EP 17 : ស្នាម

245 18 0
                                    

    " ផាំង "

    " ដកដៃឯងចេញ!! " គ្រាប់សំណរត្រឹម 9mm ហោះវឹងកាត់មុខប្រុសសង្ហារព្រមទាំងយូអ៉ីឲ្យឃ្លាតគ្នាក្នុងរយៈពេលមិនដល់3វិនាទី សំណាងហើយដែលអ្នកទាំងពីរអាចដកខ្លួនចេញពីគ្នាទាន់ បើមិនអញ្ចឹងទេ វិមានត្រកូលគីម នឹងក្លាយជាកន្លែងកប់សាកសពម្នាក់ក្នុងចំណោមពួកគេក៏ថាបាន

    " គីម ថេយ៉ុង !! " អ្នកដែលត្រូវគេគំរាមងាកសម្លក់ដោយកែវភ្នែកខឹងសម្បារហាក់គ្មានខ្លាចរអារវត្តមាននៃអ្នកអង្គម្ចាស់នៃវ៉េមផាយសូម្បីចុងក្រចក

    " ថេយ៍ " ជីនឧទានសម្ដែងការភ្ញាក់ផ្អើលទាំងដែលការពិតគេក៏ដឹងស្រាប់ទៅហើយថារឿងនេះនឹងកើតឡើង គេគ្រាន់តែចង់ដឹងចិត្តប្អូនប្រុសចង្រៃរបស់ខ្លួន ហើយមើលពេលនេះចុះមុខក្រហមង៉ាំង ធ្វើមើលតែជាគូគំនុំនឹងគ្នាពីជាតិមុនអញ្ចឹង

    " ហឹស !! " ថេយ៉ុងទម្លាក់ដៃជាប់ដោយកាំភ្លើងចុះ គេដើរចុះតាមកាំជណ្ដើរម្ដងមួយកាំរហូតដល់ខាងក្រោម កែវភ្នែតមុតថ្លាសម្លឹងមើលមនុស្សប្រុសលើរទេះជនពិការ និង យូអ៊ីឆ្លាស់គ្នា ស្នាមញញឹមឌឺដងប្រាកដឡើងលើផ្ទៃមុខធ្វើឲ្យអ្នកដែលត្រូវគេឡកឡឺយសឹងតែហក់ទៅច្របាច់កគេភ្លាមៗ តែវាគួរឲ្យស្ដាយដែលជើងចង្រៃទាំងគូបែរជាគ្មានសមត្ថភាពងើបផុតពីរទេះកង់ពីរមួយនេះ

    " មិនស្មានសោះថា អង្គម្ចាស់អាណាចក្រទឹកកកទាំងមូលបែរជាមកចាប់អារម្មណ៍នឹងទាសករក្រោមបាតជើងខ្ញុំយ៉ាងនេះសោះ !! " សម្លេងមាំបន្លឺឡើង ដៃក្រាស់ទម្លាក់ជ្រែងហោប៉ៅខោរលុងរបស់ខ្លួន វ៉ៃចិញ្ចើមស៊កសៀតអ្នកម្ខាងទៀតមួយឆ្ងាញ់ ខណៈម្ចាស់សព្វនាមជាទាសករប្រឹងក្រោកឈរស្ដាប់សម្ដីមាក់ងាយទាំងក្ដាប់ដៃរហូតញ័រទទ្រើត មានលើកណាដែលគេប្រើសម្ដីល្អៗនឹងនាងទេ?? មានលើកណាដែលទ្រូងខាងឆ្វេងរបស់នាងមិនត្រូវបានជាន់កម្ទេចទេ??

    " ... "

    " តែថា ទាសករម្នាក់នេះប្រហែលជាមានតម្លៃហើយ ទើបប្រមុខដឹកនាំវ៉េមផាយចេញមុខមករារាំងយ៉ាងនេះ !! " អ្នកកម្លោះបន្លឺសម្ដីតបយ៉ាងសមរម្យ ប៉ុន្តែក្រសែភ្នែកក៏លួចបញ្ជូនការឈ្លានពានទៅដល់ដៃគូសន្ទនារបស់ខ្លួន អូ៎ហៅបែបនេះមិនត្រូវនោះទេ គួរតែថាគូសត្រូវពាន់ជាតិទើបត្រូវ ទោះជួបគ្នានៅក្នុងស្ថានភាពណាក៏ដោយចុះ ក៏ពីរនាក់នេះមិនដែលថាមិនបញ្ចេញចង្កូមដាក់គ្នាដែរ

☾ BLOOD MOON ☾Where stories live. Discover now