ភាគទី ១៦ : បុណ្យសែនព្រះខែ

188 32 0
                                    

" រាជពេទ្យ អ័រអឹម មិនអីទេឬ "
" មិនអីទេ បណ្តាលមកពីការគិតច្រើនពេកសម្រាកបន្តិចលេងអី "
" អរគុណហើយលោកទៅវិញចុះ " រាជពេទ្យបានចាកចេញទៅ ទុកឲ្យស៊ូហ្កា និងណាំជុននៅតែពីរនាក់

" អ្នកអង្គម្ចាស់ " ជេកហ្គីក៏ចូលមកជាមួយថាសអាហារ
" ទ្រង់សាយអីបន្តិចទៅ "
" អត់ទេយកទៅវិញទៅ "

" កុំចឹងអី បងប្រុសនឹងមិនអីទេ " ជេកហ្គី និយាយលួងលោមអ្នកអង្គម្ចាស់ ខណៈដែលទឹកមុខទ្រង់ពពេញទៅដោយការព្រួយបារម្ភ

(អត់ទេកុំ .... កុំ ... ហ្អាយ!) រូបភាពការលោបធ្វើឃាតក្នុងពិធីបុណ្យសែនព្រះខែផុសឡើងក្នុងប្រសៃប្រសាទរបស់ណាំជុនជាច្រើនលើកច្រើនសាររហូតដល់គេភ្ញាក់ដឹងខ្លួនឡើងក្នុងសភាពបែកញើសជោគ និងទឹកមុខស្លេកស្លាងធ្វើឲ្យអ្នកអង្គម្ចាស់ស៊ូហ្ការឹតតែភ័យខ្លាច

" អ័រអឹម​អូនយ៉ាងមិចទៅហើយ "
" អ្នកអង្គម្ចាស់នេះ .... នេះ ... "
" ជេកហ្គី យកទឹកមក " ណាំជុនសភាពស្លន់ស្លោរ ជេកហ្គី រត់ទៅចាក់ទឹកហុចរាងតូចផឹក ដើម្បីសម្រួលអារម្មណ៍

" មួយៗ ផឹកតាមសម្រួលកុំខ្លាច " ណាំជុន យកទឹកមកផឹកទាំងខ្លួនញ័រទទ្រើត គេដកដង្ហើមមួយៗ សម្រួលអារម្មណ៍ចេញពីភាពតក់ស្លុត
" បងប្រុស​មានរឿងអីមែនទេ " ជេកហ្គី

" ខ្ញុំបានឃើញ ... ខ្ញុំឃើញ ... "
" អូនឃើញអី មានរឿងអីមិចក៏សុខៗ ស្រាប់តែសន្លប់បែបនេះអូនដឹងថាបងភ័យខ្លាំងណាស់ដឹងទេ "

" បុណ្យសែនព្រះខែ "
" បិតាទូលហើយថាឲ្យអូន ត្រូវតែចូលរួម "
" មិនមែនរឿងនឹងទេ គឺថា... "

(គួរនិយាយឬអត់ថា ... តែនោះពិតឬអត់តែចម្លែកហេតុអីខ្ញុំបែបជាអាចឃើញរឿងដែលកើតឡើងនៅពេលអនាគត) ស៊ូហ្កាសម្លឹងមើលមុខរបស់ណាំជុនមុន រងចាំឲ្យរាងតូចនិយាយបន្តតែណាំជុនបែរជាគិតក្នុងចិត្តថាគួរប្រាប់ឬអត់

" គ្មានអីទេ យប់ណាស់ហើយខ្ញុំម្ចាស់ចង់សម្រាកទ្រង់ត្រលប់ទៅរាជវាំងវិញទៅ " ណាំជុន សម្រេចថាមិនប្រាប់ព្រោះគេមិនប្រាកដថាវាជាការពិតឬអត់
" ប្រាកដទេ "
" ព្រះពរ ទ្រង់ត្រលប់ទៅវិញទៅ "

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Nơi câu chuyện tồn tại. Hãy khám phá bây giờ