ភាគទី ១៩ : ភាពជឿជាក់

182 30 0
                                    

" អ្នកអង្គម្ចាស់ " ភីលៀង ដែលរៀបចំបន្ទប់ក្រលេកឃើញទ្រង់ភ្ញាក់ឡើងក៏រត់ទៅរករាជពេទ្យ

" អ្នកអង្គម្ចាស់យ៉ាងមិចទៅហើយ " រាជពេទ្យសួរទៅកាន់ទ្រង់នៅពេលដែលទ្រង់ព្យាយាមងើបអង្គុយ
" មានរឿងអី? អូយ! "
" ទ្រង់កុំកម្រើកអីរបួសទ្រង់មិនទាន់ជាស្រួលបួលទេ " រាជពេទ្យនិយាយហាមព្រោះឃើញថារាងកាយទ្រង់នៅទ្រុតទ្រោមនៅឡើយ

" អ័រអឹមនៅឯណា? " ទ្រង់ក្រលេកមើលជុំវិញមិនឃើញមនុស្សជាទីស្រលាញ់ក៏ចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាច
" លោកអ័រអឹម...... អឺ..... "
" មានរឿងអីចំពោះគេមែនទេ...... ឆាប់ឆ្លើយមក " មួយឃ្លានចុងក្រោយទ្រង់ស្រែកសួរយ៉ាងខ្លាំងធ្វើឲ្យគ្រប់គ្នាឱនមុខចុះមិនហ៊ាននិយាយស្ដី

" មិនឆ្លើយមែនទេ .... បានយើងទៅរកគេ " រៀបនឹងចាកចេញទៅហើយអ្នកម្នាងធំក៏យាងចូលមកដោយទឹកមុខស្មើរធេងហាក់ដូចគ្មានអ្វីកើតឡើង

" ជាជនក្បត់ត្រូវតែទទួលទោស " អ្នកម្នាងដើរមកអង្គុយជិតបុត្រមុននឹងហាស្ដីចេញមក ធម្មតាតែអ្នកដែលស្ដាប់នោះធ្វើឲ្យគេមានរបួសមួយកន្លែងទៀត

" ជនក្បត់ចឹងឬ? នេះមាតាបានន័យថាមិច " អ្នកអង្គម្ចាស់ទ្រង់បង្ហាញទឹកមុខភ្ញាក់ផ្អើល នេះគេត្រូវវាយប្រហារមិចក៏មនុស្សជាទីស្រលាញ់របស់គេក្លាយជាជនក្បត់ទៅវិញ

" មាតាកុហក តើអ័រអឹមជាជនក្បត់ដោយរបៀបណា? " ទ្រង់ជម្រិតសួរមាតាម្ដងទៀតចិត្តនៅគិតថាវាមិនអាចជាការពិតទេ
" ជាការពិតណាបុត្រ គេរួមដៃជាមួយលោករដ្ឋមន្រ្ដី មិនត្រឹមតែប៉ុណ្ណឹងនេះបុត្រមិនដឹងទេឬគេព្យាយាមដាក់អំពើបុត្រមាតារកឃើញតុក្ដតាមនុស្សដែលដោតពេញដោយម្ជុលថែមទាំងសរសេរឈ្មោះបុត្រទៀត "

" មិនពិតអ័រអឹមមិនធ្វើចឹងទេ មាតាកុហក អូយ! " ដោយច្រលោតខ្លាំងពេកធ្វើឲ្យទ្រង់ចាប់ផ្ដើមមានរម្មណ៍ឈឺមុខរបួស
" រាជទាយាទស្ងប់អារម្មណសិនទៅ របួសទ្រង់ជ្រាបឈាមហើយ " រាជពេទ្យក្រលេកឃើញថារបួសរបស់អ្នកអង្គម្ចាស់មានឈាមជ្រាបមក

" បុត្រទុកចិត្តគេដល់ម្លឹងមែនទេ នេះបុត្រក្លាយជាល្ងង់ខ្លៅតាំងពីពេលណាហាស ស៊ូហ្កា ដាយណារីស " អ្នកម្នាងធំស្រែកសួរទៅបុត្ររបស់ខ្លួនដែលមានចរឹកមានះ យកស្នេហាជាធំទាំងដែលពីដើមមក គេស្ដាប់បង្កប់ណាស់តែតាំងពីមានរឿងធ្វើឃាតក្នុងព្រៃនោះមកគេក៏ប្រែជាលេងស្ដាប់ហេតុផល

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Where stories live. Discover now