៣៦

107 1 1
                                    

ភាគទី៣៦

ស្រលាញ់គឺស្រលាញ់

គ្រាប់បែកចង់ភ្ជាប់នឹងខ្លួន កំពុងតែលោតនាទីតឺតៗ សួរថានរណាមិនខ្លាច មិនភ័យនោះ ថែមទាំងនេះ ជានារីទៀត តើអារម្មណ៍ពួកនាងយ៉ាងមិចទៅ? មិនចាំបាច់ឲ្យនាងនិយាយក៏ដឹងថា ម្នាក់ៗសឹងតែគាំងបេះដូងស្លាប់ ដៃជើង ខ្លួនប្រាណត្រជាក់សឹងកក ។

“ខេត! ហ្ហឹកៗ-ហ្ហឹក! នេះជាថ្ងៃចុងក្រោយរបស់យើងមែនទេ?” សល់ពេលដែលដែលអាចនិយាយបាន ភៀល៍ ក៏បើកការសន្ទនា ដោយសម្លឹងមើលជុំវិញខ្លួន ដែលមានតែគ្រឿងបាក់បែក សំណល់កាំភ្លើងគួរឲ្យខ្លាចរអា ។

“កុំគិតអញ្ជឹងអីបងភៀល៍! បងអេឌែន នឹងមកជួយពួកយើង….ខ្ញុំជឿជាក់!” ទោះខេតខ្លាច ឡើងខះបំពង់.កស្លេកមុខ ស្លេកមាត់ តែនាងក៏ខំរក្សាភាពរឹងមាំ ។

“ខ្ញុំស្រលាញ់មនុស្សម្នាក់ គេល្អជាមួយខ្ញុំណាស់ តែមិនដឹងថាបានជួបគេឬអត់ទេ?” ភៀល៍ បានទម្លាយរឿងក្នុងចិត្ត ប្រាប់នារីក្បែរខ្លួន ។

“ច្បាស់ជាបានជួប! ភៀល៍កុំអស់សង្ឃឹម ក្ដីស្រលាញ់របស់ភៀល៍ នឹងជួយឲ្យឈ្នះគ្រប់ឧបសគ្គ”

“ហ៊ឹស! តែខ្ញុំមានអារម្មណ៍មិនល្អសោះឡើយ….ខ្ញុំគិតថា…”

ប៉ាំងៗៗៗៗ!> សម្លេងកាំភ្លើងនៅខាងក្រៅ កាត់ផ្ដាច់ពាក្យរបស់ភៀល៍ ដែលនៅខាងក្រៅពេលនេះ គឺមានការបាញ់ប្រហាររវាងលោកល្វីស៍ជាមួយនឹងកូនចៅស្មោះត្រង់តែបីនាក់គត់ តទល់នឹងគ្នាមួយហ្វូងធំ សូម្បីតែមើលក៏ដឹងថាល្វីស៍គ្មានថ្ងៃឈ្នះ ។

ប៉ាំង!> កូនចៅរបស់ល្វីស៍ស្លាប់អស់ហើយ នៅសល់តែកូនចៅក្បត់ ឯគ្រាប់របស់ល្វីល៍អស់ ទើបតម្រូវឲ្យគេចូលពួនក្រោយឃ្លាំងឃុំឃាំងនោះសិន ។

“ចុះចាញ់ទៅល្វីស៍!” មនុស្សជាង១០នាក់បានភ្ជង់គេ ដែលអ្នកនៅខាងមុខជាលោកឃូមីយូ ។ ពេលនេះគេឃើញអ្នកសន្សំរឿងហើយ ក៏ក្ដាប់ដៃណែន ក្រោកឈរសម្លក់លោកឃូមីជាប់

ប៉ាំង!> មួយគ្រាប់ចំជើងរបស់ល្វីស៍ធ្វើឲ្យគេដួលទៅលើដីក្រឹប ។

ឌឹបៗៗៗ> ដោយកំហឹងលោកឃូមី បានលុតដំ វាយល្វីស៍ឡើងបែកឈាមពេញមុខ ដោយគេមិនអាចសូម្បីតែរវ៉ា ។

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now