EP 15 : ល្បិច

203 10 0
                                    

       " តុក តុក "

      " យូអ៉ី ~ " សម្លេងប៉ះទង្គិចលាន់ឡើង ដោយខ្នងដៃរលោងនៃនាងក្រមុំដែលលើកទៅទង្គិចនឹងបន្ទះទ្វារនៅខាងមុខបន្ទប់ស្ងាត់ជ្រងុំ ស្របគ្នានឹងសម្លេងស្រួយដែលស្រែកហៅឈ្មោះអ្នកជាម្ចាស់បន្ទប់

   " យូអ៉ី អ្ហា៎ " រាងស្ដើងឈរគោះទ្វារបន្ត ខណៈ មិនទទួលបានសម្លេងតបសូម្បីតែមួយម៉ាត់ ទើបដៃស្រឡូនត្រូវបញ្ជាឲ្យកាច់គន្លឹះចូលទៅក្នុងបន្ទប់ដោយគ្មានការអនុញ្ញាតពីអ្នកនៅខាងក្នុង

" ព្រះនាង ? " គ្រាន់តែរុញទ្វារចូលភ្លាម ត្រចៀកទាំងគូក៏លឺសម្លេងស្រាលៗចេញពីជ្រុងម្ខាង ទើបម្ចាស់សព្វនាមប្រញាប់ងាកភ្នែកទៅប្រទាក់នឹងរាងកាយស្រឡូនស្រឡៅដែលទើបតែដើរចេញពីបន្ទប់ទឹកជាមួយនឹងខោខ្លីរឹបត្រឹមគល់ភ្លៅ ព្រមទាំងអាវសឺមីរលុងដែលវែងរហូតគ្របផុតជង្គង់ សក់សើមៗជាមួយនឹងផ្ទៃមុខដានស្លាកស្នាមជាំក្រហមដោយការរងកម្លាំងមិនទាន់រលត់ ឯកែវភ្នែកទាំងគូក៏ទទេរស្អាតហាក់គ្មានអារម្មណ៍អ្វីបន្តិចសោះ

" យូអ៉ី !! " លេណារំឭកឈ្មោះអ្នកជាមិត្តម្ដងទៀត មុនពេលចូលទៅស្រាក់ឱបនាងយ៉ាងណែនដូចជានឹកណាស់ ទាំងដែលរាល់ថ្ងៃ មិនដែលសូម្បីអើតកមកឲ្យនាងឃើញមុខ តែថ្ងៃនេះបែរជាមករកដល់បន្ទប់បែបនេះ ទើបអ្នកដែលត្រូវគេឱបត្រូវលើកចិញ្ចើមឆ្ងល់អស់ពីពោះ

" ខ្ញុំនឹកឯងណាស់ ! " ប្រយោគបន្តបន្លឺបន្ទាប់ពីដកខ្លួនចេញពីការឱបក្រសោប ហើយត្រឡប់មកឈរនៅចំណុចដើម ប៉ុន្តែខុសត្រង់ថាលើកនេះមានកាន់ដៃអ្នកម្ខាងទៀតមកជាមួយ

" ក៏នឹកព្រះនាងដូចគ្នា " យូអ៉ីញញឹមស្រាល មុននឹងតបទាំងខ្សោះកម្លាំង ច្រមុះស្រួចស្រូបខ្យល់ដង្ហើមយ៉ាងវែងធ្វើឲ្យរាងស្ដើងលេណាត្រូវតាមសម្លឹងមិនព្រមដកភ្នែក ! កែវភ្នែកនាងស្ងប់ស្ងាត់រហូតស្មានមិនត្រូវ ប៉ុន្តែភ្នែកដែលហើមជាំក៏បញ្ជាក់ប្រាប់លេណាបានយ៉ាងច្បាស់ថានាងមិនបានរឹងមាំដូចដែលឃើញ

      " កើតអីដែរទេ យូអ៉ី ? " បាតដៃតូចៗលើកមកប៉ះពាល់ផ្ទៃមុខអ្នកជាមិត្ត ម្រាមស្រឡូនរំកិលលើរបួសដែលគ្រាំឈាមដុំៗមិនទាន់រលុប នាងងើបមុខសម្លឹងកែវភ្នែកមិត្តសម្លាញ់ បង្ហាញដោយការព្រួយបារម្ភពេញទី

☾ BLOOD MOON ☾Where stories live. Discover now