២០+២១

104 3 0
                                    

ភាគទី២០

អន្ទាក់

អ្នកនាងខេតធី បានចាកចេញពីមន្ទីពេទ្យទាំងកំហឹង តែយ៉ាងណានាងក៏មានហ្សូរិច ជាអ្នកបើកឡានឲ្យនាង និងជួយនិយាយកុំឲ្យនាងអន់ចិត្ត ជាមួយចៅហ្វាយគេ តែមើលទៅនាងកំពុងតែខឹងហើយ ទោះនិយាយអ្វីទៅនាងក៏ច្រានចោលទាំងអស់នឹង ។

“ខ្ញុំដឹងថាខ្ញុំមិនទាន់ស្គាល់ចិត្តចៅហ្វាយលោកទេ ជួបគ្នាលើកទី៤ ក៏បានរៀបការ លើកទី៥ ក៏ឈ្លោះគ្នាដាច់ក្បាល ដាច់កន្ទុយ ជួបគ្នាលើកទី៦ ប្រហែលដេញកាប់គ្នាហើយ” ខេត និយាយមួយខ្សែគ្មានដកដង្ហើម ទុកឲ្យហ្សូរិចអង្គុយស្ដាប់ឡើងចង់ស្ពឹកត្រចៀក ព្រោះអ្នកនាងនិយាយខ្លាំងៗណាស់ ។

“អ្នកស្រីគួរតែប្រើបេះដូងយល់ពីលោកអេឌែន កុំប្រើខួរក្បាល នោះអ្នកនាងនឹងដឹងថាលោកអេឌែន គឺជាមនុស្សកក់ក្ដៅណាស់”

“កក់ក្ដៅតែឯងទៅ” ខេត ធ្វើឫក ងាកមុខចេញ ដូចមិនចង់និយាយជាមួយគេទៀត ។

ផ្ទះថ្មពីរជាន់ សង់ឡើងមានរបៀបរៀបរយ ទៅតាមម៉ូដអាស៊ី ។ ក្នុងផ្ទះពេលនេះងងឹតឈឹង គ្មានពន្លឺឡើយ ដែលធ្វើឲ្យអ្នកនាងតូច ឈរលើវាលស្មៅ ឃើញហើយគ្រញែញខ្លួនមិនហ៊ានចូល ។

“លោកហ្សូរិច ជូនខ្ញុំទៅផ្ទះប៉ាវិញទៅ ខ្ញុំមិនអាចនៅម្នាក់ឯងបានឡើយ”

ហ្សូរិច គិតបន្តិច ទីនេះស្ងាត់គួរសម បើឲ្យអ្នកនាងនៅតែម្នាក់ឯង វាគ្រោះថ្នាក់ណាស់ 

“បាទ! បានអ្នកនាង”

បានការជួយពីហ្សូរិច ពិតជាបានទាញស្នាមញញឹមឲ្យនាងមកវិញ តែបើគេមិនព្រម នាងមិនទុកមុខឲ្យគេឡើយ ។

…………….

ភូមិគ្រឹះយ៉ាម៉ាហ្សាគិៈII

ថ្ងៃថ្មីកូនស្រីកណ្ដាលរបស់ យ៉ាម៉ាហ្សាគិៈ បានរៀបចំខ្លួន ទៅមើលបងប្រុស ទាំងទឹកមុខស្លន់ស្លោរ យប់មិញនេះនាងដេកដូចស្លាប់ មិនដឹងរឿងអ្វីទាល់តែសោះ ចំជាប្អូនអាក្រក់មែន ។

“ម៉ាក់!ម៉ាក់! ខ្ញុំទៅមើលបងឌែនមុនហើយ” ភៀល ក្នុងរ៉ូបពណ៌ស ដៃបីធ្នាប់ ខ្លីលើជង្គង់ សក់មូលរួញចុងតិចៗទម្លាក់​ក្របស្មា ចុះពីជណ្ដើរផង ស្រែកប្រាប់ម្ដាយដែលកំពុងតែរៀបចំអាហារផង ។ ទោះនាងមិនបានទទួលចម្លើយមកវិញ ក៏នាងត្រូវតែទៅដែរ ។

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now