EP 09 : COME MY WAY

241 18 0
                                    

" ឈប់សិន ! " យូអ៉ីលូកទៅចាប់ដៃឃាត់ដំណើរគេមុននឹងងាកទៅសម្លឹងមុខនាយស្មើ ក្រសែភ្នែកពេញដោយមន្ទិលរបស់នាងធ្វើឲ្យគេញញឹមឡើង

" ហឹស ? " អ្នកកម្លោះបន្លឺពាក្យឌឺដងស្របពេលដែលឱនមុខទៅប្រឈមនឹងកែវភ្នែកនាងក្រមុំ រាងស្ដើងរុញទ្រូងគេឲ្យចេញ មុននឹងងើយសម្លឹងមុខរបស់អ្នកដែលខ្ពស់ជាង

" ចង់លេងស្អីអីឲ្យប្រាកដ ? " សម្លេងស្រាលបន្លឺយ៉ាងរាបស្មើបបួលឲ្យស្នាមញញឹមចម្អកឡកឡឺយលិចឡើងលលផ្ទៃមុខសង្ហារ នាយពេបមាត់ ញាក់ស្មាបន្តិចមុននឹងតប

" ដូចជានាងនេះ មានអីឲ្យខ្ញុំលេង ? " គេឱបដៃចូលគ្នាបង្ហើរសម្ដីស្របដំណើរជាមួយគ្នានឹងសម្លេងសើចតិចៗ ឯភ្នែកក៏សម្លឹងរាងច្រឡឹងតាំងពីក្បាលដល់ចុងជើង

" កុំស្មានថាខ្ញុំមិនដឹងថាលោកកំពុងគិតមិនល្អលើព្រះនាងឲ្យសោះ " យូអ៉ីមិនឲ្យចាញ់ឡើយ ដៃតូចទាំងគូលើកស្រាក់គ្នាត្រឹមដើមទ្រូងសម្លក់មុខគេហាក់ឥតមានខ្លបខ្លាចអំណាចរបស់មនុស្សប្រុសដែលនៅចំពោះមុខសូម្បីបន្តិច ទាំងដែលមុននេះនាងទើបតែលើកដៃសំពះអង្វរឲ្យគេដោះលែងសោះ

" ចិត្តខ្ញុំគិតអីទៅ ? " មិនត្រឹមតែមិនយកខួរក្បាលទៅគិតជាមួយទេ ថេយ៉ុងថែមទាំងឆ្លើយស៊កសៀតវិញបានយ៉ាងល្អ អ្នកណាទៅដែលមិនស្គាល់ គីម ថេយ៉ុង ? សុំប្រាប់ថាមិនចាញ់ មិនចុះញ៉ម កុំគិតថាសមត្ថភាពនាងដូចនាងនេះអាចតាមទាន់ល្បិចគេអី ឈប់ស្រម៉ៃបានហើយ

" ពេលនេះមិនទាន់ដឹង តែពេលក្រោយក៏គង់តែដឹង ហើយច្បាស់ជាបានស្គាល់ដៃគ្នាមិនខានទេ ! "

" ឆឹស ! " ប្រយោគក្អេងក្អាងរបស់យូអ៉ីហាក់ធ្វើឲ្យអ្នកម្ខាងទៀតអស់សំណើច រកពាក្យអ្វីមកថ្លែងពុំបាន ចង់ដឹងណាស់ថា អ្នកដែលយំសស្រាក់សស្រាំមុននេះ បែរជាមកសម្ដីថ្លោសបានមួយរំពេចបានដោយរបៀបណា ? ឬក៏ត្រូវមិនទាន់គ្រប់គ្រាន់ ? គេដើរមកក្បែរមុននឹងយកម្រាមទៅរុញស្មានាងបន្តិច

" សភាពនាងបែបនេះឬដែលចង់មកតតាំងនឹងខ្ញុំ ? ខ្ញុំថា ទៅដេកថ្ងូរក្រោមទ្រូងខ្ញុំប៉ុន្មានទឹកសិនទៅល្អជាង " ចប់សម្ដីភ្លាមនាយញោចគែមមាត់ញញឹមដាក់នាងតាមរបៀបអ្នកដែលកាន់សន្លឹកបៀរធំជាង មុននឹងបង្វិលខ្លួនបោះជំហានចេញទៅយ៉ាងរំភើយទុកឲ្យនាងតូចនៅឈរជេរប្រទេចគេតែឯង ក្ដៅក្រហាយមិនស្ទើរនោះទេដែលត្រូវគេជីកកកាយរឿងដ៏អាម៉ាស់បែបនេះមកតប់កណ្ដាលមុខតែខ្លួនឯងបែរជាធ្វើអីគេមិនបានទៅវិញ

☾ BLOOD MOON ☾Where stories live. Discover now