៣២+៣៣

106 1 0
                                    

ភាគទី៣២

ពូកែ តែខ្ជិល

រយៈពេលត្រឹមតែ២ម៉ោង ខេតធីបានច្នៃម៉ូដ សម្លៀកបំពាក់បានឡើង៥ឈុត បញ្ជាក់ថានាងមិនអន់ឡើយ គឺពូកែឡើងឃោឃៅ គ្រាន់តែមិនព្រមធ្វើ ។

“រួចហើយ?” អេឌែន ឃើញនាងអង្គុយមើលក្រចក ក៏ចូលមកអង្គុយក្បែរនាង លើកអាយផេត មកមើលម៉ូដនីមួយៗទាំងភ្ញាក់ផ្អើល ។

“ខេត! អូនមានលួច copy ឬអត់? ហេតុអីបានលឿនម្លេះ?” គេមើលនាងទាំងសង្ស័យតិចៗ ។

“បងមើលស្រាលខ្ញុំ? មានដឹងទេថាខ្ញុំជាប្រពន្ធអ្នកណា? ខ្ញុំជាប្រពន្ធលោកអេឌែនណា៎….ប្ដីពូកែឌីហ្សាញម៉ូដឡាន ប្រពន្ធពូកែឌីហ្សាញសម្លៀកបំពាក់…អនាគត ប្រហែលខ្ញុំនឹងច្នៃរ៉ូបឲ្យឡានបងមួយដែរហើយ ឲ្យល្បីលើសគេ-ហាសៗ” នាងចាប់ផ្ដើមមានមោទនភាពលើខ្លួនឯងហើយ ព្រោះនាងពិតជាពូកែ ។

“តែមិនទាន់ល្អគ្រប់គ្រាន់….កន្លែងនេះវាមិនសមនឹងរ៉ូប វានៅឆ្គង!”

“អ្ហេ៎! បងចេះឌីហ្សាញតែឡាន មិចក៏ចេះមករិះគន់ម៉ូដរ៉ូបខ្ញុំដែរ បងឯងនេះគួរឲ្យស្អប់មែន” ខេតធី ម៉ូ​វ​ចិត្ត ក៏ទាញយករ៉ូបដែលគេរិះគន់ដោយព្យាយាមគិតពីអ្វីដែលអេឌែននិយាយ ។

“អូនមិនមើលកន្លែងដៃនេះវាស្រឡះពេកហើយ….រ៉ូបប្រភេទដៃតូច វាលខ្នងគ្មានអ្វីបិទបាំងបែបនេះ គួរតែដាក់ក្រណាត់វែងអូសដីមួយភ្ជាប់នឹងដៃដែលពាក់នឹង.កនេះ ច្នៃយ៉ាងណាឲ្យបិទឆ្អឹងកងខ្នងនេះ បញ្ចេញតែស្មាគឺ perfect ហើយ!”

នាងបានយកសម្ដីរបស់ឌែមមកគិត ទាញប៊ិចមកគូសបន្ថែម ដោយមានគេជួយអង្គុយមើលនាងគ្រប់ដំណាក់កាល ។

“មិនមែនចេះតែគូសឲ្យតែបានៗទេ ខេតត្រូវមើលដែរថាវាសម ឬមិនសម…មួយទៀតពេលគូសចូលប្រកួតខេតត្រូវមើលពី concept កម្មវិធីដែរ”

“ចា៎! លោកគ្រូ អូននឹងធ្វើនឹងព្យាយាមមើល” នាងសុំសរសើរគេតែម្ដង ស្អីក៏ចេះ ស្អីក៏អាចធ្វើបានដែរ យូរៗទៅចង់ខ្លាចគេតើ ។

“ក្រៅពីការងារនេះអូនចង់ធ្វើការងារមួយទៀតដែរឬអត់?”

បានសំណួរនេះ នាងក៏ទម្លាក់ប៊ិចចុះ សម្លក់គេថ្លែ

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now