ភាគបញ្ចប់ : បងស្រលាញ់អូន

220 23 0
                                    

គ្រួសាររបស់រាងតូចកំពុងតែដើរចុះដើរឡើង ម្នាក់ៗទីមុខព្រួយបារម្ភជាខ្លាំង
" មីន! ថេយ៍... " ជុងហ្គុកនិងហូស៊ុកទើបតែមកដល់ក៏សួរនាំទៅកាន់មិត្តតែមិនទាន់តបអ្វីផងគ្រូពេទ្យក៏ចេញមកលោកគីមជាឪពុក និងថេយ៉ុងក៏ស្ទុះទៅសួរ

ក្រាក!
" លោកគ្រូពេទ្យកូនខ្ញុំយ៉ាងមិចទៅហើយ "
" គាត់មិនមានអ្វីធ្ងន់ធ្ងរទេប្រហែលជាភ័យពេកទើបទៅជាបែបនេះតែរបួសត្រង់ក្បាលរបស់គាត់អាចប៉ះពាល់ធ្វើឲ្យគាត់ត្រូវបាត់បង់មារចងចាំមួយរយៈ " លោកគីមលឺហើយចង់ស្លុតចិត្តតែក៏ទប់អារម្មណ៍ប្រមូលស្មារតីមកវិញ
" មិនអីទេសង្ឃឹមថារឿងអាក្រក់កន្លងហួសហើយជំនួសមកវិញនូវរឿងល្អៗទៅចុះ " លោកគីមនិយាយរួចក៏ចូលទៅមើលកូនប្រុស អ្នកអង្គម្ចាស់ឈរពួននៅជ្រុងម្ខាងស្ដាប់លឺគ្រប់យ៉ាងហើយញញឹម
" មិនអីទេពួកយើងនឹងចាប់ផ្ដើមសារជាថ្មី "

/មួយឆ្នាំក្រោយមក/

ណាំជូនបានក្លាយទៅជាសាស្រ្ដចារ្យបុរាណវិទូដ៏ល្បីល្បាញម្នាក់ ថ្ងៃនេះគេរៀបចំធ្វើសន្នីសិទកាសែតមួយដែលនិយាយឡើងទាក់ទងជាមួយនឹងប្រវត្តិអាណាចក្រឈូកទឹកកក ឬខ្យូអ៊ូលយ៉ុងហ្គុតនោះឯង។ សម្រាប់ថ្ងៃនេះដែរក៏មានការចូលរួមពីបុគ្គលអភិជនល្បីៗផងដែល ពួកគេសុទ្ធតែឈរនៅលំដាប់ Top 10 ដែលមានជាងគេក្នុងប្រទេស។

ថេយ៉ុងនិងជីមីនបានរៀបការរួចហើយ ពេលនេះជីមីនកំពុងតែពរពោះចំណែកជុងហ្គុកនិងហូស៊ុកវិញក្រោយពីរៀបការរួចមិនប៉ុន្មានផងក៏ទទួលបានចំណងដៃកូនប្រុសមួយដ៏គួរឲ្យស្រលាញ់ផងដែរ
" សូមស្វាគមន៍មកកាន់កិច្ចសំភាស៍របស់លោកគីម ណាំជូន នេះជាឆ្នាំដំបូងដែលពួកយើងធ្វើកម្មវិធីនេះឡើងដើម្បីស្ដីពីទឹកដីបុរាណមួយដែលបានលិចបាត់ស្រមោលរាប់ពាន់លានឆ្នាំមកហើយ តែថ្មីនេះមានតម្រុយថាអាណាចក្របុរាណនោះពិតជាមានពិតមែន ហើយអ្នកដែររកឃើញនោះគឺជាសាស្រ្ដចារ្យគីមនេះឯង លោកគីមសូមឡើងមកលើវេទិការធ្វើការបកស្រាយ! " គណកម្មការអញ្ជើញឲ្យរាងតូចឡើងមកលើឆាដើម្បីធ្វើបទបង្ហាញ
" សួស្ដីភ្ញៀវកិត្ដិយកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសេចក្ដីរីករាយណាស់ដែលបានមកធ្វើបទបង្ហាញពីប្រវត្ដិអាណាកច្រទឹកកក ជាការពីណាស់អាណាចក្រនេះបានលិចបាត់បង់អស់ជាច្រើនឆ្នាំមកហើយ តែថ្មីៗនេះខ្ញុំបានរកឃើញពីផូសុីលដែលបានបន្សល់ទុកសូមទស្សនារូបភាពបាទ " ណាំជូននិយារៀបរាប់បកស្រាយយ៉ាងជឿជាក់ រយៈពេលពីរម៉ោងបានកន្លងផុតទៅកិច្ចសំភាស៍មួយនេះក៏បានបញ្ចប់យ៉ាងរលូនទាំងអស់គ្នាកោតសរសើររាងតូចជាខ្លាំងដែលនៅក្មេងសោះប៉ុន្ដែសម្ថតិភាពមិនធម្មតា

🎉 You've finished reading បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️ 🎉
បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Where stories live. Discover now