៣០

80 1 0
                                    

ភាគទី៣០

ផ្កាស្នេហ៍

ខេតធី អស់ពីកើតទុក នាងដើរកូអេឌែនពេញ office មិនឲ្យអ្នកប្រុសបានធ្វើការស្រួលឡើយ គេកំពុងតែអានគម្រោងទីផ្សាលក់ឡាន នាងបែរជាមកនិយាយបន្លប់គេ ឲ្យវង្វេងភ្លេចអស់អត្ថន័យ ។

“តាំងពីរៀបការ យើងមិនទាន់បានទៅ Honeymoon ឡើយ….ខ្ញុំគិតថាពួកយើងទៅហាវ៉ៃល្អទេ ឬទៅកោះបាលី ឬក៏ទៅសៀមរាមវិញ? ខ្ញុំឃើញកន្លែងនេះគឺល្បីពេញ Internet….បងអេឌែន គិតយ៉ាងណាដែរ?”

អេឌែន ទម្លាក់ភ្នែកពីឯកសារសិន និងងើយមុខមកញញឹមដាក់នាង បែបគ្មានជាតិសោះ

“ខេតទៅណាក៏បាន បងព្រមតាមខេតទាំងអស់!”

“ពិតមែនហ្ហេស៎?....អញ្ចឹង-អញ្ចឹងទៅដើរលេងនៅសៀមរាមមុនចុះ នៅតំបន់ក្នុងអាស៊ីស្រាប់ ព្រោះនៅអ៊ឺរ៉ុបខ្ញុំដើរជិតសព្វអស់ទៅហើយ”

“បាន! ចាំទំនេរបងនឹងនាំខេតទៅ” អេឌែន ដកដង្ហើមធំ គេខំតាំងចិត្ត យ៉ាងមុទមាំ ហាមជេរនាងក្នុងថ្ងៃនេះ!

“បាន!...តែសុំទៅឆែកមើល នៅសៀមរាប មានអីលេងខ្លះ?” ថាហើយអ្នកនាង ក៏បានដើរមកដេកលើសាឡុង ទល់មុខតុធ្វើការរបស់ស្វាមី យ៉ាងព្រងើយ ហើយនៅបើកសម្លេងទូរសព្ទខ្លាំងៗទៀត មិនយល់អារម្មណ៍អ្នកធ្វើការសោះ ។

“បងអេឌែនហ្អា៎!!!!” មិនបាន២នាទីផង នាងបានក្រោកពីលើសាឡុង ដើរមករកគេទៀតហើយ ។

“មានអីមែនទេខេត?” លើកនេះ អេឌែន សើចស្ញេញដាក់នាង ហាក់ចង់ទប់កំហឹងក្នុងទ្រូង ។

“អផ្សុកណាស់!!” នាងធ្វើមុខស្អុយប៉ែ រត់មកអង្គុយលើភ្លៅគេ ឱប.កគេ ធ្វើឫកដូចកូនក្មេងអាយុប្រាំឆ្នាំគ្មានខុស ។

“អូហ៍! ខេតអផ្សុកមែនទេ? អញ្ចឹងចុះទៅនិយាយលេងជាមួយអ្នកនៅជាន់ខាងក្រោមទៅ ពួកគេប្រហែលសម្បូររឿងនិយាយជាមួយខេត!” ពេលនេះអេឌែន រកដំណោះស្រាយឃើញហើយ ។

“មែនតើ! ខ្ញុំភ្លេចពួកគេឲ្យឈឹង!” បានយោបល់ល្អ នាងក៏ហក់ចេញពីភ្លៅរបស់អេឌែន

“តែឈប់សិន! ហុចទូរសព្ទមកនេះ” អ្នកប្រុស បានលាដៃ ទារទូសព្ទរបស់នាង ។

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now