ភាគទី ១៧ : ពិត ឬ ក្លែងក្លាយ

183 37 1
                                    

" រាជទាយាទ!! "
(អ្នកអង្គម្ចាស់!!)

ភាពចលាចលបង្ករជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងទីលានពិធី ការប្រយុន្ធរវាងក្រុមទាហាននិងឃាតក ក៏ដូចជាការជម្លៀសព្រះកាយរបស់មនុស្សខ្សែរាជវង្សនិងមន្រ្តីទាំងអស់ផងដែរ

" បុត្រទ្រាំបន្តិចទៅ បុត្រនឹងមិនអីទេ "
" សូមទ្រង់យាងចេញទៅក្រៅសិនទៅ "

រាជពេទ្យចេញបញ្ជារដេញគ្រប់គ្នាចេញពីដំណាក់រាជទាយាទ ដើម្បីងាយស្រួលក្នុងការព្យាបាល នៅខាងក្រៅក៏មិនបង្អង់យូរព្រះអង្គទ្រង់បញ្ជារឲ្យគេតាមស្វែងរកឃាតកដែលមានបំណងចង់ធ្វើឃាតទ្រង់

" ត្រូវរកឲ្យឃើញថាអ្នកណាជាអ្នកធ្វើ ដាច់ខាតត្រូវចាប់គេទាំងរស់យើងត្រូវការសួរចម្លើយគេដោយផ្ទាល់ "
" ក្រាបទូល " ក្រុមទាហានជំនិតរបស់ព្រះអង្គក៏ទទួលបញ្ជារហើយក៏ចាកចេញទៅបំពេញបេសកម្មបាត់ទៅ

(នេះហេ!​ របៀបដែលឯងការពារទ្រង់នោះ)
(ស្តាប់យើងសិនទៅ អ័រអឹម គឺយើង ...)
(យើងមិគួរជួយឯងទេ ឆាប់ឲ្យរាងកាយមកយើងវិញ)

    មនុស្សពីនាក់មុខមាត់ដូចគ្នាកំពុងប្រតាយប្រតប់គ្នា ដូចជាកំពុងដណ្តើមរបស់អ្វីចឹង អ្នកដែលមានប្រៀបជាងជាអ័រអឹម ពិតប្រាកដគេសង្កត់លើកាយតូចណាំជុន ហើយច្របាច់ករបស់គេ

(លេងយើងទៅ លេង)
(យើងឲ្យឯងទៅការពារទ្រង់មិនមែនឲ្យឯងធ្វើឲ្យទ្រង់ត្រូវគេចាក់បែបនេះទេ)
(ឲ្យយើងសុំទោស)

(សុំទោសហើយបានអីមកវិញពេលនេះទ្រង់កំពុងសិ្ថតនៅដំណាក់កាលស្លាប់រស់ហើយ)
(ចុះឯងគិតថាឯងទៅវិញបានមែនទេ ពេលនេះឯងជាព្រលឹងខ្មោចទោះឯងដណ្តើមយករាងកាយរបស់ឯងទៅវិញតើវាយ៉ាងមិច ឯងអាចដឹងទេថាអ្នកណានៅពីក្រោយរឿងនេះ)

(បានន័យថាមិច) អ័រអឹមប្រលេងដៃពីករបស់ណាំជុន
(យើងនឹងមិនឲ្យទ្រង់មានរឿងអីនោះទេទុកចិត្តចុះ)

(បានយើងជឿឯងសិនចុះ)

" អ្នកអង្គម្ចាស់! " ណាំជុនស្រែកមួយវ៉ាស់ក្រោយពីបានដឹងខ្លួន
" បងប្រុស/បងអ័រអឹម " ជេកហ្គី និង ជីមីន ស្ទុះមកមើលរាងតូចពេលឃើញគេដឹងខ្លួនឡើង
" អ្នកអង្គម្ចាស់នៅឯណា " មិនខ្វល់ពីខ្លួនឯងបែរជាស្រែករកម្ចាស់ចិត្តទៅវិញ

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Where stories live. Discover now