ភាគទី ០៦ : កុំភ្លេចសន្យា

247 38 3
                                    

" យ៉ាងមិចហើយរាជពេទ្យ "
" អារម្មណ៍ប៉ះទង្គេចផ្លូវចិត្តខ្លាំងពេកទើបទៅជាបែបនេះ ឲ្យគាត់សំរាកមួយរយៈសិនទៅ "

" ល្អយើងដឹងហើយ លោកទៅវិញចុះ "
" ថ្វាយបង្គំលារ " ជេកហ្គី ជូនរាជពេទ្យទៅវិញ
" អូនមិនអាចភ្លេចពាក្យសន្យារបស់ពួកយើងបានទេ អ័រអឹម " ចាប់ដៃរាងតូចជាប់ថើបថើរៗ

"នែ! ព្រលឹងខ្មោចចង្រៃឆាប់ចេញមក បើមិនចេញមកទេខ្ញុំនឹងធ្វើឲ្យអ្នកអង្គម្ចាស់របស់ឯងឈឺចិត្តរហូតដល់ស្លាប់ " ណាំជុន ព្រលឹងគេបាននាំមកកន្លែងដែលគេជួបអ័រអឹមកាលពីលើកមុន

" ខ្ញុំនៅទីនេះ "
" ដាច់ចិត្តចេញមកហើយអី តតាគំរាមបានចេញមក ប្រាប់មកនេះឯងនឹងអ្នកអង្គម្ចាស់មុខងាប់នោះពិតជាស្រលាញ់គ្នាមែនទេ "

" ត្រូវហើយ ពួកយើងពិតជាស្រលាញ់គ្នាមែន "
" អើយ! អ័រអឹមកុំប្រាប់ណា នេះនាំខ្ញុំមកទីនេះឲ្យកំចាត់ជនក្បត់ ឡូវបែរជាមកពាក់ព័ន្ធរឿងស្នេហារបស់អ្នកទាំងពីរទៀត "

" កុំធ្វើបាបចិត្តទ្រង់អី ទ្រង់ឈឺចាប់មកច្រើនហើយ "
" ឈឺចាប់មកច្រើន បានន័យថាមិច "
" ឯងមិនដឹងទេ ច្បាប់នៅទីនេះចង់ស្រលាញ់ស្រីក៏បានប្រុសក៏បានមិនប្រកាន់ទេតែការស្រលាញ់ភេទដូចគ្នាវាជារឿងធម្មតាទៅហើយ "

" ស្រលាញ់ភេទដូចគ្នាធ្វើមិចអាចមានកូនទៅ "
" នៅទីនេះមានទឹកប្តូរអម៉ូន ពេលដែលរៀបការអ្នកដែលមានតួនាទីជាប្រពន្ធត្រូវតែផឹកវាពេលនោះអាចបង្ករកំណើតបានហើយ "

" អស្ចារ្យដល់ម្លឹងផង "
" ត្រូវហើយ តែមានរឿងមួយ អ្នកជារាជទាយាទគ្មានសិទ្ធិមានម្ចាស់ក្សត្រីជាមនុស្សប្រុសទេ "
" មានច្បាប់បែបនឹងដែល មិនយុត្តធម៌ទេ "

" ត្រូវតែនេះជាច្បាប់តាំងពីដូនតាមក "
" បានន័យថាស្នេហាអ្នកទាំងពីរត្រូវបានគេរារាំងមែនទេ "

" មិនខុសទេព្រោះទ្រង់ជារាជទាយាទ "
" ច្បាប់ស្អីទេ ហើយឯងសន្យាអីជាមួយទ្រង់ "
" សន្យានោះទោះស្លាប់ក៏យើងនៅតែការពារទ្រង់ មិនថាលំបាកយ៉ាងណាយើងនឹងនៅក្បែរទ្រង់ទោះបីស្នេហាយើងគ្មានអ្នកណាទទួលស្គាល់តែយើងនឹងតស៊ូជាមួយគ្នា "

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Where stories live. Discover now