EP 05 : ជំនួបសារជាថ្មី

322 23 0
                                    

ផ្ទៃមេឃប្រែទៅជាក្រហមដោយសារតែពន្លឺព្រះអាទិត្យដែលកំពុងចាប់ផ្ដើមលិចទៅម្ដងបន្តិចៗ
សម្លេងតន្ត្រីបរទេសបែបអន្លង់អន្លោចបន្លឺឡើងពីវីយូឡុងពណ៌ត្នោតរលោងស្រិលដែលស្ថិតនៅក្នុងដៃរបស់អ្នកកម្លោះរូបសង្ហារ យូតុបិទភ្នែកផ្ចង់អារម្មណ៍លើឧបករណ៍ដែលខ្លួនកំពុងកាន់ មុខស្អាតផ្ដេកលើផ្ទៃវីយូឡុងដែលស្ថិតនៅត្រង់ចន្លោះកញ្ចឹងករបស់គេ ដៃក្រាស់កាន់ដងឈើកូតលើខ្សែនីមួយៗនៃវីយូឡុងយ៉ាងប្រុងប្រយ័ត្នបង្កើតបានបទភ្លើងយ៉ាងគ្រលួច មុនពេលដែលវត្តមានរបស់អ្នកជាចៅហ្វាយបានបង្ហាញឡើង រាងខ្ពស់ស្រឡះក្នុងឈុតក្រ័រហ្សេពណ៌ខ្មៅរលើបកំពុងតែបោះជំហានចុះមកខាងក្រោមជាមួយនឹងក្រសែភ្នែកមោះមុតសាកសមជាអ្នកដែលក្ដោបក្ដាប់អំណាចនៅក្នុងទឹកដីដ៏មហាសាលនៃអាណាចក្រវ៉េមផាយនេះពិតមែន ..

" គ្រប់គ្នាមកអស់ហើយឬនៅបងជូន ? " សំណួរដំបូងបន្លឺឡើងពីបំពង់ករាងសង្ហារ ខណៈអ្នកដែលជាម្ចាស់សព្វនាមលូកដៃទៅទទួលស្រាក្រហមពីថាសដែលអ្នកបម្រើម្នាក់បានកាន់មក

" គ្រប់គ្នានៅសួនច្បារព្រះមាតា ព្រោះបងឲ្យកូនចៅបងដើរល្បាតពេញទីក្រុងអស់ហើយ " ណាមជូនគ្រលែងកែវស្រាតិចៗ មុននឹងលើកយកមកក្រេបរហូតអស់ពីកែវ

" តោះប្រញាប់ទៅៗ ! ពួកគេកំពុងតែរង់ចាំរាជបុត្ររបស់ពួកគេហើយ .. " ចប់សម្ដីភ្លាមរាងខ្ពស់ក៏ចូលទៅស្រាក់ស្មាថេយ៉ុងដើរចេញទៅសួនច្បារដែលស្ថិតនៅខាងក្រោយវិមាន

ការពិតទៅ គីម ស៊ុគជីន គីម ណាមជូន និង គីម ថេយ៉ុង មិនមែនត្រឹមតែជាប្រមុខដឹកនាំនៅក្នុងអាណាចក្រវ៉េមផាយឡើយ ពួកគេគឺជារាជបុត្ររបស់ស្ដេច គីម ហាន់ស៊ូ ទ្រង់បានប្រទានរាជតំណែងជាស្ដេចគ្រងរាជ្យជំនាន់ក្រោយទៅឲ្យថេយ៉ុងដែលជាបុត្រាពៅព្រោះតែគេមាន និស្ស័យ និង ថាមពលពិសេសតាំងពីកំណើត ហើយអ្វីដែលពិសេសនោះគឺថ្ងៃដែលគេបានប្រសូត្រគឺជាថ្ងៃដែលព្រះជាម្ចាស់ឲ្យពរមកដល់ទឹកដីលាតសន្ធឹងរបស់អាណាចក្រវ៉េមផាយផងដែរ ប៉ុន្តែដោយសារតែថេយ៉ុងមិនចូលចិត្តរបៀបរស់នៅព្រមទាំងពាក្យសម្ដីរបស់អ្នកវាំង ទើបធ្វើឲ្យគេប្ដូររាជវាំងទាំងមូលមកត្រឹមជាវិមាន ហើយក៏ផ្លាស់សព្វរបស់ខ្លួនពីព្រះរាជបុត្រឲ្យក្លាយទៅជាប្រមុខដឹកនាំវិញ ទើបមិនត្រូវអង្គុយទើសចិត្តនឹងសម្ដីសម្ដៅព្រមទាំងបទបញ្ជាដ៏ស្មុគស្មាញទាំងនោះ

☾ BLOOD MOON ☾Where stories live. Discover now