EP 12 : បងស្រឡាញ់អូន

292 18 0
                                    

      " យូអ៉ី ? " សម្លេងស្រាលហាក់ដាស់សតិម្ចាស់ឈ្មោះឲ្យងើបមុខពីការឈឺចាប់ដែលកប់នៅក្នុងទ្រូងហើយត្រឡប់មកងាកមើលម្ចាស់សម្លេងដែលនៅពីមុខខ្លួនវិញ នេះគឺអ្នកណា ?? ព្រះនាងលេណា មិត្តរបស់នាង ?? ហើយនាងមកទីនេះធ្វើអី ?

      " យ៉ាងម៉េចហើយយូអ៉ី ?? សុំទោសផងខ្ញុំមិនបានប្រយ័ត្ន " រាងស្ដើងស្ថិតនៅក្នុងរ៉ូបស្ដើងវែងផុតជង្គង់ប្រញាប់ងើបទាំងត្រដាបត្រដួសពីការ៉ូរអិលមកជួយលើកអ្នកដែលមាននាមជាមិត្ត

" យូអ៉ី !! " មិនបានមួយនាទីផង នាយដែលកំពុងរត់មកតាមពីក្រោយយូអ៉ីបានមកដល់ចំណុចនេះដែរ តែគេមកដល់យឺតមួយជំហានព្រោះពេលនេះនាងតូចសើមជោគខ្លួនទៅហើយ ឃើញបែបនេះទើបជីនរហ័សចូលទៅជួយលើកនាងឡើងជំនួសលេណា

" កើតអីដែរទេ ? " សម្លេងគ្រលរបន្លឺខណៈដៃក្រាស់ចាប់ក្រៀកទាញនាងតូចឲ្យងើបឈរ មុននឹងឱនទៅបោសសំពត់ប្រឡាក់របស់នាង

" ខ្ញុំអត់អីទេ .. " យូអ៉ីឆ្លើយនឹងសំណួររបស់ជីនតែកែវភ្នែកនាងនៅតែសម្លឹងទៅរកលេណាជាប់មិនទម្លាក់ មិត្តសម្លាញ់តែម្នាក់របស់នាង ហើយក៏ជាមនុស្សដែលសំខាន់បំផុតក្នុងជីវិតនាង ប៉ុន្តែបន្ទាប់ពីត្រូវចាប់ខ្លួនមកទីនេះ ពួកនាងក៏មិនសូវបានជួបជុំគ្នា យូអ៉ីសម្លឹងមើលផ្ទៃមុខធម្មជាតិគ្មានស្នាមម្សៅស្រាលៗដូចពីមុន បបូរមាត់ធ្លាប់តែលាបក្រែមស្រស់ឆើតពេលនេះស្លេកស្លាំងខុសប្លែកពីសភាពដើម មិនបានក្បែរគ្នាកន្លងមកនេះ នាងជួបអ្វីខ្លះ ?? ថេយ៉ុងមានធ្វើបាបនាងដែរទេ ??

" ឯងមកទីនេះធ្វើអីទៅ យូអ៉ី? " ម្ចាស់សម្ដីលើកដៃជូតញើសលើសៀតផ្កាចេញ មុននឹងដើរមករកនាងតូចជាមិត្តដោយស្នាមញញឹម តែរាងក្រាស់ដែលឈរក្បែរនោះក៏ប្រញាប់ទាញយូអ៉ីមកកៀកនឹងខ្លួនហាក់មិនចង់ឲ្យអ្នកទាំងពីរស្និទ្ធស្នាលនឹងគ្នាសោះ

" សំណួរនេះ គឺយូអ៉ីគួរតែសួរនាងទៅវិញទេ ? "

" ខ្ញុំ .. គឺខ្ញុំមកមើលថែថេយ៉ុង !! " ហ៉ើយ រឿងគួរឲ្យអស់សំណើចកើតឡើងលើយូអ៉ីម្ដងហើយម្ដងទៀត គ្រប់យ៉ាងដែលនាងកំពុងតែជួបពេលនេះគឺសុទ្ធតែខុសស្រឡះពីគំនិតរបស់នាង នាងគិតខុសដែលបារម្ភទាំងដែលការពិតទៅ មិត្តរបស់នាងកំពុងតែពេញចិត្តនិងជីវិតបែបនេះ នាងខុសដែលគិតថាលេណាអាចនឹងមានគ្រោះថ្នាក់ ទាំងដែលការពិតទៅព្រួញនៃការឈឺចាប់គឺកំពុងតម្រង់មករកនាង នាងដេកឈឺពេញមួយថ្ងៃ សូម្បីតែស្រមោលមិត្តរបស់នាងម្នាក់នេះក៏នាងមិនបានឃើញដែរ តែពេលនេះនាងបែរជាជួប ជួបនៅក្នុងពេលដែលមនុស្សដែលនាងស្រលាញ់ទៅមើលថែអ្នកដែលធ្វើបាបនាង អស្ចារ្យណាស់

☾ BLOOD MOON ☾Where stories live. Discover now