៣១

84 1 0
                                    

ភាគទី៣១

ជីវីតគូ

កាលពីម្សិលមិញ ខេតបាននិយាយថាចាំអេឌែន ដើម្បីបានកាដូ តែយប់កាន់ជ្រៅ គេមិនទាន់មក នាងមានតែចូលគេងសិន ដល់ភ្ញាក់ឡើងថ្ងៃថ្មី គឺម៉ោង១០ព្រឹក បាត់ទៅហើយ ។

អ្នកនាងរូបតូច ស្ទុះក្រោកអង្គុយសម្លឹងមើលជុំវិញខ្លួន ហើយក៏បានឃើញបាច់ផ្កាពណ៌សមួយបាច់នៅលើតុក្បែរគ្រែ ដែលអាចទាញស្នាមញញឹមស្រស់ស្រាយរបស់នាងនាពេលព្រឹកមកយ៉ាងងាយ ។

“កាដូ ជាផ្កាអញ្ចឹងហ្ហេ៎?” អ្នកនាងបែរខ្លួន ទម្លាក់ជើងចុះលើឥដ្ឋ ឈោងយកផ្កាមកហិត ពោរពេញដោយសេចក្ដីសុខផ្លូវចិត្ត ។

“តាមពិត អេឌែន ជាមនុស្សប្រុសកក់ក្ដៅដូចលោកហ្សូរិចនិយាយមែន” នាងមិនបង្អង់យូរ ក៏ប្រញ៉ាប់ចូលទៅងូតទឹករៀបចំខ្លួន ព្រោះចង់ទៅនិយាយជាមួយអេឌែនបន្តិច ដោយក្នុងថ្ងៃនេះអ្នកនាង យករ៉ូបពណ៌ផ្កាឈូកស្រាល ដៃតូច វាលកបន្តិច និងខ្លីលើជង្គង់ ជាមួយនឹងការបួងសក់ផុតក បង្ហាញ​ឲ្យ​ឃើញផ្ទៃមុខតូចច្រមិច ដូចតុក្តតា បបូរមាត់រលោងៗគួរឲ្យចង់ថើប ។

ពេលអ្នកនាងចុះមក បានឃើញថាអេឌែន បានរៀបចំអាហារពេលព្រឹកឲ្យនាង តែនាងមិនឃ្លានទេ ក៏រត់ទៅក្រុមហ៊ុនរបស់អេឌែន តែម្ដង ។

តែក្នុងថ្ងៃនេះបុគ្គលិកអេឌែន កើតអីអញ្ចេះ ម្នាក់ៗមានទឹកមុខស្រពោល ធ្វើការដូចគ្មានកម្លាំងសោះ ។

“អ្នកស្រី! លោកអេឌែនជាប់មានភ្ញៀវ សុំអ្នកស្រីរងចាំបន្តិចណា៎” រីយូ រត់ឲ្យដំណឹងអ្នកនាងជាមុន កុំឲ្យឡើងទៅរំខានដល់ចៅហ្វាយនាង ។

“ខ្ញុំដឹងហើយ! តែសុំទៅចាំនៅខាងលើចុះ” និយាយហើយ នាងក៏ដើរទៅរកជន្ដើរ កាត់បុគ្គលិកជាច្រើន តែរៀបនឹងដើរផុតហើយ នាងក៏បែរមុខមកវិញ និយាយទៅកាន់គ្រប់គ្នា

“គ្រប់គ្នា កម្មង់អីញ៉ាំបាន ចាំខ្ញុំអ្នកចេញលុយ!”

“អរគុណអ្នកស្រី!!!!!” គ្រប់គ្នាអស់ពីទឹកមុខសោកសៅ មកជារីករាយវិញម្ដង ព្រោះមេស្រីចិត្តទូលាយណាស់ ចុងខែដាច់លុយ មុខស្អុយៗ បានមេប៉ាវញ៉ាំអី សំណាងលើស៊យហើយ ។

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now