EP 01 : STRANGE MAN

1.9K 44 0
                                    

ភាពស្ងប់ស្ងាត់នាពេលព្រឹកព្រលឹមត្រូវបានបាត់ទៅជំនួសឲ្យវិញខ្យល់រំភើយដែលបក់ផាត់ក្លិនក្រអូបឈ្ងុយនៃផ្កាទាំងឡាយរសាត់ទៅតាមបរិយាកាសនៃនិទាឃរដូវក្នុងទីក្រុងតូក្យូប្រទេសជប៉ុន

" តុក តុក "

សម្លេងគោះទ្វារបន្លឺឡើងដោយដៃស្រឡូនស្របពេលដែលនារីស្រស់ស្អាតម្នាក់ទំនងជាអ្នកមាន High show កំពុងតែឈរកាន់កាបូបនៅមុខផ្ទះតូចមួយទាំងញញឹមញញែម ទ្វារបង្ហើបបន្តិចបង្ហាញក្មេងស្រីតូចច្រឡឹងម្នាក់ទៀតដែលកំពុងតែអើតកចេញមក

" ព្រះនាង លេណា ! " នាងតូចខ្ទប់មាត់ឧទានយ៉ាងភ្ញាក់ផ្អើលនូវវត្តមានមនុស្សស្រីដែលឈរនៅមុខផ្ទះខ្លួន មុននឹងប្រញាប់ប្រញាលទាញនាងចូលមកក្នុងផ្ទះដូចជាលាក់បាំងមិនចង់ឲ្យអ្នកណាឃើញ

" ទ្រង់យាងមកផ្ទះខ្ញុំម្ចាស់ធ្វើអីទៅ ? " សំណួរដំបូងចោតឡើងមិនឲ្យអ្នកដែលទើបតែបានចូលមកនោះបានអង្គុយឲ្យសមរម្យសិនឡើយ លេណាដាក់បង្គុយនៅពីមុខនាងតូចមុននឹងតបសម្ដី

" ខ្ញុំមានដំណឹងល្អចង់ប្រាប់ឯងណា៎ យូអ៉ី " បបូរមាត់តូចបើកបង្ហើបសម្ដីខណៈដៃតូចៗលូកទៅក្រសោបដៃរបស់ម្ចាស់ឈ្មោះមកកាន់ទាំងញញឹម

" មានរឿងអីទៅដែលធ្វើព្រះនាងម្ចាស់របស់យូអ៉ីយាងមករកយូអ៉ីដល់ផ្ទះបែបនេះ ? " នាងតូចដកដៃចេញ មុននឹងលូកទៅក្រសោបដៃលេណាម្ដង កែវភ្នែកភ្លឹះៗ បញ្ជាក់ប្រាប់ថាកំពុងចង់ដឹងពីហេតុការណ៍ដែលបានកើតឡើង

" ឯងដឹងទេយូអ៉ី ? កាលពីម្សិលមិញនេះ ខ្ញុំនិងគ្រីសបានទៅញ៊ាំបាយជាមួយគ្នា បន្ទាប់មកគាត់ .. " និយាយដល់ត្រឹមនេះ លេណាក៏អាក់សម្ដីបន្តិច ស្នាមញញឹមដ៏មានក្ដីសុខលិចឡើងឥតព្រៀងទុកកាលបើនឹកទៅដល់ទង្វើដែលបុរសឈ្មោះថាគ្រីសនោះបានធ្វើកាលពីម្សិលមិញនេះ ខុសពីអ្នកម្ខាងទៀតដែលចំហរមាត់ចាំស្ដាប់សឹងតែរុយហោះចូលមាត់ទៅហើយ

" គេធ្វើអីទៅ ? គេសារភាពស្នេហ៍ប្រាប់ព្រះនាងដែរទេ ? " សម្ដីរបស់យូអ៉ីធ្វើឲ្យថ្ពាល់របស់អ្នកដែលកំពុងញញឹមនោះប្រែជាជាក្រហមព្រឿងៗមួយរំពេច មុននឹងងាកមកនិយាយជាមួយនាងទាំងឫកពារអឹមអៀន

☾ BLOOD MOON ☾Where stories live. Discover now