ភាគទី១២: អេតាស៊ីវិល

115 3 1
                                    

ខ្លាំង+ខ្លាំង=ឆេះ🤣
ម្ចាស់គ្រងបេះដូងភ្លើង
ភាគទី១២: អេតាស៊ីវិល

អ្នកនាងតូចខេតធី ក្រោយពីបានឃើញធាតុពិតរបស់អេឌែនហើយ នាងចង់និយាយថាគេដូចមនុស្សឆ្កួត…ឈប់!...មិនមែនមនុស្សទេ…គឺដូចឆ្កែឆ្កួត ដែលខាំមិនលែង ទាល់តែឈ្នះ!
អេឌែន បានឃើញខេតធី មើលមកខ្លួនដដោយទឹកមុខចំឡែកបែបនេះ គេបាននាំខ្លួនប្រឡាក់ដោយឈាមតិចៗ សក់ក្បាលអស់សភាព ធ្លាក់បាំងថ្ងាស់រញ៉េរញ៉ៃ សំដៅមករកនាង ។

សួរថាបើមកស្រស់ៗបែបនេះអ្នកណាមិនខ្លាច??

“កុំចូលមក! អាឆ្កែឆ្កួត!!” ដូចដែលដឹង មាត់ខេតធីរអិល គិតយ៉ាងមិច និយាយបែបនោះ ពេលភ្ញាក់ខ្លួនក៏ហួសពេលទៅហើយ ។

“ទាល់ខ្ញុំជាឆ្កែឆ្កួតបែបនេះ ទើបអាចបង្ក្រាបមនុស្សឆ្កួតដូចនាងបាន…សរុបមក យើងឆ្កួតដូចតែគ្នា ទើបអាចជាដៃគូនឹងគ្នាបាន”

“អ្នកណាចង់ធ្វើដៃគូជាមួយមនុស្សឃោឃៅដូចលោក!”  ខេត ត្រូវតែប្រកែកចំពោះអ្វីដែលគេបានលើកឡើង បើមិនអញ្ចឹងទេ អនាគត នាងនឹងស្លាប់ក្រោមដៃគេច្បាស់ណាស់!

“ខ្ញុំសួរនាង…នាងព្រមរៀបការជាមួយខ្ញុំឬអត់?” អេឌែន ក៏ជាមនុស្សត្រង់ ចង់បានអ្វីធ្វើហ្នឹង មិនបត់បែនច្រើន ។

តែសម្រាប់ហ្សូរិចវិញ ហួសចិត្តខ្លាំង រហូតដល់ដើរចាកចេញពីត្រង់នោះ ចៅហ្វាយគេមិនមែនសុំមនុស្សស្រីរៀបការ តែគាត់កំពុងតែបង្ខំអ្នកនាងខេតធី!

សមីខ្លួន ទទួលបានសំណួរ នាងធ្វើអីមិនចេញទេ គេសម្លុតនាង គេសង្កត់សម្លេងសួរនាង គេបង្ហាញទឹកមុខឃោឃៅដាក់នាង!

“ខ្ញុំទុកពេលឲ្យនាងគិត…បើខ្ញុំមកវិញមិនបានចម្លើយ ឬនាងរត់គេច ស្អែកនេះត្រៀមខ្លួនចូលរោង” ថាចប់ អ្នកប្រុសផ្ដាច់ការ បានដើរចូលទៅក្នុងអគារធ្វើការវិញ ។ គិតទៅគេក៏ជាមនុស្សចូលចិត្តសេរីភាពដែរ គឺមិនចូលចិត្តនៅផ្ទះ ផ្ទះរបស់គេសព្វថ្ងៃ នៅកន្លែងធ្វើការ ស្នាក់នៅ ញ៉ាំ គឺនៅជាន់ខាងលើគេបង្អស់នៃអគារនេះ ។

“អ្អា៎!!!!!!” អេឌែន ចូលក្នុងផុត អារម្មណ៍ខឹងរបស់ខេតធី ក៏ត្រូវផ្ទុះចេញមក ដោយការស្រែកខ្លាំងៗ ធ្វើឲ្យបុគ្គលិកចេញមកមើលមុខនាងព្រាត ។

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now