EP 08 : YOU'RE DIFFERENT

257 21 0
                                    

បន្ទាប់ពីមកដល់សេអ៊ូលភ្លាមជុងហ្គុកប្រញាប់ប្រញាលធ្វើដំណើរចេញទៅសណ្ឋាគារដែលគេជឿរជាក់ថាជាកន្លែងដែលយូអ៉ីបានស្នាក់នៅមុនពេលបាត់ខ្លួន ព្រោះមុននេះបន្តិចគេបានឆែកព័ត៌លើបណ្ដាញ Social media កូរេដែលពាក់ព័ន្ធទៅនឹងក្មេងស្រីពីរនាក់ដែលបានបាត់ខ្លួនទៅយ៉ាងអាទ៌កំបាំង ហើយគ្មានអ្នកណាផ្សេងឡើយក្រៅពីមនុស្សស្រីដែលគេកំពុងតាមរក

ជុងហ្គុកអង្គុយលើរថភ្លើងដែលកំពុងតែចេញដំណើរឆ្ពោះទៅមុខលឿនស្លេវជាមួយនឹងអ្នកដំណើរច្រើនសមល្មមនឹងទំហំខ្នាតធំរបស់រថភ្លើងទំនើបមួយនេះ បន្ទាប់ពីធ្វើដំណើរអស់ជាងមួយម៉ោង រថភ្លើងក៏បានចតនៅស្ថានីយ៍អ្នកកម្លោះរបស់យើងក៏បានធ្វើដំណើរបន្តតាមរថយន្ត Taxi រហូតមកដល់កន្លែងដែលបានគិតទុក

" សួស្ដីលោក ! " បុគ្គលិកសណ្ឋាគារម្នាក់ឱនគំនាបនាយដោយស្នាមញញឹមតាមរបៀបដែលខ្លួនស្វាគមន៍ភ្ញៀវកន្លងមក ជុងហ្គុកក៏ញញឹមតបវិញតាមការគួរសម ថ្វីបិទតែមានបញ្ហាមនុស្សបាត់ខ្លួនពិតមែន ប៉ុន្តែសណ្ឋាគារលំដាប់ផ្កាយមួយនេះមិនត្រូវបានបិទផ្អាកនោះឡើយ គឺនៅបើកទទួលភ្ញៀវដូចធម្មតា ប៉ូលីសគ្រាន់តែដាក់បម្រាមចំពោះបន្ទប់ដែលនារីទាំងពីរនាក់នោះបានបាត់ខ្លួនប៉ុណ្នោះ

" ខ្ញុំបានឮថានៅទីនេះមានមនុស្សបាត់ខ្លួន តើនៅបន្ទប់ណាមួយដែរទៅ ?? អាចនាំខ្ញុំទៅបន្តិចបានទេ ? " រាងក្រាស់បោះសំណើរដោយទឹកមុខរាបស្មើ កែវភ្នែករំពៃមើលឆ្វេងស្ដាំក្រែងលោ៎អាចឃើញតម្រុយខ្លះៗ

" មិនជ្រាបថា លោកត្រូវជាអ្វីនឹងអ្នកដែលបាត់ខ្លួននេះដែរ ? "

" ខ្ញុំជាអ្នកស្គាល់គ្នានឹងមនុស្សស្រីពីរនាក់នោះ ! " ជុងហ្គុកមិននិយាយតែមាត់ គេថែមទាំងលើកទូរស័ព្ទមកបង្ហាញរូបថតពីរបីសន្លឹកដែលធ្លាប់ថតជាមួយនឹងយូអ៉ីកាលពីមុនឲ្យនាងមើលផងដែរ

" សុំចាំបន្តិច ! " រាងស្ដើងនិយាយទាំងដៃចុចកុំព្យូរទ័រប្រហែលជាប៉ុន្មាននាទីទើបលើកទូរស័ព្ទលើតុចុចហៅចេញទៅ

" បាទ ! អរគុណ " អ្នកកម្លោះញញឹមជាការអរគុណទាំងបែកភ្នែកគ្រលាសមើលឆ្វេងស្ដាំមិនឈប់ នៅតាមផ្លូវធ្វើដំណើរមកគេនៅមិនសុខនោះឡើយពេល ចេះតែងាកឆ្វេងស្ដាំ អើតកចុះឡើងរហូត ព្រោះចង់ឲ្យមកដល់ទីនេះឆាប់ៗ

☾ BLOOD MOON ☾Where stories live. Discover now