការពារគេនោះ….ទោះយ៉ាងណាខ្ញុំមិនអត់ទោសឲ្យគេឡើយ!” ថាចប់ អ្នកនាងខេតធី ក៏បែរមុខទៅម្ខាង បង្ហាញថានាងមិនចង់និយាយអ្វីទៀតឡើយ ។

ធ្វើដំណើរទៅមុខបន្តិច លោកពូអេនឌី ក៏បានជូនខេតមកដល់កន្លែងធ្វើការរបស់អេឌែន ដែលវាសនានាងមើលទៅត្រូវធ្វើជាខ្មោច យាមអគារមួយនេះហើយ ។

“សូមគោរពអ្នកនាង!” អ្នកយាមម្នាក់ ចូលមកបើកទ្វាឲ្យខេត និងម្នាក់ទៀត ដើរទៅយកវ៉ាលីរបស់របស់ខេតធីពីគូទឡាន ។

 ខេតធី ចេញមកក្រៅ ឈរសម្លឹងមើលទៅវាលធំនៃផ្ទៃខាងមុខនេះ ដោយមិនសប្បាយចិត្តអីបន្តិចណាឡើយ នាងសុខចិត្តចាកចេញពីផ្ទះ មកនៅជាមួយគេ ដែលមានឈ្មោះជា ‘ប្ដី’ តែមើលចុះ កន្លែងនៅមិនសាកសមនឹងនាងឡើយ ។។

“ខេតអាចនៅបានទេ?” លោកពូអេនឌី ចូលមកសួរនាងបញ្ជាក់ ព្រោះមុខនាងមើលទៅអាក្រក់មើលណាស់ ។

“អរគុណលោកពូ….ខ្ញុំអាចនៅបាន….អរគុណដែលជូនខ្ញុំមក” ខេត ឱនគំនាបលោកពូ តាមសុជីវធម៌ ឯគាត់ក៏ងក់ក្បាលទទួល ។

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now