ភាគទី ២៧ : គ្រោះចុងក្រោយ

164 22 0
                                    

ណាំជុនត្រូវបានបញ្ជូនត្រលប់មកផ្ទះវិញ ជាមួយថេយ៉ុងនិងជីមីន
" មានរឿងអីនឹង? " លោកគីមសួរទៅកាន់ថេយ៉ុងនិងជីមីន
" ខ្ញុំក៏មិនសូវដឹងច្បាស់ដែរ គឺបងប្រុសរបស់ជុងហ្គុកបីគាត់មកឲ្យខ្ញុំ " ថេយ៉ុងឆ្លើយតាមអ្វីដែលគេដឹង
" ស៊ូហ្កា! ស៊ូហ្កា... កុំអី កុំទៅចោលអូន... អត់ទេ! " ណាំជុន មមើលហៅឈ្មោះរបស់រាងក្រាស់រហូតដឹងខ្លួនឡើងជាមួយដំណក់ទឹកភ្នែក
" ជុន! កូនកើតអីនឹង កុំធ្វើឲ្យប៉ាភ័យណា " លោកគីមដើរមកអង្គុយក្បែរកូនប្រុសរួចទាញរាងតូចមកឱបដោយក្ដីបារម្មណ៍
" កូនបានឃើញគាត់ " ណាំជុនចាប់ដៃឪពុកជាប់
" កូនឃើញអ្នកណា? "
" អ្នកអង្គម្ចាស់ស៊ូហ្កា ប៉ា... ថេយ៍នាំបងទៅជួបគេគឺគេបងឃើញគេ "
" បងជូន! បងកាន់តែផ្ដេសផ្ដាស់ហើយនៀក៎! អ្នកអង្គម្ចាស់ស្អី នេះសម័យបច្ចេកវិទ្យាណាបង 2021 ណាគ្មានស្ដេចគ្មានអង្គម្ចាស់ស្អីទេ " ថេយ៉ុងកាន់តែហួសចិត្តជាងមុនតែក៏បារម្ភដែលបងជីដូនមួយក្លាយទៅជាបែបនេះ
" ជូនបងទៅផ្ទះជុងហ្គុក បងចង់ទៅផ្ទះត្រកូលមីន "
" បងទៅធ្វើអី? "
" ឲ្យលឿងឡើង " ណាំជូនក្រោកឡើងអូសដៃថេយ៉ុងទៅឡានបើកទៅផ្ទះត្រកូលមីន

មកដល់ភ្លាមឈប់ឡានសឹងមិនទាន់ណាំជូនក៏រត់ចូលទៅក្នុងយ៉ាងប្រញាប់
" បងជូន! " ជុងហ្គុកសួរនាំព្រោះឃើញណាំជូនចូលមកដូចជារកអ្នកណា
" ម្នាក់នោះនៅឯណា? " ណាំជូនក្រលេកឃើញរូបថតរបស់បងប្រុសជុងហ្គុកក៏សួរនាំភ្លាម
" បងយ៉ុនហ្គី គាត់ទុកតែចេញទៅមុននេះបន្ដិច " ជុងហ្គុកតបវិញទាំងងើយឆ្ងល់
" គេទៅណា? "
" មិនដឹងនោះទេ បងយ៉ុនចេញចូលទៅណាមកណាគឺមិមដែលប្រាប់អ្នកណាឲ្យដឹងឡើង " ហូស៊ុកឆ្លើយជំនួស ណាំជុនលឺហើយក៏ទាញសោរឡានពីថេយ៉ុងចូលឡានបើកទៅបាត់
" ហេ! ហុឺយ! ចេះទៅចោលទៅកើត " ថេយ៉ុង
" បងឯងកើតអី? " ជុងហ្គុកដើរមកសួរនាំ
" មិនដឹងទេសន្លប់បីខែមកវិញទៅជាចឹងអស់ទៅ "
" គួរទៅតាមទេ? " ហូស៊ុក
" ស្រេចតែគាត់ទៅ " ទាំងបីនាក់បានត្រឹមដកដង្ហើមធំមើលទៅផ្លូវដែលណាំជូនចាកចេញ

====
ណាំជូនកំពុងតែបើកឡានសុខៗក៏ឆ្លងចូលទៅក្នុងភពមួយទៀត ទីនោះងងឹតគួរឲ្យខ្លាច
" ទីនេះជាកន្លងណា? " ណាំជូនចុះពីលើឡានសម្លឹងមើលទិដ្ឋភាពជុំវិញខ្លួន
" ទីបំផុតឯងក៏មកដល់ហើយហេ! " ស្រមោលខ្មៅចេញមកពាក់របាំងមុខស្ដាប់សំលេងក៏ដឹងថាអ្នកណា
" អរ័អឹម! បង? នេះបងជាអ្នកនាំខ្ញុំមកឬ "
" ត្រូវហើយកុំភ្លេចថារាល់ពេលដែលចិត្តឯងច្របូកច្របល់បែងចែកមិនដឹងល្អអាក្រក់នោះវានឹងនាំឯងមកជួបយើង "
" បងបញ្ឈប់ទៅ "
" ទេ! គឺឯង... ដោយសារតែឯង ឯងគួរណាស់តែស្ដាប់តាមយើងសម្លាប់គ្រួសាររាជវង្សនោះចោល មិចក៏ឯថឆ្លងភពមកជួយពួកគេ អាណាចក្រឈូកទឹកកកគួរតែវិនាសយើងស្អប់ពួកវា "
" រួមទាំងមនុស្សដែលបងស្រលាញ់ដែរឬ? "
" យើងមិនដែលស្រលាញ់គេ គ្រប់យ៉ាងដែលយើងធ្វើព្រោះតែសងសឹង " និយាយហើយអ័រអឹមក៏ស្ទុះវឹបទៅច្របាច់កររបស់ណាំជូន

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Where stories live. Discover now