ភាគទី ២១ : ការដាស់តឿន

115 29 0
                                    

គ្រួសាររបស់លោករដ្ឋមន្រ្ដីពេលនេះកំពុងតែនារទេះទៅព្រំដែនទាំងគ្រួសារតែម្ដង នៅតាមផ្លូវក៏មានក្រុមបិទមុខមួយក្រុមតាំឃ្លាំមើលផងដែរនោះជាគ្នារបស់ស៊ូហូ ដំណើរឆ្ពោះទៅដល់ក្នុងព្រៃស្ងាត់ ក្រុមនោះក៏ចេញធ្វើសកម្មភាពសម្លាប់ទានការពារទាំងអស់និងមនុស្សគ្រួសារត្រកូលវីកេនទាំងអស់

" ប៉ា.... ម៉ាក់ ម្ចាស់យាយ! " ហូស៊ុក ស្រែកហៅប៉ាម៉ាក់និងយាយដោយអារម្មណ៍តក់ស្លុតព្រោះថាពួកគាត់កំពុងតែត្រូវឃាតកសម្លាប់ម្ដងម្នាក់ៗ
" ហូស៊ុកឆាប់រត់ទៅកូន " ពាក្យចុងក្រោយដែលលោកវីកេនស្រែកប្រាប់កូនប្រុស
" ប៉ា! កូនមិនរត់ទេចង់រត់ៗទៅជាមួយគ្នា " ហូស៊ុក ព្យាយាមចាប់ទាញប៉ាដែលរបួសតែលោកវីកេនបដិសេដ
" អត់ទេកូនរត់ទៅ ឆាប់ទៅ នេះជាបញ្ជារគ្រួសារយើងទាំងមូលពឹងលើកូនហើយបើប៉ានៅមានជីវិតប៉ានឹងទៅរកកូន " លោកវីកេនរុញកូនប្រុសឲ្យរត់ចំណែកគាត់ទប់ទល់នឹងពួកឃាតក ហូស៊ុក មិនអាចប្រកែកមានតែធ្វើតាមបំណងរបស់ឳពុករត់គេចពីក្រុមឃាតក រាងតូចរត់មកដល់រៀងឆ្ងាយបន្ដិចក៏ជួបជាមួយជនបិទមុខមួយក្រុមទៀត
" ពួកឯងចង់ធ្វើអី កុំ... កុំចូលមកណា... " ហូស៊ុក ក្នុងដៃកាន់កូនកាំបិតតូចមួយភ្ជុងទៅពួកឃាតកដែលដើរសំដៅមករកគេយឺតៗ
" ហូស៊ុក គឺបងទេកុំខ្លាចអី " បុរសម្នាក់បានដោះស្បៃមុខចេញហូស៊ុកឃើញហើយភ្ញាក់ផ្អើលយ៉ាងខ្លាំង
" ស៊ូហូ? គឺជាលោក... មិចក៏លោកធ្វើចឹង ហេតុអីលោកសម្លាប់គ្រួសាររបស់ខ្ញុំ តើហេតុអីទៅ? " រាងតូចស្រែកសួរដោយក្ដីឈឺចាប់ដោយមិននឹកស្មានថាមនុស្សដែលគេចាត់ទុកជាបងប្រុសជាមិត្តល្អបែរជាធ្វើបែបនេះចំពោះគេទៅវិញ
" ព្រោះបងស្រលាញ់អូន ហូស៊ុក បងស្រលាញ់អូនបងអាចឲ្យគ្រប់យ៉ាងទៅអូន អ្វីដែលជុងហ្គុកធ្វើបានបងក៏អាចធ្វើបានដូចគ្នា "
" ស្រលាញ់ហេ! ស្រលាញ់ខ្ញុំហេតុអីសម្លាប់គ្រួសារខ្ញុំលោកធ្វើបែបនឹងធ្វើអីលោកក៏ដឹងថាពួកគាត់សំខាន់ចំពោះខ្ញុំខ្លាំងប៉ុណ្ណា ស៊ូហូ ខ្ញុំគ្មានថ្ងៃលើកលេងទោះឲ្យលោកទេ " និយាយចប់ហូស៊ុកក៏លើកកាំបិតភ្ជុងបំពង់ករបស់ខ្លួនដើម្បីគំរាមដល់ស៊ូហូ
" ស៊ុក... ត្រជាក់ចិត្តសិនទៅកុំធ្វើផ្ដេសផ្ដាស់ " ស៊ូហូ ភ័យយ៉ាងខ្លាំងពេលឃើញបែបនេះ
" កុំចូលមកមិនចឹងខ្ញុំនឹងស្លាប់នៅចំពោះមុខលោក "
" ហូស៊ុក កុំធ្វើចឹងស្ងប់អារម្មណ៍ឲ្យកាំបិតមក " ស៊ូហូព្យាយាមនិយាយលួងលោមរាងតូចឲ្យស្ដាប់តាមខ្លួន
" ខ្ញុំមិនស្ដាប់ ខ្ញុំស្អប់លោកស៊ូហូ ចេញទៅ "
" គិតធ្វើយ៉ាងមិចបន្ដលោកមេទ័ព " កូនចៅរបស់ស៊ូហូសួរនាំរកវិធីដោះស្រាយ
" ហូស៊ុក ដាក់កាំបិតចុះទៅបងសុំអង្វរអូនចង់ឲ្យធ្វើអីក៏បងធ្វើដែរ "
" ប៉ាម៉ាក់ សងប៉ាម៉ាក់របស់ខ្ញុំវិញមក " ហូស៊ុក និយាយដូចជាមនុស្សសសៃប្រសាទទៅហើយ ដៃដែលភ្ជុងកាំបិទនឹងកដកចេញយឺតៗ កែវភ្នែកងាករេមិនចាប់អារម្មណ៍នសងសំដីស៊ូហូឡើយ ដោយឃើញថាជាឱកាសល្អស៊ូហូក៏ស្ទុះទៅចាប់រាងតូចនឹងវាយដៃរបស់រាងតូចឲ្យជ្រុះកាំបិតក្រោយមកនាយក៏វាយឲ្យហូស៊ុកសន្លប់បាត់ស្មារតី
" ពួកយើងទៅវិញ "
" បាទ " ស៊ូហូ និងគ្នារបស់គេក៏នាំរាងតូចចាកចេញទៅកាន់កន្លងរបស់គេវិញ

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Wo Geschichten leben. Entdecke jetzt