ភាគទី១៣: អារម្មណ៍ពិសេស

234 3 4
                                    

When it hurts, but it hurts so good!!
#ម្ចាស់គ្រងបេះដូងភ្លើង
ភាគទី១៣: អារម្មណ៍ពិសេស

ការព្រមព្រៀងលើកនេះ ចាត់ទុកថាជា ទំនួលខុសត្រូវមួយដ៏ធំធេងរបស់អេឌែន ដែលគេត្រូវតែធានាទៅលើជីវីតមនុស្សស្រីម្នាក់ ដែលមិនជាប់សាច់ឈាមនឹងគ្នាសោះ ដោយមានឪពុក-ម្ដាយ ចាស់ទុំ មកធ្វើជាសាក្សី នៃការធានាមួយនេះឲ្យកាន់តែមានប្រសិទ្ធភាព ។
នៅក្នុងភូមិគ្រឹះអូសាកៈផងដែរ ពេលនេះមានការតុបតែងផ្កាស្រស់ៗ ចម្រុះពណ៌ គ្រប់គ្នាស្លៀកពាក់ស្អាតបាត និងសមរម្យ តែវាចម្លែកត្រង់ថាការរៀបការនេះ គ្មាននរណាដឹងក្រៅពីសាច់ញាតិឡើង ហាក់បីដូចគ្រាន់តែចង់ធ្វើការជាប់ចំណងចំពោះមុខគ្រួសារទាំងសងខានសិនតែប៉ុណ្ណោះ ព្រោះគ្រាន់តែរយៈពេលមួយយប់ គឺមិនអាចរៀបចំឲ្យល្អជាងនេះបានឡើយ ។

ពេលវេលាល្អ ត្រកូលយ៉ាម៉ាហ្សាគិៈ ក៏បានធ្វើដំណើរមកដល់ ឯអ្នកដែលមានឈ្មោះថាកូនកម្លោះក៏បាននាំខ្លួនដ៏ស្រស់សង្ហារ ដូចទេវបុត្រ ពេលនៅក្នុងឈុតគ្រ័ហ្សេពណ៌ខ្មៅ នៅពីក្រៅអាវស៊ឺមីពណ៌.ស អមដោយក្រវ៉ាត់.ក ដែលមនុស្សដូចគេគឺកម្រនឹងស្លៀកពាក់បែបនេះណាស់

“មកដល់លឿនដល់ហើយ….តស់!ចូលក្នុងសិនមកសម្លាញ់!” ម្ចាស់ផ្ទះអូសាកៈ ឃើញសាច់ថ្លៃមកដល់ មិនហ៊ានចូលមកគិតតែពីរឈរសម្លក់តួផ្ទះ ដូចចង់កម្ទេច ទើបលោកម្ចាស់យ៉ុនហ្គី បានដើរទះស្មាមិត្តចំណាស់តិចៗ ។

“អ្នកណាទៅហ៊ានចូល បើម្ចាស់ផ្ទះមិនទាន់អញ្ចើញផង!” លោកម្ចាស់យ៉ាម៉ាហ្សាគិៈ ថ្ងៃនេះល្អមែន ធ្វើឫកត្រឹមត្រូវ ។

“កុំនិយាយច្រើន ចូលសិនទៅ ខេតរៀបចំខ្លួនរួចហើយ!....អេ៎! តែដូចជាបាត់កូនពៅ?” លោកម្ចាស់ រវល់តែសើចត្រេកអរ ពេលក្រលេកមកក្រោយ ដូចជាបាត់សមាជិតរបស់យ៉ាម៉ាហ្សាគិៈម្នាក់ ។

“អូស្ទីន ជាប់រៀន….ឆ្នាំនេះគេត្រូវប្រឡងចូលរៀនពេទ្យនៅសាលា ហាដវ៉ាដ ផង!” លោកស្រី ឆេយ៉ុង បានឆ្លើយជំនួស និងបង្ហាញស្នាមញញឹមរាទាក់ផង ។

“បើចឹង! ចូលក្នុងសិនចុះ កុំឲ្យខាតពេល….មើលទៅអេឌែន ដូចមានទឹកមុខមិនស្រួលសោះ” លោកម្ចាស់យ៉ុនហ្គី នៅ​ឆ្លៀតមកឌឺឲ្យអេឌែនទៀត មិនដឹងថាគេកំពុងតែពិបាកចិត្តយ៉ាងណាខ្លះឡើយ ។

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now