ភាគទី៦: ឱកាស ♡

126 3 2
                                    

ចែខេតឈ្នះទៀត💃🤣
ម្ចាស់គ្រងបេះដូងភ្លើង
ភាគទី៥:ឱកាស

គ្រាំង!!> បន្ទាប់ពីក្រុមរបស់លោកឃូមីយ៉ូ ចាកចេញទៅ និងបិទទ្វាខ្លាំងៗនោះ អ្នកប្រុសអេឌែន បានដកដៃចេញពីខេតធី និងដើរទៅរកប្រអប់ថ្នាំ មកចាត់ការរបួសដោយខ្លួនឯង និងមិនមាត់.កអ្វីទាំងអស់ ។

“ខ្ញុំដឹងអាថ៌កំបាំងរបស់លោកអស់ហើយ…អេឌែន!” អ្នកនាងខេតធី ទោះមាត់និយាយកំបុតៗ តែភ្នែកវិញតាមសម្លឹងមើលគ្រប់ជំហានរបស់អេឌែនទាំងអស់ ។

“ចុះបើដឹងវាយ៉ាងមិច?” អេឌែន តបទាំងបើកប្រអប់ថ្នាំ យកទឹកអាល់កុលចាក់លាងរបួស លើប្រអប់ដៃមាំដោយឫកពារធម្មតា ។

“ស្បែកក្រាស់ដូចឆ្កែ!” ខេតធី អើត.ក លួចមើលពីក្រោយដោយទឹកមុខរអើម និងពោលតិចៗតាមបំពង់.ក ។
“ខ្ញុំដឹងអាថ៌កំបាំងលោកហើយ! លោកមិនភ័យអីខ្លះទេហ្ហេស៎?” អ្នកនាង បានដើរមកក្បែរគេ ជ្រាត់ចង្កេះបែបមិនពេញចិត្ត
“អ្ហេ៎! របួសធំយ៉ាងនេះត្រូវទៅពេទ្យដេរសិនទើបបាន” នាងនៅមិនស្ងៀមឡើយ ប្រឆាំងគ្រប់ទង្វើរបស់គេ ។

“ខេតធី!! នាងចេះដឹងស្អីនេះជារឿងរបស់ខ្ញុំ…ខ្ញុំពិតជាធុញនឹងនាងពេញទំហឹងហើយ…ខ្ញុំឲ្យឱកាសនាងម្ដងទៀត ឆាប់ចេញទៅ!!” អេឌែន បែរមុខមកសម្លក់អ្នកនាង ផ្ទៃមុខមាំបង្ហាញយ៉ាងច្បាស់ថាគេជិតអស់ភាពអត់ធ្មត់ចំពោះស្រីតូចម្នាក់នេះហើយ ។

“ហ៊ឹម…..” ខេតធី ដកដង្ហើមធំ
“រុំរបួសសិនទៅ ចាំប្រកែកគ្នាបន្តទៀត ខ្ញុំមិនចង់ឃើញលោកហូរឈាមស្លាប់ទេ….ព្រោះខ្ញុំមានរឿងច្រើនចង់តវ៉ាជាមួយមនុស្សគម្រក់ឯង!” នាងឈរឱបដៃ មើលគេ ហើយក៏គ្មានបំណងចង់ជួយគេទេ ។

អេឌែន មិនបានតប បានន័យថាគេយល់ព្រម គេក៏ចង់ដោះស្រាយរឿងជាមួយនាងដែរ បើមិនអ៊ីចឹងស្រីម្នាក់នេះនឹងមកបំផ្លាញគេជាក់ជាមិនខាន ។

ខេតធី កាន់តែឈរមើល កាន់តែទើសភ្នែក អេឌែនដៃតែម្ខាង ពិតជាពិបាកក្នុងការរុំរបួសឲ្យខ្លួនឯងណាស់ ។
“ខ្ញុំជួយ!” នាងជ្រួញចិញ្ចើម និងចូលទៅជួយ យកបង់ពណ៌ស មករុំរបួសឲ្យគេ ដោយតាមកាយវិការនាងមិនពេញចិត្តឡើយ ។

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now