២៨+២៩

83 1 0
                                    

ភាគទី២៨

ជម្រះរាងកាយ

ខេត បន្ទាប់ពីចេញពីបន្ទប់សណ្ឋាគារ នាងបានសន្លប់បាត់មាត់ឈឹង ទើបអេឌែន ត្រូវនាំនាងមកពិនិត្យ និងសម្រាកនៅមន្ទីពេទ្យសិន រហូតដល់ថ្ងៃថ្មីហើយខេតនៅតែមិនទាន់ដឹងខ្លួនទៀត ។

ក្រុមគ្រួសាររបស់ខេត បារម្ភពីនាងខ្លាំងណាស់ មកតាំងពីយប់ រហូលដល់ថ្ងៃរៀងខ្ពស់បន្តិចទើប ថាយហ្គឺនាំលោកម្ចាស់ទៅវិញ ។

លោកស្រីឆេយ៉ុង ក៏បានមកមើលខេត និងយកអាហារមកជាច្រើន ព្រោះដឹងថាខេតចូលចិត្តញ៉ាំ តែមើលសភាពកូនប្រុសគាត់ពេលនេះចុះ ដូចមនុស្សមិនស្រលាញ់ខ្លួនតែម្ដង ។

“ឌែន! ញ៉ាំបាយសិនណា៎”

“បាទ!ម៉ាក់ ខ្ញុំមិនទាន់ឃ្លានទេ ចាំខេតក្រោក ចាំខ្ញុំញ៉ាំជាមួយនាង”

សម្ដីរបស់អេឌែន បានធ្វើឲ្យខេតដែលពុតជាដេកលក់នេះហូរទឹកភ្នែកតាមរយៈកន្ទុយភ្នែក ។

“ហ៊ឹម! តាមចិត្តកូន….តែពេលនេះម៉ាក់ទៅផ្ទះមុន ទៅរៀបចំឯកសារឲ្យអូស្ទីនទៅរៀននៅសហរដ្ឋអាមេរិច!”

“ម៉ាក់! អូស្ទីនទៅក្នុងឆ្នាំនេះ? ក្រែងគេថាចប់ទើបទៅនោះអី” អេឌែន ស្រាប់តែបែរមករកម្ដាយយ៉ាងលឿន គេមិនសូវនៅផ្ទះ ទើបមិនសូវដឹងរឿងរបស់ប្អូនៗ ។

“ម៉ាក់ក៏មិនដឹង គេទើបតែនិយាយព្រឹកមិញ ឯកសារដូរសាលាគេរៀបចំហើយអស់រលីង នៅសល់តែការផ្ទេរសំបុត្ររស់នៅមួយទៀតប៉ុណ្ណោះ” លោកស្រី ពិតមិនដឹងរឿងអីសោះ កូនពៅម្នាក់នេះ បើចង់ធ្វើអីហើយ ច្បាស់ជាធ្វើគ្មាននរណាហាមប្រាមបានឡើយ ។

“ហើយអូស្ទីនទៅពេលណា?”

“គេទៅយប់នេះហើយ!”

“លឿនម្លេះ?” អេឌែន នេះឡើងភ្ញាក់ផ្អើលខ្លាំងមែនទែន ប្អូនគេមានអាយុស្មើខេតទេ តែចិត្តវិញខ្លាំងណាស់ ។

“រឿងនេះមានតែស្ទីនទេ ដែលអាចឲ្យចម្លើយបាន….ម៉ាក់ទៅសិនហើយ ខ្លាចរៀបចំមិនទាន់” ថាហើយលោកស្រីអង្អែលស្មាកូនប្រុស មុននឹងដើរចេញទៅ ។

អេឌែន ក្រោយពីអស់មនុស្សហើយ គេក៏បែរមករកខេតវិញ ដោយយកកែងដៃទាំងសងខាង ជ្រាត់នឹងគ្រែ និងលើកដៃច្បូតមុខបែបគិតអ្វីមិនចេញ ពេលនេះក្នុងទ្រូងគេប្រៀបដូចជាមានភ្នំមួយមកសង្កត់អ៊ីចឹង ដំណោះស្រាយគ្រប់យ៉ាងដូចត្រូវបិទគ្រប់ច្រក ។

ម្ចាស់គ្រងបេះដូងភ្លើង (ចប់)Where stories live. Discover now