ភាគទី៩+១០

123 3 5
                                    


#ម្ចាស់គ្រងបេះដូងភ្លើង
ភាគទី៩: ដោះស្រាយ មិនដោះសារ

សាកគិតទៅមើលបើមនុស្សដើរដល់ផ្លូវទាល់ពួកគេនឹងធ្វើអ្វី?

មិនចាំបាច់ប្រាប់ទេ ចម្លើយទុកក្នុងចិត្តអ្នកចុះ!

សម្រាប់អេឌែន គេបានគិតច្បាស់ហើយថានឹងធ្វើបែបណា ចំពោះកំហុសដែលគេបានសាងដោយអចេតនា
គឺដោយការរៀបការ…..

ស្ដាប់មិនច្រឡំឡើយ អេឌែននឹងរៀបការជាមួយខេតធី ក្នុងពេលឆាប់ៗនេះ!!!

អ្នកប្រុសមុខមាំ ចងចិញ្ចើម ខណៈដែលកំពុងតែនាំខ្លួនខ្ពស់ស្រឡះ ក្នុងសម្លៀកបំពាក់ខ្មៅមួយតួខ្លួន ដើរចូលទៅក្នុងផ្ទះដ៏ធំស្គឹមស្គៃ ទាំងមេឃបានធ្លាក់ពន្លឺអស់ទៅហើយ ។

“អេឌែន?” អ្នកម្ដាយបានក្រលេកឃើញអ្នកប្រុស គាត់ក៏រហ័សហៅគេដោយសម្លេងភ្ញាក់ផ្អើល ។

“ម៉ាក់! ខ្ញុំមានរឿងមួយចង់ប្រាប់ម៉ាក់” គេចាប់ដៃទន់ៗរបស់ម្ដាយ និងវាចារដោយទឹកមុខម៉ឺងម៉ាត់

“មានរឿងអ្វីឌែន?...ប្រាប់មកចុះ” លោកស្រី សែនភ័យក្នុងចិត្ត កូនប្រុសគាត់មិនដែលមានទឹកមុខបែបនេះឡើយ ។

“ខ្ញុំនឹងរៀបការ!”

“ថាមិច? អេឌែននឹងរៀបការ!!!” លោកស្រី ភ្ញាក់ផ្អើលខ្លាំងដល់ថ្នាក់ភ្លាត់សម្លេង ស្រែកផ្អើលផ្ទះ ។ កូនប្រុសគាត់មិនដែលគិតរឿងនេះឡើយតាំងពីដើម ។

“បងឌែន រៀបការ???” កូនស្រីទី២ មុខមាត់ឆ្នាសឆ្នើម សក់វែងរលោងទម្លាក់ចុះត្រឹមចង្កេះ ទើបនឹងចុះពីខាងលើ ក៏បានស្រែកឡើងផ្អើលដូចម្ដាយដែរ ។

“អ្នកណារៀបការ?” លោកម្ចាស់ណាមជូន ដែលរំខានដោយសម្រែកម្ដាយកូនទាំងពីរ ក៏បានស្រែកសួរតាំងពីជាន់ខាងលើមកដូចគ្នាដែរ ។ មុននេះគាត់ឮតែ ការការ តែមិនដឹងការអ្វី?

ក្នុងពេលវេលានេះ អ្នកណាស្លន់ស្លោរអី ក៏ស្លន់ចុះ អេឌែន នៅតែរក្សាទឹកមុខមាំដដែល តែមិនដឹងថាក្នុងចិត្តគេយ៉ាងមិចហើយទេ ។

“ខ្ញុំនឹងរៀបការ…ក្នុងពេលឆាប់ៗនេះ!” អេឌែន និយាយម្ដងទៀត ច្បាស់ៗ ដែលធ្វើឲ្យភៀល និង​លោកម្ចាស់ណាមជូនប្រញ៉ាប់ចុះមកឈរនៅចំពោះមុខគេ ។

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now