EP 02 : ប្រផ្នូល

468 23 0
                                    

" អ្ហាយ៎ !! "

សម្លេងស្រែកបន្លឺអស់សម្លេងស្របពេលដែលកាយស្ដើងភ្ញាក់កន្ត្រាក់ខ្លួនពេញទំហឹង មុនពេលត្របកភ្នែកទាំងគូចាប់ផ្ដើមបើក គ្រប់យ៉ាងក៏រលោយអស់គ្មានសល់

" ព្រះអើយ វាជាយល់សប្តិទេហ្អេស ? " យូអ៉ីងើបអង្គុយត្រង់ខ្លួនដកដង្ហើមញាប់ៗ បើកញើសជោគថ្ងាស មុននឹងលើកដៃមករឹតទ្រូងទាំងធូរចិត្ត

" តែប្រុសម្នាក់នោះ .. "

" គ្រាំង ! " មិនទាន់បាននិយាយផង នាងតូចក៏ត្រូវភ្ញាក់ដោយសារតែបង្អួចឈើដែលបំប៉ើងឮសូរខ្ទរពេញបន្ទប់

ដៃតូចលើកមកខ្ទប់មាត់សម្លឹងមើលទៅខាងក្រៅ អាកាសធាតុប្រែជាត្រជាក់ស្រឹបគួរឲ្យព្រឺឆ្អឹង ភ្នែកក្រឡាប់ចុះឡើង ខ្លួនក៏ចាប់ផ្ដើមញ័រទៅៗរហូតទន់ខ្លួនល្អូក ដល់ដំណាក់កាលនេះ ត្របកភ្នែកក៏ទម្លាក់មកបាំងបិទកែវភ្នែកទាំងគូឲ្យលង់លក់ទៅ

...

មួយសប្ដាហ៍ក្រោយមក

" ងឺត " សម្លេងហ្វ្រាំងបង្អូសពីចម្ងាយគួរឲ្យសង្គ្រឺតធ្មេញបន្លឺស្របពេលរថយន្តសេរីទំនើបពណ៌ទឹកប្រាក់បានលូនចូលមកដល់មុខផ្ទះតូចដែលមានរាងច្រឡឹងនៅឈរកាន់វ៉ាលីចាំជាស្រេច

ទ្វារបង្ហើបឡើងបង្ហាញជើងស្រឡូនមួយគូដែលឈានចេញមកខាងក្រៅបង្ហាញរូបរាងនាងក្រមុំរូបស្រស់គ្រងក្នុងរ៉ូបដៃប៉ោងពណ៌ទឹកសមុទ្រស្រាលត្រឹមកជើងអមដោយម៉ូតផ្កាឈូករ័ត្នយ៉ាងស្រស់ស្អាត

" យូអ៉ី " នាងឧទានតិចស្របពេលបោះជំហានទៅរកម្ចាស់ឈ្មោះហើយញញឹមដាក់នាង

" រួចរាល់អស់ហើយមែនទេ ? " លេណាហើយទាញវ៉ាលីចេញពីដៃរបស់អ្នកជាមិត្ត ហុចទៅឲ្យអ្នកកម្លោះខ្ពស់ស្រឡះដែលកំពុងចុះមក

" ចាស៎ "

" សួស្ដី យូអ៉ី " គ្រីសញញឹមស្រស់មុននឹងលូកដៃទៅទទួលយករបស់ពីស្រស់ស្រីដែលជាគូស្នេហ៍

" សួស្ដី " នាងញញឹមស្រាលតបទៅវិញ មុនពេលដៃតូចមួយគូលើកមកចាប់ក្រសោបខ្នងដៃរបស់នាង

" អញ្ចឹង តោះយើងទៅ ! " រាងតូចបើកទ្វារឡានដឹកដៃយូអ៉ីបម្រុងនឹងចូលទៅហើយប៉ុន្តែ ..

☾ BLOOD MOON ☾Where stories live. Discover now