EP 20 : ហេតុអីក៏ត្រូវឈឺចាប់ ?

201 18 0
                                    

    " ខ្វាប់ " សម្លេងនៃការប៉ះកកិតបន្លឺឡើងស្របនឹងរូបភាពខ្សែក្រវ៉ាត់ស្បែកដែលវាត់ទៅលើសាច់សខ្ចីរបស់ស្រីក្រមុំបង្កើតជាការឈឺផ្សារ ស្រគៀរអស់ខ្លួនប្រាណ យូអ៉ំស្រែកទ្រហោរយំឱបខ្លួនញ័រទទ្រើតមិនខុសពីកូនសត្វ ទឹកភ្នែកហូរច្រោកៗដូចទឹកជ្រោះ នៅពេលដែលសាច់ដែលធ្លាប់តែសខ្ចីស្រាប់តែដាច់រលាត់ក្រោមកំហឹងរបស់ប្រុសចំពោះមុខ

    " ខ្វាប់ៗៗ "

    " អ្ហា៎ ឈប់ទៅ ហឹក " រាងតូចធ្មេចភ្នែកស្រែកដោយការឈឺចាប់អមដោយសម្ដីអង្វរកទៅកាន់នាយ ប៉ុន្តែអ្វីដែលទទួលបានគឺលើសដើម ថេយ៉ុងក្ដាប់ខ្សែក្រវ៉ាត់ណែននឹងដៃក្រាស់ មុនពេលបន្តហិង្សាដ៏ព្រៃផ្សៃទៅលើរាងកាយតូចច្រឡឹងនៃស្រស់ស្រីទាំងកម្រោល

    " ហឹក ស្ដាប់ខ្ញុំសិនបានទេ អ្ហា៎ " ពាក្យអង្វរកត្រូវបញ្ចប់ក្រោមសម្លេងស្រែកភ្លាត់សម្លេងរបស់រាងតូច ខណៈដៃក្រាស់បន្តវាត់កម្ទេចខ្លួនប្រាណតូចច្រឡឹងដោយខ្សែក្រវ៉ាត់ដែលជាប់នឹងដៃស្រាប់ អ្នកសង្ហារញញឹមគែមបបូរមាត់ហាក់ត្រេកត្រអាលកាលបើពិនិត្យឃើញស្នឈាមក្រហមច្រាលដែលជ្រាបចេញពីការដាច់រលាត់លើសាច់សខ្ចី

    " យើងមិនត្រូវការស្ដាប់ !! " មិននិយាយតែមាត់ ប៉ុន្តែដៃក្រាស់ក៏នៅតែបន្តធ្វើចលនារលាស់ខ្សែដែលធ្លាប់រុំជុំវិញចង្កេះលើដងខ្លួននាងជារឿយៗអាចនិយាយថាវាជាក្ដីសុខនៃមនុស្សប្រុសម្នាក់នេះ មនុស្សប្រុសដែលកំពុងតែស្រេកឃ្លានក្នុងការប្រទះភ្នែកជាមួយសារធាតុរាវពណ៌ក្រហម ព្រមទាំងសម្រែកនៃភាពឈឺចាប់វេទនារបស់នាង

    " ហឹក ហឺ " យូអ៉ីយំខ្សឹកខ្សួលឱបកាយញ័រទទ្រើតរបស់ខ្លួនឯង មុននឹងព្យាយាមងើយសម្លឹងមុខគេដោយការទទូចអង្វរអស់ពីចិត្ត នាងឈឺគ្រាំគ្រាពេញខ្លួន សូម្បីតែហើបមាត់សុំក្ដីមេត្តាពីគេក៏នាងមិនអាច វាជាឱកាសហុចផលឲ្យប្រុសឃោរឃៅនៅចំពោះមុខនាងបានលេងនឹងនាងយ៉ាងចាស់ដៃ

    " ខ្វោក ! " ថេយ៉ុងចាប់ទាញកន្ត្រាក់ផ្ដាច់អាវស្ដើងដែលបិទបាំងលើដងខ្លួននាងក្រមុំខណៈដៃម្ខាងទៀតទាញសក់ខ្មៅរលើបរបស់អ្នកម្ខាងទៀតបញ្ច្រាស់ទៅក្រោយរហូតមុខស្អាតត្រូវងើយទៅតាមដោយប្រកែកមិនបាន

☾ BLOOD MOON ☾Where stories live. Discover now