EP 10 : កំហឹងមិនសមហេតុ

250 17 0
                                    


" បាតលោកប៉ា កុំបារម្ភអី យ៉ាងណាខ្ញុំនឹងព្យាយាមតាមរកលេណាមកវិញឲ្យទាល់តែបាន " មួយប្រយោគចុងក្រោយបន្លឺ មុនពេលដែលដៃក្រាស់របស់កម្លោះសង្ហារ គ្រីស ចុចបិទទូរស័ព្ទផ្ដាច់ការសន្ទនាជាមួយអ្នកម្ខាងទៀត

" យ៉ាងម៉េចហើយ ? " ជុងហ្គុកដែលអង្គុយលើពូកប្រញាប់ងាកមកសួរកាលបើឃើញថាអ្នកម្ខាងទៀតដាក់ទូរស័ព្ទចូលហោប៉ៅហើយ

" ហឹម គាត់ថាបើសិនជារកលេណាមិនឃើញ មិនចាំបាច់ឈានជើងចូលទឹកដីជប៉ុនទេ " គ្រីសដង្ហើមធំសម្លឹងមើលមុខកម្លោះតូចដែលអង្គុយផ្ទៀងត្រចៀកស្ដាប់ខ្លួនទាំងដែលដៃនៅកាន់ទូរស័ព្ទជាប់

" អឺ និយាយអញ្ចឹងឯងទៅរៀបចំខ្លួនទៅ បន្តិចទៀតយើងមកទទួល ព្រោះមុននេះប៉ូលីសគេ CALL មកប្រាប់ឲ្យពួកយើងទៅស្នងការព្រោះមានរឿងចម្លែកកើតឡើងទាក់ទងនឹងយប់ដែលពីរនាក់នោះបាត់ខ្លួន "

" OKAY ! " ចប់សម្ដីភ្លាមជុងហ្គុកក៏ងើបឈរកាន់កន្សែងពណ៌ដើរចូលទៅងូតទឹក ចំណែករាងសង្ហារម្នាក់ទៀតក៏បោះជំហ៊ានចេញទៅព្រមទាំងបិទទ្វាយ៉ាងរៀបរយ

[ ... ]

" អាល្អិត ! រួចរាល់ហើយឬនៅ ? " សម្លេងធំស្រែកហៅពីខាងក្រៅស្របពេលម្ចាស់សម្លេងលើកខ្នងដៃគោះទ្វារលាន់ជាច្រើនដង

" មកលឿនម្ល៉េះ ? " សម្លេងធំបន្លឺស្របពេលទ្វារចាប់ផ្ដើមបើកបង្ហាញរាងខ្ពស់ជុងហ្គុកដែលឈរជូតសក់ស្លៀកតែកន្សែងបង្ហាញល្វែងខាងលើចោលធ្វើឲ្យអ្នកម្ខាងទៀតលើកចិញ្ចើមជ្រេញដាក់គេ

      " មកបង្ហាញរាងស្អី ? ឲ្យលឿនឡើងទៅ នឹងអាលបានប្រញាប់ទៅ ! " គេនិយាយ មុននឹងជ្រែកខ្លួនចូលមកក្នុងបន្ទប់ ដៃមានកាន់ស្បោងពីរបីមកជាមួយផងដែរ

      " ជាអីនឹងច្រើនម្លេះ ? " នាយចូកសក់សើមៗរបស់ខ្លួនទៅខាងក្រោយបង្ហាញផ្ទៃមុខសង្ហារហើយសួរទៅកាន់គ្រីសដែលដាក់ខ្លួនអង្គុយលើពូកក្បែរនោះ

      " ក៏ទិញអីមកទុកញ៉ាំល្ងាចនេះឲ្យហើយ ចេញពីស្នងការខ្ជិលទៅផ្សារទៀត " រាងក្រាស់រៀបរាប់បណ្ដើរលូកដៃយកកំប៉ុងមី និង ទឹកក្រូចប៉ុន្មានកំប៉ុងចេញពីថង់មកដាក់លើតុ

☾ BLOOD MOON ☾Where stories live. Discover now