EP 23 : END FRIENDSHIP

338 18 0
                                    

" រើសទៅ ចង់សាកមួយណា ? "

" ថាម៉េច ?? " ស្អីគេ នេះគេកំពុងធ្វើអ្វីឲ្យប្រាកដ ហេតុអីទើបជានាងដែលត្រូវមករើសក្នុងចំណោមរបស់គួរឲ្យខ្លាចទាំងបីនេះទាំងដែលគ្មានហេតុផលសាកសមនឹងឲ្យរើសទាល់តែសោះ

" ហេតុអី ? " ពាក្យពីរម៉ាត់អមដោយសញ្ញាសួររបូតពីបបូរមាត់ក្រពុំ ខណៈដែលចិញ្ចើមទាំងគូចាប់ផ្ដើមជ្រួញចូលគ្នាទាំងចម្ងល់លាយឡំនិងអារម្មណ៍ភិតភ័យហុចផលឲ្យអ្នកដែលកំពុងសម្លឹងមកត្រូវញញឹមឡើងដោយអំណរ

" មិនចង់រើសហ្អេរ ? " ថេយ៉ុងមិនឆ្លើយ ប៉ុន្តែក៏សួរបកមកវិញជាមួយនឹងកែវភ្នែកលាក់គំនួចដែលតាមគយគន់មុខស្រស់ជារឿយៗ

" ចាស៎ " ស្រីច្រឡឹងងក់ក្បាលយ៉ាងរហ័ស មុនពេលឱនមុខគេចក្រសែភ្នែកអ្នកសង្ហារដែលតាមរំខានសតិនាងមិនឈប់ ពាំនាំនូវសំណើចលាន់ឡើងពីបំពង់កនៃអ្នកម្ខាងទៀតស្របនឹងទឹកមុខត្រជាក់ស្រេបយកអ្វីមកវាស់ពីជម្រៅគំនិតមិនបាន រហូតរាងស្ដើងដែលស្ថិតក្នុងឈុតរលុងៗជាប់រាងកាយត្រូវព្រឺសម្បុរខ្ងាកៗដោយគ្រាន់តែសម្លឹងប៉ះគេ

" មិនបាច់រើស .. " គេដកឃ្លាបន្តិច បង្អូសខ្សែនេត្រាទាំងគូទៅកាន់របស់ទាំងបី មុននឹងងាកមកសភាពដើមវិញក្រោមទឹកមុខបង្កប់ភាពពេញចិត្តនឹងល្បែងដែលកំពុងចាប់ផ្ដើម

" យកមកប្រើទាំងអស់ វាប្រាកដជាធ្វើឲ្យល្អឡើង " មិននិយាយតែមាត់ មាឌធំងើបឈរអស់កម្ពស់ ជាមួយនឹងទឹកមុខលាក់គំនួចរបស់ខ្លួន ជំហានវែងបោះសម្ដៅរកកាន់នាងតូចជាហេតុធ្វើឲ្យនាងត្រូវរហ័សរត់បកក្រោយមុនពេលដែលរឿងដែលនាងគិតអាចនឹងកើតឡើង

" លោក !!! " យូអ៉ីងាកមកស្រែកអស់សម្លេងកាលបើដៃក្រាស់របស់អ្នកម្ខាងទៀតចាប់តែចូលមកស្រាក់ចង្កេះនាងជាប់ពីក្រោយជាហេតុត្រូវធ្វើឲ្យនាងកាន់តែភ័យញាប់ញ័រលើសដើម ដៃស្រឡូនប្រឹងកាច់គន្លឹះទ្វារដើម្បីបានបើករត់គេចពីប្រុសកំណាចដែលនៅក្បែរខ្លួន ប៉ុន្តែសំណាងអាក្រក់ដែលវាមិនព្រមរបើកតាមបំណង

" ខ្ញុំមិនចូលចិត្តប្រើធម៌ក្ដៅប៉ុន្មានទេ នាងកុំបង្ខំខ្ញុំអី !! " នាយឱនខ្សឹបតិចៗក្បែរត្រចៀកស្រស់ស្រីព្រមទាំងលួចផ្តិចស្នាមថើបលើកញ្ចឹងកនាង ជាមួយនឹងស្នាមញញឹមគែមមាត់ដែលប្រាកដឡើងលើផ្ទៃមុខ អុចអាលដល់មុខស្អាតឲ្យឡើងកម្ដៅភាយៗ

☾ BLOOD MOON ☾Where stories live. Discover now