EP 14 : ព្រំដែនបេះដូង

232 18 0
                                    

      " ខ្ញុំចង់និយាយរឿងនោះប្រាប់លោកយូរហើយ ប៉ុន្តែខ្ញុំខ្លាចថា គ្មានអ្នកជឿរ ! មិនស្មានថាលោកក៏គិតដូចខ្ញុំដែរ " សម្លេងមាំគ្រលររបស់កម្លោះសង្ហារម្នាក់បន្លឺ នៅក្នុងចំណោមប្រុសបីនាក់ដែលកំពុងរួមតុក្នុងហាងកាហ្វេមួយកន្លែង

      " លោកក៏ជឿររឿងព្រះចន្ទក្រហមដែរហ្អេរ ? " ហូស៊ុកលើកកាហ្វេក្ដៅក្នុងពែងមកក្រេប ខណៈកែវភ្នែកសម្លឹងទៅកាន់ដៃគូសន្ទនាយ៉ាងត្រជាក់ចម្លែក ធ្វើឲ្យអ្នកដែលមានឈ្មោះជាចំណែកលើសត្រូវចូលខ្លួនមកលូកសម្ដី

      " វាមិនអាចទៅរួចទេ !! " គ្រីសគោះតុតិចៗឲ្យក្រសែភ្នែកទាំងគូរបស់ពីរនាក់ទៀតក្រឡេកមកចាប់អារម្មណ៍ខ្លួនខ្លះ តាំងពីចូលមកដល់ទីនេះ ពីរនាក់នេះមិនងាកមកសួរយោបល់ខ្លួនសូម្បីបន្តិច គេក៏ជាសង្សាររបស់អ្នកដែលបាត់ខ្លួន តែគេបែរជាមិនអាចធ្វើអ្វីកើត ក្រៅពីអង្គុយស្ដាប់រឿងនិទានឆ្កួតៗទាំងនោះ

      " ជឿរឬមិនជឿរខ្ញុំបង្ខំលោកមិនបានទេ ! តែខ្ញុំសុំឲ្យលោកជឿរជាក់លើខ្ញុំ ខ្ញុំជាភ្នាក់ងារសម្ងាត់របស់ប៉ូលីស តែមិនមែនមានន័យថាខ្ញុំគ្មានអបីយជំនឿទេ " ដៃមាំក្រាស់លូកទាញទូរស័ព្ទនៅក្នុងហោប៉ៅរបស់ខ្លួនចេញមកខាងក្រៅ មុននឹងងាកទៅរកអ្នកដែលជំទាស់មុននេះ ក្នុងបំណងបង្ហាញអ្វីមួយ

      " នេះជារូបភាពព្រះចន្ទក្រហមនៅយប់ដែលជនរងគ្រោះបានបាត់ខ្លួន មានអ្នកផ្សព្វផ្សាយលើបណ្ដាញសង្គម ហើយចំណុចមួយដែលខ្ញុំជឿរថាវាជាការពិតគឺពន្លឺដែលជះមកកាន់កាមេរ៉ាសុវត្ថិភាពរហូតដល់មើលហេតុការណ៍មិនឃើញ វាអាចជាភ្លើងបំបាំងដូចរឿងនិទានដែលខ្ញុំធ្លាប់អាន " ហូស៊ុកព្យាយាមពន្យល់យ៉ាងយកចិត្តទុកដាក់ ខុសពីអ្នកដែលស្ដាប់បែរជាធ្វើទឹកមុខដូចជាមិនចាប់អារម្មណ៍អ្វីបន្តិចសោះ

      " វាត្រឹមតែជារឿងនិទាន !! យ៉ាងណាខ្ញុំក៏មិនជឿរ " គ្រីសបញ្ចប់សម្ដីដោយការទាញជំហររាងកាយមាំទាំរបស់ខ្លួនឲ្យងើបផុតពីកៅអី មុននឹងដើរចេញទៅខាងក្រៅទាំងតប់ប្រម៉ល់ ព្រោះការដែលចំណាយពេលមកនេះគឺវាគ្មានបានការ ខំសង្ឃឹមថានឹងមានតម្រុយពីមនុស្សដែលខ្លួនស្រឡាញ់ តែមកដល់បែរជាត្រូវមកអង្គុយស្ដាប់រឿងគ្មានប្រយោជន៍ពីពីរនាក់នោះទៅវិញ

☾ BLOOD MOON ☾Where stories live. Discover now