EP 16 : ជម្លោះបេះដូង

208 18 0
                                    

" យូតុ " ប្រុសកម្លោះលាន់មាត់តិចៗ ស្របពេលបង្វែរខ្លួនមកនិយាយនឹងយូតុដែលឈរក្បែរខ្លួន កាលបើឃើញនារីដែលជាម្ចាស់ឈ្មោះបែរជាត្រូវក្លាយជាអ្នកបម្រើក្នុងពិធីទៅវិញ នេះថេយ៉ុងប្រុងលេងស្អីឲ្យប្រាកដ ??

" បាទទាន !! នោះគឺអ្នកនាងយូអ៉ី " យូតុងក់ក្បាលបញ្ជាក់ចម្លើយ ។

" នេះវាស្អីឲ្យប្រាកដ ?? " ជីនជ្រួញចិញ្ចើមនិយាយលាន់ឮៗល្មមនឹងឲ្យពីរនាក់ទៀតបានឭដែរ ទើបដើរមកមើលជាមួយគ្នា

" រាល់ដងក៏ឃើញតែចាប់ឃុំក្នុងបន្ទប់ដូចអ្នកទោស ?? តែឥឡូវក៏ក្លាយជាអ្នកបម្រើ ល្បែងស្អីរបស់ថេយ៉ុង ?? ខ្ញុំមិនយល់សោះ ! " ណាមជូនគ្រហឹមទាំងគ្រវីក្បាលតិចៗ ហាក់មិនពេញចិត្តនឹងគម្រោងឆ្កួតឡប់ដែលបង្កើតដោយប្អូនប្រុសចង្រៃរបស់ខ្លួន ក្រៅពីធ្វើបាបនាងសព្វសារពើ ពេលនេះក៏មកបន្ទាបឋានៈនាងសល់ត្រឹមអ្នកបម្រើទៀត បន្តទៅមុខទៀតនាងត្រូវប្រឈមមុខនឹងអ្វីខ្លះក៏មិនដឹង

" ជាបញ្ជារបស់អ្នកប្រុសទាន !! "

" អា៎ មិនបាច់ប្រាប់ យើងក៏ដឹងស្រាប់ទៅហើយ !! " អ្នកប្រុសច្បងក្នុងត្រកូលគីមងាកមកថាឲ្យកូនចៅជំនិតរបស់ប្អូនប្រុសមុននឹងងាកមកសម្លឹងនាងតូចយូអ៊ីដែលកំពុងធ្វើការជាមួយអ្នកបម្រើដទៃទៀតយ៉ាងសស្រាក់សស្រាំ

" មិនដឹងថាថេយ៍វាគិតស្អីឲ្យប្រាកដ ទើបមកសងសឹកជាមួយក្មេងមិនដឹងអីបែបនេះ ទោះរូបរាងដូចគ្នានឹងស៊ូ តែយ៉ាងណានាងក៏នៅតែមិនមែនជាស៊ូ ស៊ូពេលនេះនៅឯណាឲ្យប្រាកដក៏មិនដឹង កន្លងទៅជិត 100 ឆ្នាំទៅហើយ អាថេយ៍វាប្រុងចងគំនុំជាប់ខ្លួនបែបនេះដល់ពេលណាទៅ ? " ជីមីនឧទានឡើងបន្ទរពីក្រោយអ្នកកម្លោះជីន ស្របនឹងដំណើររបស់ស្រស់ស្រីម្នាក់ទៀតកំពុងតែសម្ដៅមករកគេ

" បងមីន "

" ទើបមកពីណា ? " គ្រាន់តែឃើញមុខភ្លាម សំណួររបស់ជីមីនក៏ចោតសួរភ្លាមទៅកាន់ប្អូនស្រីជើងល្អដែលទើបតែលេចមុខមកក្នុងកម្មវិធី

" នៅមានមុខមកសួរខ្ញុំទៀតហ្អេរ ?? អ្នកណាឲ្យបងរត់តាមមិត្តហើយទុកឲ្យខ្ញុំចាំនៅវិមាននោះ?? " រាងស្ដើងគ្រឺតធ្មេញថាឲ្យបងប្រុសកំហូចដែលមកបន្ទោសនាងធ្វើមើលតែខ្លួនគេមិនបានខុស គេប្រាប់នាងថាគេមកតាមថេយ៉ុងហើយនឹងត្រឡប់ទៅទទួលនាង ប៉ុន្តែបែរជាឆ្កួតឲ្យនាងចាំនៅវិមានឡើងស្កក

☾ BLOOD MOON ☾Where stories live. Discover now