EP 20 : ក្ដីសុខតិចៗ

246 19 0
                                    

    " ហឹក ហឺ " ផ្ទៃបន្ទប់ស្ងប់ស្ងាត់ប្រែក្លាយជាកន្លែងរំសាយទុក្ខសោកក្រោមសម្លេងយំខ្សឹកខ្សួលដែលបន្លឺជារឿយៗពីរាងតូចច្រឡឹងក្នុងអាវសឺមីស្ដើងព្រមទាំងខោខ្លីលើជង្គង់ មិនបាច់ប្រាប់ គ្រប់គ្នាដឹងស្រាប់ថានាងជាអ្នកណា

    " ហ្អឺក " យូអ៉ីលើកដៃខ្ញាំទ្រូងខាងឆ្វេង ស្របពេលតំណក់ទឹកសន្សើមថ្លាឈ្វេងកំពុងហូរស្រក់ពីកន្ទុយភ្នែកហើមជាំ ផ្ទៃមុខស្រស់ស្អាតនៃស្រីក្រមុំប្រែក្លាយជាពោរពេញដោយស្នាមព្រមទាំងរបួសសឹងមិនសល់សាច់ នាងតូចគ្រវីក្បាលហូរទឹកភ្នែកសស្រាក់នៅពេលដើមទ្រូងចាប់ផ្ដើមឈឺឆៀបៗប្រៀបបាននឹងត្រូវឆ្កៀលបេះដូងចេញមកខាងក្រៅ

       សភាពនាងពេលនេះមិនខុសពីឆ្កែធ្លាក់ទឹក ឈឺទាំងកាយនឹងចិត្ត ឈឺចាប់រហូតរកអ្វីមករៀបរាប់មិនបាន ជីវិតនាងមិនសល់សូម្បីតែឪពុកម្ដាយ គ្មានអ្វីជាបង្គោលជីវិតឲ្យនាងមានកម្លាំងនឹងរស់បន្ត អ្វីគ្រប់យ៉ាងហាក់ស្រអាប់គ្មានពន្លឺ មិនខុសពីបេះដូងកម្សត់ដែលកំពុងតែរៀបនឹងរលត់ទៅតាមអ័ព្ទផ្សែងខ្មួរខ្មាញ់ក្នុងផ្ទៃអាកាស

    " ខ្ញុំជំពាក់អីនឹងលោកទៅ ហឹក " រាងស្ដើងឧទានស្រាលៗស្របនឹងសម្លេងដង្ហក់ចុងដង្ហើមពេលនឹកឃើញរាល់រឿងចម្រូងចម្រាស់ដូចបន្លាដែលតែងតែកើតលើជីវិតខ្លួន ដៃតូចលើកឱបកាយពោរពេញដោយរបួសរបស់ខ្លួនមុនពេលមាត់ក្រពុំចាប់ផ្ដើមពេបយំជារឿយៗ

    " ក្រាក "

    " អ្នកនាង " សម្លេងប្លែកបន្លឺឡើងធ្វើឲ្យស្រស់ស្រីរហ័សងាកទៅរកវត្តមានរាងក្រាស់ដែលបើកទ្វារចូលមកជាមួយនឹងថាសអាហារនៅក្នុងដៃ

    " អ្នកនាងត្រូវធ្វើការក្នុងវិមានឲ្យរួចរាល់មុនពេលម៉ោងប្រាំពីរ ខ្ញុំថាអ្នកនាងគួរតែមកញ៉ាំអ្វីបន្តិចហើយចាប់ផ្ដើមការងារ មុនពេលអ្នកប្រុសមកអុកឡុក " យូតុដាក់ថាសអាហារដែលមាននំប៉័ងព្រមទាំងទឹកដោះគោនៅលើកូនតុក្បែរពូក មុននឹងងើបមុខមកដាស់តឿនអ្នកម្ខាងទៀតជាមួយនឹងទឹកមុខរាបសើ្មដូចរាល់ដង

    " ខ្ញុំញ៉ាំមិនចូលទេ លោកយកទៅវិញទៅ ! " នាងក្រមុំលើកដៃគ្រវាសទឹកសន្សើមចេញផុតពីផ្ទៃថ្ពាល់ហើយងាកមកតបជាមួយអ្នកសង្ហារទាំងអារម្មណ៍មិនស្រួល ព្រោះមិនទម្លាប់នឹងក្រសែភ្នែករឹងកំព្រឹសរបស់លោកជំនិតកម្លោះដែលកំពុងសម្លឹងមក

☾ BLOOD MOON ☾Where stories live. Discover now