២៤+២៥

96 2 0
                                    

ភាគទី២៤

ដំណោះស្រាយមានប្រសិទ្ធភាព

ពន្លឺព្រះអាទិត្យនៃថ្ងៃថ្មី បានបាចសាចមកលើកាយដែលគ្មានសម្លៀកបំពាក់មួយគូដែលនៅក្រោមភួយក្រាស់ឃ្មឹក ។ ខាងនារីវិញលឹបមុខបាត់ចូលទៅក្នុង តែដៃរបស់នាងនៅឱបបុរសសាច់រឹងដូចដុំថ្មជាប់មិនឲ្យរបេះ ។ ដូចដែលបានដឹង អេឌែន មិនមែនមនុស្សដែលស្ពឹកឡើយ ដោយគ្រាន់តែប៉ះពន្លឺបន្តិចគេក៏ភ្ញាក់បាត់ទៅហើយ ។

គេងាកសម្លឹងមើលទៅខ្នងរលោង ដែលលេចតាមភួយ ខណៈដែលគេទទួលបានអារម្មណ៍ដឹងថាក្បាលរបស់នាងនៅជិតទ្រូងគេ ឯជើងនាងវិញនៅផ្នែកម្ខាងទៀត និយាយឲ្យចំនាងគេងទទឹងគ្រែតែម្ដង ។

“អ្ហឹម!” អេឌែន ទប់ខ្លួនក្រោក បេះដៃតូចៗចេញ ដោយគេបាននាំខ្លួន ននលគកដើរចេញពីគ្រែ ទៅយកកន្សែរុំខ្លួន មុននឹងគេឱនរើស សម្លៀកបំពាក់រាយប៉ាយលើឥដ្ឋបោះចូលក្នុងកន្ត្រក ទើបគេដើរទៅបន្ទប់ផ្ទាល់ខ្លួនវិញ ។

បានមួយស្របក់ក្រោយ អ្នកនាងខេតធី ក៏ក្រោកដែរ គ្រាន់តែមិនឃើញវត្តមានបុរសដែលនាងឱបពីយប់នាងក៏ធូរទ្រូង ទើបក្រោកអង្គុយទាំងសក់ក្បាលរញ៉េរញ៉ៃ ។

ក្រាក!>

“អ្ហាយ៎!!!” អេឌែន បើកចូលមកភ្លាមៗពេក ធ្វើឲ្យនាងភ័យសឹងអស់ព្រលឹងពីខ្លួន ។

“អីក៏ស្រែកឮម្លេះ?” អេឌែន ជ្រួញចិញ្ចើមបន្តិច សម្លេងនាងស្រែកម្ដងៗគេឡើងហឹងត្រចៀក ។

“បងចូលមកស្ងាត់ៗ នរណាមិនភ័យ” អាចង្រៃនេះគួរឲ្យស្អប់ ចង់ចេញ-ចូល ស្រេចតែចិត្ត សួរថានរណាមិនភ័យ?

“ហ៊ឹស!...” គេគ្រវីហួសចិត្តបន្តិច មុននឹងនិយាយត

“ចង់ញ៉ាំអី? បងធ្វើឲ្យ!”

ពាក្យ “បង” ធ្វើឲ្យខេត បើកភ្នែកធំៗ ហាមាត់ និយាយអ្វីលែងចេញ ហើយក៏ដឹងទៀតថាថ្ពាល់ខ្លួនកំពុងតែក្ដៅភាយៗ ។

“បង?” នាងធ្វើជាហៅគេ ជាមួយនឹងស្នាមញញឹមចេញធ្មេញ តែទឹកមុខបែបខ្លាចរអាទៅវិញ ។

ឃើញមុខនាងគួរឲ្យចង់សើច គេក៏ដើរមកក្បែរនាង និងយកដៃញីសក់នាងឲ្យកាន់តែរញ៉េរញ៉ៃ

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now