EP 24 : GAME START

853 43 11
                                    

    " មិត្តរបស់នាងមិនគួរឲ្យទុកចិត្តទេ ! " សម្លេងស្រួយនៃស្រីក្រមុំបន្លឺឡើង បន្ទាប់ពីទម្លាក់ខ្លួនដល់សាឡុងជាមួយនឹងចិញ្ចើមដែលជ្រួញចូលគ្នាមិនទាន់ស្រាយ ខុសស្រឡះពីអ្នកម្ខាងទៀតដែលឆ្អែតរហូតស្ងៀមគ្មានពាក្យនឹងតបត

    " នែ៎ យូអ៉ី !! " រាងតូចទះស្មាម្ចាស់ឈ្មោះស្រាលៗអមដោយទឹកមុខព្រួយបារម្ភកាលបើឃើញថានាងធ្លាក់ទឹកមុខត្បិតបើត្រូវមិត្តសម្លាញ់ព្រងើយកន្ដើយដាក់

    " ចាស៎ " យូអ៉ីដកខ្លួនពីការគិត មុននឹងងាកមកឆ្លើយនឹងអ្នកម្ខាងទៀតជាមួយនឹងស្នាមញញឹមដែលញោចឡើងទាំងគ្មានកម្លាំង ។

    " ឯងមានរឿងអី ឈ្លោះនឹងគេស្រីម្នាក់នឹងមែនទេ ? ទើបនាងធ្វើឫកពារបែបនេះដាក់ឯង ?? បើតាមខ្ញុំដឹងឯងនឹងនាងការពារគ្នាសម្បើមណាស់ " មិនត្រឹមតែសួរធម្មតា មីមីលូកទៅទាញប្រអប់ដៃស្រឡូនមកស្រាក់ជាប់ជាមួយនឹងទឹកមុខទទូចសួរដោយការចង់ដឹងជាហេតុធ្វើឲ្យអ្នកដែលនៅស្ងៀមមកជាយូរហើយត្រូវឆួលចុងច្រមុះឡើងមកភ្លាមៗ

    " ខ្ញុំក៏មិនយល់ដូចគ្នា ... " សម្លេងខ្សោយរបស់រាងតូចហាក់ធ្វើឲ្យម្ចាស់សំណួរណែនទ្រូងមិនតិចឡើយ កាលបើសង្កេតឃើញថានាងចាប់ផ្ដើមស្ងាត់លើសពីមុន ជំនួសឲ្យវិញនៅទឹកសន្សើមដែលកល់ក្នុងប្រឡង់ភ្នែកទាំងគូទើបតម្រូវឲ្យអ្នកម្ខាងទៀតទាញរាងកាយខ្សោះកម្លាំងរបស់នាងមកឱបក្នុងចេតនាលួងលោម

    " ពុទ្ធោរអើយ យូអ៉ីរបស់ខ្ញុំ " ដៃស្រឡូនលើកទង្គោះតិចៗលើផែនខ្នងរលោងក្រោមសាច់កំណាត់ស្ដើងដែលគ្របដណ្ដប់ពីលើ បូករួមនឹងការបង្អូសសម្លេងដោយក្ដីអាសូរ តែវារឹតបញ្ជួសចិត្តនាងក្រមុំឲ្យពើតផ្សាលើសដើម មិត្តល្អដែលរួមរស់នឹងគ្នាមកតាំងពីបាតជើងក្រហមរងាល លះបង់ឲ្យបានគ្រប់យ៉ាងទោះត្រូវស្លាប់ក៏នាងមិនរាថយក្នុងការស្លាប់ជំនួសស្រីម្នាក់នោះ ស្រីដែលនាងតែងទុកលើសពីមិត្ត ស្រីដែលនាងទុកសំខាន់ជាងគ្រួសារ ប៉ុន្តែគ្រប់យ៉ាងវាហាក់រលាយជាផ្សែងអ័ព្ទវិលវល់ក្នុងខួរក្បាល ចាប់តាំងពីថ្ងៃដែលពួកនាងបានឈានជើងចូលទឹកដីមួយនេះ ភាពស្និទ្ធស្នាលនឹងការយកចិត្តទុកដាក់ត្រូវលុបបំបាត់ ផ្លាស់ប្ដូរមកវិញនូវទំនុកចិត្តតិចតួចបំផុតដែលសល់រវាងគ្នានឹងគ្នា ហើយវាក៏នឹងលែងមានបន្ទាប់ពីថ្ងៃនេះតទៅ ... វាបន្សល់ត្រឹមអនុស្សាវរីយ៍និងការអាឡោះអាល័យដែលនាងមានតែម្ខាង ព្រោះមិត្តរបស់នាងផ្លុំវាចោលដូចលម្អងធូលី ខណៈដែលនាងឱបវាជាប់ដើមទ្រូងទុកជាភាពវិសេសវិសាល

☾ BLOOD MOON ☾Where stories live. Discover now