ភាគទី ២២ : កូនភ្លោះទ្វេរភព

163 27 0
                                    

" លោកអ័រអឹម! " ស៊ូហូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែអ្នកជាសមីខ្លួនបែរជាញញឹមចុងមាត់ទៅវិញ
" គេជាកូនភ្លោះរបស់របស់អ័រអឹម " ជីនបកស្រាយប្រាប់ទៅកាន់ស៊ូហូតែនាយនៅតែមិនយល់ពីសំដីរបស់អ្នកអង្គម្ចាស់ជីន
" តែថា.... អ្អឹក! "
" មានរឿងខ្លះលោកមិនបាច់ចង់ដឹងទេធ្វើតាមតែតួនាទីរបស់លោកទៅបើចង់នៅសុខ " អ័រអឹមចាប់ច្របាច់ករបស់ស៊ូហូរុញផ្ទាប់ជញ្ជាំងកំលាំងរបស់នាយតូចខ្លាំងវុីសនឹងធ្វើឲ្យស៊ូហូដាច់ដង្ហើមទៅហើយ
" អ្នកអង្គម្ចាស់ អូ! លោកអ័រអឹមក្រែងលោកនៅ.... " ទាហានម្នាក់ភាំងនឹងរាងតូចដែលឈរច្របាច់កស៊ូហូ ជីនដឹងថាកូនទាហានម្នាក់នោះចង់និយាយពីអ្វីទ្រង់ប្រញាប់និយាយកាត់ហើយ អ័រអឹមក៏ប្រលែងដៃចេញពីករបស់ស៊ូហូ
" យើងដឹងហើយ ស៊ូហូ ទៅចាត់ការរឿងរបស់លោកទៅ គេមកហើយពួកយើងឆាប់ទៅ " ដោយមិនចាំយូរអ្នកអង្គម្ចាស់ជីនសម្លក់ស៊ូហូដោយក្រសែរភ្នែកដាក់សម្ពាធរួចក៏ងាកមកចាប់ដៃអ័រអឹមទៅជាមួយ

ជេកហ្គីនិងណាមជុននៅចាំនៅក្នុងបន្ទប់ធំទូលាយមួយ ណាមជូនមានអារម្មណ៍ថាមិនសូវស្រួលសោះ

ក្រាក!

សំលេងបើកទ្វារបន្លឺឡើងទាក់ចំណាប់អារម្មណ៍របស់ជេកហ្គីនិងណាមជុនឲ្យងាកទៅមើលដោយការចង់ដឹង។ អ្នកអង្គម្ចាស់ ជីន បានដើរចូលមកជាមួយបុរសម្នាក់ដែលស្ថិតក្នុងសំលៀកបំពាក់ឈុតខ្មៅថែមទាំងមានស្បៃមុខបិទបាំងទៀតផង

" សូមគោរពអ្នកអង្គម្ចាស់ធំ " ជេកហ្គី ឱនគំនាបគោរពតាមឋានៈ
" អ្នកអង្គម្ចាស់ ជីន " ណាមជូន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញវត្តមានរបស់អ្នកអង្គម្ចាស់ជីន តែក៏ងើយឆ្ងល់ពេលឃើញថាទ្រង់មិនបានមកតែម្នាក់ឯងឡើយ
" សុទ្ធតែគ្នាឯងទេមិនបាច់គួរសមឡើយ នេះបើយើងមិនបានឃើញផ្ទាល់ភ្នែកទេយើងប្រាកដជាគាំងបេះដូងស្លាប់ជាមិនខានទេ ត្រូវអត់ ណាមជុន! " មួយម៉ាត់ចុងក្រោយនេះធ្វើឲ្យរាងតូចណាមជូនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងភ្នែកធំៗសម្លឹងមើលទៅកាន់អ្នកអង្គម្ចាស់ធំ ជីន សញ្ញាសួរក៏លោតឡើងក្នុងខួរក្បាលរបស់គេ អ្នកដែលស្ថិតក្នុងសំលៀកបំពាក់ឈុតខ្មៅបាំងមុខឃើញហើយក៏ដោះស្បៃមុខចេញ មិនខុសទេពេលនេះណាមជុនរឹតតែទទួលយកមិនបាន គេគាំងឡើងនិយាយលេងចេញទៅហើយ

បំបាក់ស្នេហ៍អ្នកអង្គម្ចាស់បេះដូងថ្ម «ចប់» ✔️Where stories live. Discover now