ភាគទី ០៣ : វាសនា និង តួនាទី

347 43 0
                                    

/ប្រាវ..../

" អ្នកម្នាងធំ ដៃអ្នកម្នាងធំចេញឈាមហើយ " ឆេឌី រត់ទៅចាប់ដៃអ្នកម្នាងធំមកមើល ព្រោះមិញនេះទ្រង់ក្រវៀសដៃក្រវ៉ាត់របស់លើតុសម្អាង មិនប្រយ័ត្នមុតស្នៀតសក់

" យើងប្រាប់ឲ្យឯងទៅសម្លាប់វាហេតុអីក៏វាអាចត្រលប់មកវិញ " អ្នកម្នាងធំនិយាយទៅកាន់ជំនិតខ្លួន
" សូមព្រះរាជទានទោស "
" ចេញទៅ ចេញឲ្យអស់ទៅ " អ្នកម្នាងធំស្រែកដេញជំនិតនិងភីលៀងរបស់ខ្លួន

" អ្នកម្នាងធំ កុំខឹងអី " ឆេឌី លាងរបួសបន្ដើរនិយាយលួងលោមបន្ដើរ
" យើងគ្មានថ្ងៃឲ្យវាបានសំរេចទេ "

/ដំណាក់អ្នកអង្គម្ចាស់ទី 2/

" រាជពេទ្យគេយ៉ាងមិចទៅហើយ " អ្នកអង្គម្ចាស់ទី 2
" ប្រហែលរបួសត្រង់ក្បាលធ្ងន់ធ្ងរពេកទើបទៅជាបែបនេះ ឲ្យគាត់ សំរាកមួយរយៈសិនទៅ លេងអីហើយ "
" ប្រសើរណាស់ចឹង ជេកហ្គី ជូនដំណើរភ្ញៀវ "

" ក្រាបទូលអ្នកអង្គម្ចាស់ " ជេកហ្គីនិងរាជពេទ្យចាកចេញទៅបាត់ ស៊ូហ្កាក៏ដើរមកអង្គុយលើគ្រែក្បែររាងតូចដៃទាំងពីរចាប់ក្រសោបដៃរបស់រាងតូចមកដាក់លើមុខរបស់ខ្លួន

" ឆាប់ដឹងខ្លួនឡើងអូនមិនមែនទន់ខ្សោយបែបនេះទេ ក្រែងអូនសន្យាថានឹងនៅក្បែរបងរហូតតើមែនទេ ហេតុអីៗ ពេលនេះអូនស្រាប់តែទៅជាបែបនេះ អ័រអឹម " កែវភ្នែកពពេញដោយក្ដីបារម្ភសម្លឹងមើលទៅរាងតូច

" ហុឹម.... " ណាំជុន បើកភ្នែកយឺតៗ សម្លឹងមើលជុំវិញ
" បងប្រុស " ជេកហ្គី រត់មកជួយលើបងប្រុសឲ្យអង្គុយ

" ជេកសិន! "
" បងប្រុស ខ្ញុំគឺជេកហ្គី មិនមែនជេកសិនទេ "
" ហ៎! សុំទោស ខ្ញុំធ្លាប់មានមិត្តម្នាក់គេមុខមាត់ដូចឯងចឹង "

" មិត្ត? "ជេកហ្គី ធ្វើមុខឆ្ងល់
" មានបញ្ហាមែនទេ "
" តាមដែលខ្ញុំចាំបានពីតូចដល់ធំបងអត់មានមិត្តភក្តិទេក្រៅពីខ្ញុំនឹងអ្នកអង្គម្ចាស់ "

" ប្រាប់មកទីនេះជាកន្លែងអី ហើយម្នាក់សរស្លេកៗដូចខ្មោចនោះជាអ្នកណា "
" បងចង់ថាអ្នកណា? "
" គឺម្នាក់ដែលស្អី ដែលនិយាយជាមួយខ្ញុំកាលពីម្សិលមិញនោះ "

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Where stories live. Discover now