ភាគទី ០៥: បាត់ការចងចាំ

285 36 2
                                    

" ទីនេះអ៊ូរអ៊រខ្លាំងណាស់ " ណាំជុនសម្លឹងមើលជុំវិញហាង
" មែនហើយបងអ័រអឹម ពួកយើងកម្របានេជួបគ្នាណាស់ថ្ងៃនេះផឹកល្អទេ អូយ! មិចក៏វាយយើង " ជីមីនសុីមួយដៃរបស់ហូស៊ុក

" ឯងមិនលឺទេអីថាបងអ័រអឹមទុកតែងើបពីឈឺផឹកស្អី "
" អ្នកណាថាឈឺផឹកមិនបានយើងផឹកអាស្រាលទៅ "
" អាអ្នកបបួលនឹងតិចសន្លាប់មុនគេទៅ "

" ឯងមើលងាយយើង " ជីមីន​ សម្លក់ដាក់ហូស៊ុក
" ទៅលោកខ្លាំងយើងចាំបានមានម្តងនោះឯងស្រវឹងកូរយើងសំបើមណាស់ "
" នោះជារឿងកាលពីមុនទេ "

" ពីមុនក៏ដោយដាច់ខាតយើងមិនឲ្យឯងផឹកទេ "
" ក៏បានចឹងមកនិយាយរឿងយើងវិញ ឯងរអ៊ូមួយថ្ងៃហើយឡូវយើងនិយាយរឿងយើងម្តង "
" និយាយមកចឹង " លើកកែវទឹកក្រូចមកផឹកបន្តិច

" ឯងដឹងថាយើងត្រូវទៅវឹកហាត់អ្នកណាទេ "
" យើងទុកតែមកពីបរទេសឯងឲ្យយើងទៅសួរអ្នកណា "
" ក៏ទាយទៅ "
" កុំសាំច្រើន ឆាប់និយាយមក "

" យើងស្មានតែអ្នកណា នោះគឺអ្នកអង្គម្ចាស់ទី 3 ថេយ៉ុង ស្អីនោះ "
" ម្ចាស់បងភ្លោះរបស់ជុងហ្គុកនឹងមែន "

" មានអ្នកណាទៀត "
" លឺមកថាអ្នកអង្គម្ចាស់ទី 3 ចរិកយាប់ជាងអ្នកអង្គម្ចាស់ពៅទៅទៀត "
" ក៏នឹងហើយស្អែកត្រូវវឹកហាត់ទ្រង់ទៀតព្រះអើយ ហេតុអីលោកប៉ាធ្វើបែបនេះចំពោះយើង "

" ទ្រាំៗ ទៅកម្មឯងទេ "
" មិនបានយើងត្រូវអូសឯងទៅដែល "
" នែ! យើងមិនទំនេរទេ ចាប់ពីស្អែកទៅយើងត្រូវទៅរៀនធ្វើការជាមួយម្ចាស់ប៉ា "

" បើចឹងគិតយ៉ាងមិចយើងមិនចង់នៅតែពីរនាក់អ្នកម្ចាស់នោះទេ មែនហើយបងអ័រអឹម បងអាចសុំអង្គម្ចាស់ទី 2 ឲ្យមកទីលានសឹកបានទេ " ងាកទៅសម្លឹងមើលណាំជុនដោយក្ដីសង្ឃឹម


" ខ្ញុំឯណាមានសិទ្ធិបញ្ជារទ្រង់បាននោះ " ងាកមុខចេញធ្វើមើលអីផ្សេង
" មិនបាច់អ្នកលាក់បាំងទេ អ្នកណាក៏គេដឹងដែលថាបងនិងអ្នកអង្គម្ចាស់មានទំនាក់ទំនងពិសេស " ជីមីន
" ទំនាក់ទំនងពិសេសអីកុំចេះតែនិយាយ "

" គឺអ្នកអង្គម្ចាស់ទី 2 ស្រលាញ់បងនោះអីហើយបងក៏ស្រលាញ់គាត់ " ជីនមីនឱនទៅខ្សឹបដាក់ត្រចៀករបស់ណាំជុន គ្រាន់តែលឺភ្លាមក៏ព្រូសទឹកកណ្តាលមុខ ហូស៊ុកតែម្តង

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Where stories live. Discover now