ភាគទី1:ជួបគ្នាលើកដំបូង

13.8K 478 16
                                    

ក្នុងទីក្រុងដ៏ធំបំផុតមួយ នាពេលយប់នេះមានការប្រារព្ធពិធីជប់លាងនៅសណ្ឋាគារលំដាប់ផ្កាយ5ដែលមានទីតាំងស្ថិតនៅចំកណ្ដាលទីក្រុងតែម្ដង

ក្នុងកម្មពិធីសុទ្ធតែជាអ្នកមាខមុខមាត់នៅក្នុងសង្គម ឋានៈខ្ពង់ខ្ពស់ សរុបមកគឺប្រមូលផ្ដុំទៅដោយអ្នកធំ

ពួកគេតម្រូវឲ្យពាក់របាំងមុខគ្រប់គ្នា មិនលើកលែងសូម្បីតែអ្នកបម្រើ

ធ្វើបែបនេះក៏ព្រោះតែម្ចាស់កម្មពិធីគឺជាមនុស្សចម្លែក នាយបានប្រារព្ធពិធីនេះឡើង តែបែរជាមិនឃើញវត្តមានរបស់នាយបង្ហាញប្រាប់ដល់គ្រប់គ្នា

រាងស្ដើងក្នុងឈុតពណ៌សដើរចូលមក ខោវែងរឹបចង្កេះបង្ហាញនូវរាងកាយតូចគួរឲ្យចង់ក្រសោបនៅចំពោះមុខអ្នកដែរសម្លឹងមើលគេទាំងអស់ មិនលើកលែងសូម្បីអ្នកបម្រើ

ម្នាក់នោះគ្មានអ្នកណាក្រៅពីxiao zhanដែលមានឪពុកជាម្ចាស់ក្រុមហ៊ុនដ៏ធំបំផុតក្នុងចំណោមក្រុមហ៊ុនទាំង5 ដែលមានវ័យ18ឆ្នាំ(ល្មមស៊ីចុក) រូបសម្ផស្សស្អាតគ្មានទាស់ ស្បែកសម៉ត់រលោង មុខគ្មានមុនមួយគ្រាប់ដែលគ្របដណ្ដប់ដោយរបាំងមុខពាក់កណ្ដាលត្រឹមច្រមុះ

ទោះជាមើលឃើញពីសម្ផស្សតែបន្តិចក៏គ្រប់គ្នាអាចដឹងបាត់ទៅហើយថាគេស្អាតខ្លាំងប៉ុណ្ណា

រាងស្ដើងកាន់កែវស្រាក្រវីទៅមកឈរមើលមនុស្សនៅទីនោះទាំងស្នាមញញឹម គេមកជំនួសឪពុករបស់គេ ក៏ព្រោះតែគាត់ជាប់រវល់ទៅក្រៅប្រទេស

កែវភ្នែកមួយគូនោះក្រលែកទៅមកមើលអ្នកដែរនៅក្នុងកម្មពិធីនេះ មើលទៅប្រហែលជាអាចទាក់បានច្រើននាក់ ព្រោះអាចមើលដឹងពីក្រសែភ្នែកស្រែកឃ្លានរបស់ពួកគេសម្លឹងមើលមកគេ!ធម្មតាទៅហើយ!សម្រាប់មនុស្សដែរចូលចិត្តសប្បាយតែងរកអ្វីថ្មីដើម្បីសាក គេទើបតែមកពីក្រៅប្រទេសប៉ុន្មានថ្ងៃមុននេះទេ

ហើយគេមកទីនេះក៏ព្រោះតែមកជួបនឹងដៃគូភាគហ៊ុនរបស់ឪពុកគេដើម្បីនិយាយគ្នាបន្តិច

ឌឹប.....

xiao zhanបានចាកចេញេពីកន្លែងនោះ តែមិនប្រយ័ត្នក៏ជ្រុលទៅបុកនឹងទ្រូងដ៏ហាប់មាំមួយនោះ

ម្ចាស់វិមានរបាំងមុខ [18+](ចប់)Where stories live. Discover now