EP 07 : SHE'S NOT YOU

290 24 0
                                    

" ខ្វោក "

" អ្ហាយ៎ " យូអ៉ីស្រែកយ៉ៃ ងើបអង្គុយត្រង់ខ្នងភ្លឹង លើកដៃមកខ្ទប់រាងកាយនៅពេលដៃក្រាស់របស់អ្នកម្ខាងទៀតបានហែកផ្ដាច់រ៉ូបគេងយប់ដែលបិតបាំងពីលើខ្លួននាងឲ្យក្លាយទៅជាកំណាត់ជូតជើងមួយរំពេច

" ហឺ .. លោកធ្វើស្អីឆ្កួតរបស់លោក ហឹក ហឺ .. ចេញទៅ " នាងស្រែកដាក់គេទាំងទឹកភ្នែករហាមមុននឹងទាញភួយទន់ៗមកគ្របតាំងពីចុងជើងរហូតដល់ដើមទ្រូង នាងតូចអង្កុញខ្លួនថយ ទាញខ្នើយដែលនៅពីក្រោយខ្នងគប់សម្ដៅទៅរកគេ ប៉ុន្តែវាហាក់ដូចជាគ្មានប្រសិទ្ធភាពសោះ ខ្នើយដែលហោះសម្ដៅទៅរកគេបែរជាឈប់ហើយធ្លាក់ចុះក្រោមដោយខ្លួនឯងតាមក្រសែកោងកាចដែលបញ្ជា

" ហឺ .. ហឹក ហឹក កុំធ្វើអីខ្ញុំ ហឹក " ថេយ៉ុងញញឹមយ៉ាងពេញចិត្ត មុននឹងឱនបោចភួយក្រាស់ឃ្មឹកចេញពីខ្លួននាងច្រម៉ក់យ៉ាងរហ័ស

" អ្ហាយ !! អារោគចិត្ត អាបីសាច ហឹក ហឹក " យូអ៉ីស្រែកយំឱបកាយញ័រទទ្រើត ពេលនេះរាងកាយដែលធ្លាប់លាក់បាំងបែរជាត្រូវមកបង្ហាញច្បាស់នៅចំពោះមុខមនុស្សប្រុសដែលមិនធ្លាប់ស្គាល់សោះ នាយកម្លោះលើកចិញ្ចើមម្ខាង មាត់ញញឹមជាប់យ៉ាងពិសពុលមុននឹងឱនទៅរកនាង

" ចេញទៅ !! ហឹក ហឹក " នាងរហ័សគេចខ្លួនចេញពីផ្ទៃមុខត្រជាក់ស្រេបដែលសម្ដៅមកក្បែរនាងជារឿយៗ មុននឹងសង្គ្រឺតធ្មេញសម្លក់មុខគេទាំងភ្នែកក្រហម ឯច្រមុះដង្ហក់ខ្យល់យ៉ាងលំបាក

" ហឹស " រាងសង្ហារគ្រហឹមគល់ក ដៃលើកមកប៉ះថ្ពាល់រលោងតែម្ចាស់ថ្ពាល់បែរជាប្រញាប់គ្រវាសមុខចេញធ្វើដូចជារអើមនឹងគេខ្លាំងណាស់អញ្ចឹង ថេយ៉ុងដកដៃមកវិញតាមការបដិសេធមុននឹងងើបជ្រែងចង្កេះសម្លឹងមុខនាងស្មើ

" ឌឹប .. ឌឹប .. " ទៀតហើយ សម្លេងនេះទៀតហើយ សម្លេងបេះដូងដែលកំពុងតែភ័យញាប់ញ័ររហូតខុសចង្វាក់ជាលើកទីពីរ អ្នកកម្លោះញញឹមគែមមាត់ហើយដាក់ខ្លួនអង្គុយពីក្រោយនាងជាថ្មី ម្ដងនេះនាងប្រឹងគេចដែរប៉ុន្តែនៅមិនអាចទប់ទល់នឹងកម្លាំងដៃមាំដែលច្របាច់ស្មានាងទាញទៅក្បែរនឹងគេនោះទេ

" ចង់ធ្វើស្អី ! លែងទៅ " នាងប្រមូលកម្លាំងរើចេញពីរង្វង់ដៃប្រុសកម្លោះ តែគ្មានប្រសិទ្ធភាព ព្រោះកម្លាំងរបស់នាងមិនស្មើនឹងដប់ភាគរយនៃគេផង

☾ BLOOD MOON ☾Where stories live. Discover now