ភាគទី ០១ : ដំណើរផ្សងព្រេង

1.8K 76 0
                                    

" រៀបការ? លោកប៉ាលេងសើចទេដឹង? " ណាំជុន ងើបឈរអស់ក​ម្ពស់ស្រែកនិយាយដោយការភ្ញាក់ផ្អើលមិនដឹងថាលោកប៉ាគេគិតអីបានជាមកឲ្យគេរៀបការទាំងដែលគេនេះមិនទាន់អស់សប្បាយផង

" ជុន! កូនធំហើយនេះវាដល់ពេលហើយដែលប៉ាត្រូវរៀបចំឲ្យកូនត្រូវប្រញាប់រៀបការព្រោះប៉ាប្រហែលរស់មិនបានយូរទេ "
" កុំយករឿងជំងឺមកគំរាមកូនគ្មានផ្លូវទេ "
" ជុន! កុំរឹងរូស ... " លោក គីម តម្លើងសំលេងបន្តិច

" លោកប៉ាកុំបង្ខំកូនអីបានទេ លោកប៉ាក៏ដឹងថាលោកប៉ាធ្វើអ្វីកូនមិនបានទេ "
" តែយើងជាប៉ាឯងកន្លងមកប៉ាក៏ផ្តល់សេរីភាពគ្រប់យ៉ាងនេះនៅមិនទាន់អស់ចិត្តទៀតឬ "
" ត្រូវហើយលោកប៉ារឿងផ្សេងបានតែរឿងនេះកូនមិនព្រមកូនធំហើយកូនចេះគិតហើយថាត្រូវធ្វើយ៉ាងមិចជីវិតប្តីប្រពន្ធណាប៉ាលេងសើចមិនបានទេ "

" ជុន! "
" ឈប់ទៅលោកប៉ាកូនមិនរៀបការជាមួយមនុស្សដែលកូនមិនស្រលាញ់ទេ "
" ហើយចុះកូនស្រលាញ់អ្នកណា បើមានមនុស្សក្នុងចិត្តហើយប៉ាក៏មិនថាអីដែលតែប៉ាចង់ឲ្យកូនរៀបការឲ្យបាន
ឆាប់ "
" អូយ! លោកប៉ាកុំប្រញាប់អីណា បើកូនមានកូននឹងនាំមកឲ្យលោកប៉ាជួបមិនខានទេ "

" ប៉ាទុកពេលឲ្យមួយឆ្នាំបើរកមិនបានទេប៉ានឹងលើកកូនឲ្យទៅ​ ជេកសិនហើយ "
" ស្លាប់ហើយលោកប៉ាអាប្រុសកើតមកមិនយកកម្ពស់ វ៉ាង ជេកសិននឹងអី? ពុទ្ធោរប៉ាចេះនឹកឃើញទៅកើត "

" ថាគេកាតឿៗនឹងតិចប្តីតឿមែនទៅ "
" ឆឺស! គ្មានផ្លូវទេអនាគតប្តីកូនត្រូវតែខ្ពស់ សង្ហារ គួរឲ្យស្រលាញ់មិនមែនតឿចឹងទេ "

" អឺ! ឲ្យដូចមាត់នឹងទៅចាំមើលតែបានប្តីទាបជាងណាប៉ានឹងសើចឲ្យគាំងស្លាប់តែម្តង "
" ស្លាប់ហើយប៉ាមើលនិយាយ កូនមិនឲ្យប៉ាស្លាប់ងាយៗទេប៉ាត្រូវ នៅរស់ឲ្យបានយូរៗ ចាំមើលកូនសំណព្វម្នាក់
នេះ "

" បានប៉ានឹងចាំមើល "
" បាទលោកប៉ា " ណាំជុន ឱបប៉ារបស់គេយ៉ាងណែនខុសពីឪពុកដែលមានទឹកមុខក្រៀមក្រំ

" លោកម្ចាស់ហេតុអីមិនប្រាប់អ្នកប្រុសតូចតាមត្រង់ថាលោកម្ចាស់មានជំងឹមហារីកគ្រាប់ឈាម "
" វាមិនទាន់ធ្ងន់ធ្ងរទេបណ្តាយតាមគេសិនទៅ "
" បាទ! "

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Where stories live. Discover now