EP 03 : វាសនា

358 23 0
                                    

" យូអ៉ី អ្ហា៎ ! ភ្ញាក់ឡើង .. " សម្លេងស្រួយស្រឹបបន្លឺកាត់ពេលព្រឹកព្រលឹមស្រាងៗ ដៃតូចៗលូកទៅអង្រួនស្មារបស់រាងច្រឡឹងដែលកំពុងគេងលង់លក់នៅលើពូក ដើម្បីឲ្យនាងក្រោកពីដំណេក

" ហ្អឹម ! " យូអ៉ីបិទភ្នែកគ្រហឹមតិចៗពីដើមក មុននឹងបម្រាស់ពុតខ្លួនឆ្វេងស្ដាំទាំងភ្នែកនៅបិទនៅឡើយ

" នេះព្រឹកហើយមែនទេ ? " នាងតូចងើបអង្គុយកោងខ្នងតាមរបៀបមនុស្សដែលខ្ជិលច្រអូស ដៃស្រឡូនលើកមកញីភ្នែកមមីៗរបស់នាង ស្របពេលដែលមាត់កំពុងស្ងាបសឹងតែរហែកទៅហើយ

" ចំមែនហើយឯងនេះ ! ឆាប់ទៅងូតទឹកសម្អាតខ្លួនទៅ នឹងអាលបានចុះទៅញ៊ាំអាហារពេលព្រឹក  " លេណានិយាយទាំងទាញដៃនាងឲ្យងើបចេញពីពូកមុននឹងរុញខ្នងនាងចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ

...

ប្រហែលជាម្ភៃនាទីក្រោយមក ប្រអប់ជើងតូចៗក៏បោះចេញមកខាងក្រៅ កាយតូចច្រឡឹងចងកន្សែងបិទបាំងរាងកាយត្រឹមដើមទ្រូងបង្ហាញសាច់ស្មាសម៉ដ្ឋខៃគួរឲ្យទាក់ទាញ នាងតូចដើរមកផ្លាស់សម្លៀកបំពាក់និងរៀបចំខ្លួនរួចក៏ប្រញាប់ចុះទៅខាងក្រោមដើម្បីញ៊ាំអាហារពេលព្រឹកជាមួយនឹងលេណា

[ នៅខាងក្រោម ]

" យូអ៉ី ! នៅខាងនេះ .. " គ្រាន់តែឃើញនាងតូចភ្លាមលេណាលើកដៃគ្រវីស្រែកហៅអ្នកជាមិត្តព្រមទាំងចង្អុលកៅអីដែលទុកសម្រាប់នាងផងដែរ

រាងតូចញញឹមកាន់ខ្សែកាបូបស្ពាយរបស់ខ្លួនដើរមករកកន្លែងដែលលេណាចង្អុល នាងពាក់អាវសាច់កំណាត់ពណ៌សទ្រនុយជាមួយនឹងសំពត់ខូវប៊យរឹបរៀង សក់លើកបួងផុតពីកទម្លាក់ត្រឹមប៉ុន្មានសរសៃតូចៗនៅគៀនត្រចៀក បូកផ្សំជាមួយនឹងការផាត់មុខស្រាលៗបែបធម្មជាតិមើលទៅស្រគត់ស្រគំបន្តិចមែនតែក៏ស្អាតមិនធម្មតាដែរ

" អង្គុយមក ! " លេណាទះតុចង្អុលកៅអីប្រាប់នាងតូច យូអ៉ីដាក់បង្គុយនៅទល់មុខអ្នកជាមិត្តព្រមទាំងគ្រីសទាំងញញឹមស្រស់ដាក់ពួកគេ មុនពេលដែលអ្នករត់តុប្រុសម្នាក់ដើរចូលមក ដៃមានកាន់ថាស់ម្ហូបមកជាមួយផងដែរ

☾ BLOOD MOON ☾Where stories live. Discover now